ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​រថយន្ត​គេ​យក​មក​ប្លុង​ចោល​មុខ​ស្ថានីយ​ប្រេង​…​ផ្អើល​ស្រុក​ពារាំង (មានវីដេអូ​)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រថយន្ត​បា​ឡែ​ន​ពណ៌​ស​មួយ​គ្រឿង ត្រូវ​បាន​ក្រុម​ជនសង្ស័យ​យក​មក​ប្លុង​​ចោល នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨A ត្រង់​ចំណុច​ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង និង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​ព្រឹក​ថ្ងៃ​ទី​៩…

ខេត្តព្រៃវែង ៖ រថយន្ត​បា​ឡែ​ន​ពណ៌​ស​មួយ​គ្រឿង ត្រូវ​បាន​ក្រុម​ជនសង្ស័យ​យក​មក​ប្លុង​​ចោល នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨A ត្រង់​ចំណុច​ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង និង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ​កន្លង​ទៅ បន្ទាប់​ពី​សមត្ថកិច្ច​ស្រាវជ្រាវ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​នេះ​ត្រូវ​ក្រុម​ជនសង្ស័យ​លួច​បាន ហើយ​យក​មក​ប្លុង​ចោល​។

លោក ស៊ឹ​ម កុសល អធិការ​នគរបាល​ស្រុក​ពារាំង បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ ពេល​ដែល​កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក​ញ្ចំ កំពុង​ជិះ​ម៉ូតូ ល្បាត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨A ក៏​ស្រាប់តែ​ប្រទះ​ឃើញ​រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AK-៦៤៣៥ ត្រូវ​បាន​គេ​យក​មក​ចត​ចោល​នៅ​ចំណុច​ខាង​មុខ​ស្ថានីយ​ប្រេង​យីហោ ផែង ណា​ន ដែល​ស្ថិត​ក្នុងភូមិ​ទ្រា ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ដោយ​មិនដឹង​ម្ចាស់​នៅឯណា​។

លោក​អធិការ​ស្រុក​បាន​បញ្ជាក់​ទៀត​ថា ដោយ​មានការ​សង្ស័យ កំលាំង​របស់​លោក​ក៏​ឆែកឆេរ​ក្នុង​រថយន្ត រក​ឃើញ​ឈ្មោះ និង​លេខ​ទូរ​សព្ទ័​នៅ​ក្នុង​រថយន្ត ហើយ​ទាក់ទង​ទៅ ទើប​ដឹង​ថា រថយន្ត​មួយ​គ្រឿង​នេះ​គឺ​ក្រុម​ជនសង្ស័យ​បាន​លួច​ពី​ស្រុក​ស្អាង ខេត្តកណ្តាល ហើយ​ទំនងជា​បើក​មក​ដល់​ស្រុក​ពារាំង​នេះ​មេឃ​ភ្លឺ ធ្វើ​អោយ​ក្រុម​ជនសង្ស័យ​មិន​ហ៊ាន​បើកបរ​ទៅ​កាន់​គោលដៅ ទើប​សំរេចចិត្ត​ប្លុ​ង​ចោល​តែ​ម្តង​។

លោក ស៊ឹ​ម កុសល បាន​បន្ត​ទៀត​ថា ម្ចាស់​រថយន្ត​បា​ឡែ​ន​នេះ​មានឈ្មោះ ជុំ វុ​ត្ថា មាន​ទីលំនៅ​ក្នុង​ខេត្តតាកែវ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​៨ កុម្ភៈ ឈ្មោះ ជុំ ឡេ​ង​ហាក់ ដែល​ត្រូវជា​បងប្រុស បាន​ខ្ចី​រថយន្ត​របស់​ប្អូន​ជិះ​មក​ផ្ទះ​របស់​ខ្លួន​នៅ​ភូមិ​ព្រែក​ពោធិ៍ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល ហើយ​បាន​ចត​រថយន្ត​ទុក​នៅ​ខាង​មុខ​ផ្ទះ លុះ​ព្រឹក​ឡើង​ស្រាប់តែ​បាត់​រថយន្ត ក៏​មានការ​ភ្ញាក់ផ្អើល និង​បាន​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​តាម​រក​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ម្សិលមិញ​នេះ លោក​អធិការ​ស្រុក​ពារាំង បាន​ទាក់ទង​ហៅ​ម្ចាស់​មក​ទទួលយក​រថយន្ត​ត្រឡប់​ទៅ​វិញ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ