ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​វាយ​ឪពុក​ម្តង​ហើយ ចេញ​មក​វិញ​មិន​រាង គំរាម​សម្លា.ប់​ឪពុក​ម្តាយ និង​អ្នក​ជិតខាង​ទៀត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​​ធ្លាប់​វាយ​ឪពុក​រហូត​ដល់​សន្លប់ ទើប​ចេញពី​មណ្ឌល​កែប្រែ​មក​វិញ បាន​គំរាមសម្លាប់​​ឪពុក​ម្តាយ និង​អ្នកជិត​ខាង ​ក៏​ត្រូវ​អ្នកជិត​ខាង​​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ភូមិ​ព្រ​ហ៊ូ​ត…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​​ធ្លាប់​វាយ​ឪពុក​រហូត​ដល់​សន្លប់ ទើប​ចេញពី​មណ្ឌល​កែប្រែ​មក​វិញ បាន​គំរាមសម្លាប់​​ឪពុក​ម្តាយ និង​អ្នកជិត​ខាង ​ក៏​ត្រូវ​អ្នកជិត​ខាង​​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ភូមិ​ព្រ​ហ៊ូ​ត សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។

ជនសង្ស័យ​ខាងលើ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ អុីវ សំណាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។

លោក​វរៈសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ជុំ គ​ន្ធា ភេទ​ស្រី អាយុ​៤៣​ឆ្នាំ​រស់នៅ​ភូមិ​ព្រ​ហ៊ូ​ត សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ បាន​ប្តឹង​ជនសង្ស័យ​ឈ្មោះ អ៊ី​វ សំណាង ដែល​ប្រើប្រាស់​គ្រឿងញៀន ហើយ​ពេល​ដែល​ញៀន​ថ្នាំ ជនសង្ស័យ​បាន​ដើរ​ស្រែក​ឡូឡា និង​គំរាម​សម្លាប់​ទាំង​ឪពុក​ម្តាយ ព្រមទាំង​អ្នក​ជិតខាង ធ្វើ​ឱ្យ​ឪពុក​ម្តាយ និង​អ្នក​ជិតខាង​ភ័យ​ខ្លាច​មិន​ហ៊ាន​នៅផ្ទះ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កម្លាំង​កងរាជអាវុធហត្ថ​បាន​ទទួល​ពាក្យបណ្តឹង​ខាងលើ​រួច​ហើយ បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​មក​ទីបញ្ជាការ​កង​រាច​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​គំរាម​ពិតមែន ដោយសារ​ខ្លួន និង​ជន​រង​គ្រោះ​ធ្លាប់​ទំនាស់​នឹង​គ្នា ហើយ​ធ្លាប់​ឪពុក​ម្តាយ​យក​ទៅ​ដាក់​ប​ណ្ឌ​ល​កែប្រែ​បាន​៣​ខែ ទើប​ចេញ​មក​វិញ ក៏​ត្រូវ​អ្នក​ជិតខាង​ប្តឹង​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ម្តងទៀត​។

លោក​វរៈសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ បាន​បញ្ជាក់​ថា តាម​សំដី​ឪពុក​ម្តាយ​របស់​ជនសង្ស័យ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​នេះ​បាន​ប្រើប្រាស់​គ្រឿងញៀន ហើយ​ធ្លាប់​វាយ​ធ្វើបាប​ឪពុក​រហូត​ដល់​សន្លប់ និង​ធ្វើ​ឱ្យ​ម្តាយ​ភ័យ​រត់គេច ហើយ​អ្នក​ជិតខាង​ក៏​ត្រូវ​ជនសង្ស័យ​គំរាម​សម្លាប់​ផង​ដែរ ទើប​បានជា​គេ​ប្តឹង​អោយ​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ