ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុក្ខជាតិ​២​ប្រភេទ​ដាំ​ក្នុងផ្ទះ… ​អ្នក​នឹង​មិន​ជួប​​បញ្ហា​សុខភាព​ច្រើន​ទៀត​ទេ

5 ឆ្នាំ មុន

ការ​មាន​រុក្ខជាតិ​ឱសថ​ក្នុងផ្ទះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​ប្រសើរ​ណាស់​ចំពោះ​អ្នក ដោយ​មិន​ចាំបាច់​ត្រូវ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ញឹកញាប់ និង​ទទួលទាន​ថ្នាំពេទ្យ ក៏​ដូច​ជា​ត្រូវ​ចំណាយ​ប្រាក់​អស់​ច្រើន​រាល់ពេល​មាន​ជំងឺ​ទូទៅ​ដូច​ជា ឈឺក្បាល​, ឈឺពោះ និង​បញ្ហា​សុខភាព​ដទៃ​ទៀត​ស្រ​ដៀង​គ្នា​នេះ ។ ដូច្នេះ​ចូរ​ព្យាយាម​ដាំ​រុក្ខជាតិ​ឱសថ​ចំនួន​២ មុខ​ដែល​មាន​ប្រសិទ្ធភាព​ជួយ​ព្យាបាល…

ការ​មាន​រុក្ខជាតិ​ឱសថ​ក្នុងផ្ទះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​ប្រសើរ​ណាស់​ចំពោះ​អ្នក ដោយ​មិន​ចាំបាច់​ត្រូវ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ញឹកញាប់ និង​ទទួលទាន​ថ្នាំពេទ្យ ក៏​ដូច​ជា​ត្រូវ​ចំណាយ​ប្រាក់​អស់​ច្រើន​រាល់ពេល​មាន​ជំងឺ​ទូទៅ​ដូច​ជា ឈឺក្បាល​, ឈឺពោះ និង​បញ្ហា​សុខភាព​ដទៃ​ទៀត​ស្រ​ដៀង​គ្នា​នេះ ។ ដូច្នេះ​ចូរ​ព្យាយាម​ដាំ​រុក្ខជាតិ​ឱសថ​ចំនួន​២ មុខ​ដែល​មាន​ប្រសិទ្ធភាព​ជួយ​ព្យាបាល និង​ផ្ដល់​សុខភាព​ល្អ ៖

១. ជីរ​ម្រះព្រៅ ៖ ជីរ​ម្រះព្រៅ​មិន​ត្រឹមតែ​ជា​គ្រឿងផ្សំ​បន្ថែម​ក្លិន និង​រសជាតិ​នៃ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ប្រភេទ​នៃ​ឱសថ​រុក្ខជាតិ​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ចំពោះ​សុខភាព​គួរ​ឱ្យ​កត់​សម្គាល់​។ យោង​តាម​របាយការណ៍​មួយ​ពី​ស្ថាប័ន​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​ដឹកនាំ និង​ការ​គាំទ្រ​ដល់​វិជ្ជាជីវៈ​ឱសថស្ថាន​នៅ​ក្នុង​ប្រទេស​អង់គ្លេស​, ស្កុ​ត​ឡេ​ន និង​វ៉េ​ល Royal Pharmaceutical Society បាន​បង្ហាញ​ថា ប្រេង​ដែល​ចម្រាញ់​ចេញពី​ជី​ម្រះព្រៅ ក៏​ដូច​ជា​ទឹក​ជី​ម្រះព្រៅ​ជួយ​កាត់​បន្ថយ​ការ​រលាក​ក្នុង​រាង​កាយ ក៏​ដូច​ជា​អាការ​ហើម​បាន​ដល់​ទៅ ៧៣ ភាគរយ​ឯណោះ​ត្រឹម​រយៈពេល​ប្រមាណ​ពី​២​ទៅ​៣ ម៉ោង​ក្រោយ​ពី​ការ​ប្រើប្រាស់ ។

ការ​ស្រាវជ្រាវ​មួយ​ដែល​ត្រូវ​បង្ហាញ​នៅ​សន្និសីទ​ឱសថ​អង់គ្លេស​បាន​បង្ហាញ​ថា ទឹក​ជី​ម្រះព្រៅ​មាន​ប្រសិទ្ធ​ភាព​សម្លាប់​ម៉ូ​ឡេ​គុល​ដែល​បង្ក​គ្រោះថ្នាក់ និង​ការពារ​ខួរក្បាល​បេះដូង រួម​ទាំង​ថ្លើម​មិន​ឱ្យ​ទទួល​រង​ការ​ខូចខាត​ពី​សំណាក់​ឥទ្ធិពល​របស់​រ៉ា​ឌី​កាល់​សេរី ។ ក្នុង​រូបមន្ត​បុរាណ​ដើម្បី​សម្រួល​ដល់​ក្រពះ​អំឡុង​ពេល​ពិបាក​រំលាយ​អាហារ គឺ​ការ​ទទួលទាន​ស្លឹក​ជីរ​ម្រះព្រៅ​, ទំពា​ស្លឹក​ម្រះព្រៅ​ដើម្បី​ព្យាបាល​អាការ​ក្អក​ខ្លាំង និង​ឆ្ពុង​ដើម្បី​បំបាត់​អាការ​ឈឺក្បាល និង​លាប​លើ​កន្លែង​សត្វល្អិត​ខាំ​ដើម្បី​បំបាត់​ការ​ឈឺចាប់ និង​បណ្ដេញ​ជាតិ​ពិស ។

២. ប្រទាល​កន្ទុយក្រពើ ៖ តាំងពី​យូរណាស់​មក​ហើយ​ដែល​ប្រទាល​កន្ទុយក្រពើ​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​រុក្ខជាតិ​មាន​ប្រសិទ្ធភាព​ខ្ពស់​ជួយ​ព្យាបាល​របួស ផ្សេង​ៗ រួម​ទាំង​បញ្ហា​ស្បែក ។ នៅ​ពេល​បច្ចុប្បន្ន ប្រទាល​កន្ទុយក្រពើ​ត្រូវ​បាន​គេ​ប្រើ​ព្យាបាល​ជំងឺ និង​បញ្ហា​សុខភាព​ជា​ច្រើន រួម​ទាំង​ជំងឺហឺត​, ជំងឺ​ទឹក​នោមផ្អែម​, ជំងឺ​ស្ក​ន់ ឬ​ឆ្កួតជ្រូក និង​ជំងឺ​ស្បែក psoriasis​។ ប្រទាល​កន្ទុយក្រពើ​ក៏​ត្រូវ​បាន​ប្រើ​ជា​គ្រឿង​ផ្សំ​ថែរក្សា និង​ដោះស្រាយ​បញ្ហា​សម្រស់​ផង​ដែរ ។

លើស​ពី​នេះ​ទៅ​ទៀត ទឹក​ប្រទាល​កន្ទុយក្រពើ​មាន​ប្រសិទ្ធភាព​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ក៏​ដូច​ជា​ការ​រំលាយ​អាហារ​ដោយ​ជួយ​កាត់​បន្ថយ​ការ​រលាក​ក្រហាយ និង​លើកកម្ពស់​ការ​ព្យាបាល​ដំបៅ​ក្រពះ ។ ការ​ទទួលទាន​ទឹក​ប្រទាល​កន្ទុយក្រពើ​ក៏​ជួយ​បំបាត់​ការ​រលាក​ក្នុង​រោគ​សញ្ញា​នៃ​ការ​រលាក​ពោះវៀន​រលាក និង​ជំងឺ​រលាក​ក្នុង​រាង​កាយ​ជា​ច្រើន​ដទៃ​ទៀត​ផង​ដែរ​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ