ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រោងចក្រ​មួួយ​អស់ជាង៣ម៉ោង…​ភ្លឺ​ទើប​រលត់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​អគារ​រោងចក្រ​ផលិត​ម្ជុល​គ្រប់​ប្រភេទ​យីហោ​ «​ម​កូ​ដុ ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី​» រួម​ជាមួយ​ម៉ា​សុ​ី​ន​សង្វា​ក់​ផលិតកម្ម​វត្ថុធាតុដើម ​ព្រមទាំង​ផលិតផល​សម្រេច និង​សម្ភារ​ផ្សេង​ៗ​​ទៀត…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​អគារ​រោងចក្រ​ផលិត​ម្ជុល​គ្រប់​ប្រភេទ​យីហោ​ «​ម​កូ​ដុ ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី​» រួម​ជាមួយ​ម៉ា​សុ​ី​ន​សង្វា​ក់​ផលិតកម្ម​វត្ថុធាតុដើម ​ព្រមទាំង​ផលិតផល​សម្រេច និង​សម្ភារ​ផ្សេង​ៗ​​ទៀត ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​ឱ្យ​បាត់បង់​​ទាំង​ស្រុង​ គិត​ជា​ទឹក​ប្រាក់​អស់​​រាប់​​ម៉ឺន​​ដុល្លារឯណោះ ដែល​មូលហេតុ​នេះ​ សង្ស័យ​អាច​​មក​ពី​​ទុ​ស្សេ​ចរន្ត​ភ្លើង​។

ហេតុការណ៍​បាន កើតឡើងនិង​បង្កភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​​ចូលថ្ងៃ​ទី​០៩ ​កុម្ភៈ នេះ ​​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ក្នុងភូមិ​ភ្លើង​ឆេះ​រទេះ​លិច សង្កាត់ ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។ បើតាម​នគរបាល​​​ថា អគារ​រោងចក្រ​ដែល​ត្រូវ​បាន​ភ្លើង​​ឆេះ​នេះ ​សាងសង់​ពី​ថ្ម​លាយ​ដែក​ប្រក់​ដំបូល​ស័ង្កសី ទំហំ​បណ្ដោយ​ប្រវែង​៦៥​ម៉ែត្រ​ និង​ទទឹង​៤៥​ម៉ែត្រ ។ ​ ​​ក្នុង​​ហេតុ​​ការណ៍​នេះ មិន​​មាន​មនុស្ស​​ណា​ម្នាក់​​រងគ្រោះថ្នាក់​នោះ​ទេ​ ព្រោះ​មិន​មាន​កម្មករ​ធ្វើការ​ ។

ប្រភព​ដដែល​​បន្ត​​​ថា មុន​ដំបូងសន្តិសុខ​យាម​នៅ​ទីនោះ​ បានឃើញ​មាន​ផ្សែងហុយ​ចេញពី​ក្នុង​អគារ​ខាងលើ​ហើយ​ក៏​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ ដើម្បី​សុំ​ជំនួយ​ពី​រថយន្ត​ពន្លត់អគ្គិភ័យ​ជួយ​អន្តរាគមន៍ ​។ ​ពេល​នោះ​បានបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់​ ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម រថយន្ត​ពន្លត់អគ្គោភ័យ​របស់​អង្គភាព​នានា​រួម​មាន អង្គភាព​៧១១ រថយន្ត​របស់​អង្គភាព​កងទ័ព​ពិសេស​ឆ័​ត្រ​យោង លេខ​៩១១ និង​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​សរុប​ជាង​២០​គ្រឿង​​ បាន​ចេញ​អន្តរាគមន៍​ខណៈ​នោះ​ភ្លើង​បាន​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ ​និង​មាន​សម្លេង​ផ្ទុះ​នៅ​ក្នុង​នោះ​ផង​ដែរ​ ។

ប្រភព​បន្ត​ថា ក្រុម​ពន្លត់​​បានចូលទៅ​ពន្លត់ភ្លើង​និង​បាន​ប្រើប្រាស់​ទឹក​អស់​ជា​ច្រើន​សុ​ី​ទែន ព្រមទាំង​ប្រើ​ពេល​ជាង​៣​ម៉ោង​ក្នុង​ការ​ពន្លត់ភ្លើង រហូត​ដល់​វេលា​ម៉ោងជាង​៦​ព្រឹក​ថ្ងៃ​ដដែល​ ទើប​ភ្លើង​រលត់ទៅ​វិញ​ទាំងស្រុង​ ។​

អត្ថបទសរសេរ ដោយ