ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ផ្សព្វផ្សាយ​ពី​ហានិភ័យ​នៃ​ល្បឿន​បើកបរ និង​ការ​ប្រើ​ប្រា ស់​កង់

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តស្វាយរៀង ៖ ដោយ​មើលឃើញ​នូវ​បញ្ហា​ប្រឈម​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​អង្គភាព​ស្ថាបនា​ផ្លូវថ្នល់ នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្រោម​ឥណទាន​ពី​ធនាគា​អភិវឌ្ឍ​អាស៊ី​ការ​អប់រំ និង​ផ្សព្វផ្សាយ​ផ្តោត​សំខាន់​លើ​ការ​ហានិភ័យ​នៃ​ល្បឿន​បើកបរ ការ​ប្រើប្រាស់​មួក​សុវត្ថិភាព​ការ​ប្រើប្រាស់​កង់ ។ ការ​ផ្សព្វផ្សាយ​សិស្សានុសិស្ស​នៃ​វិទ្យាល័យ…

ខេត្តស្វាយរៀង ៖ ដោយ​មើលឃើញ​នូវ​បញ្ហា​ប្រឈម​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​អង្គភាព​ស្ថាបនា​ផ្លូវថ្នល់ នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្រោម​ឥណទាន​ពី​ធនាគា​អភិវឌ្ឍ​អាស៊ី​ការ​អប់រំ និង​ផ្សព្វផ្សាយ​ផ្តោត​សំខាន់​លើ​ការ​ហានិភ័យ​នៃ​ល្បឿន​បើកបរ ការ​ប្រើប្រាស់​មួក​សុវត្ថិភាព​ការ​ប្រើប្រាស់​កង់ ។

ការ​ផ្សព្វផ្សាយ​សិស្សានុសិស្ស​នៃ​វិទ្យាល័យ និង​អនុ​វិទ្យាល័យ​នៃ​ស្រុក​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៣ និង​លេខ​១៨ ក្នុង​ខេត្តស្វាយរៀង ផ្តោត​សំខាន់​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ គោក មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ។

លោក គង់ សា​មឿ​ន នាយក​វិទ្យាល័យ​រមាស​ហែក​បានឱ្យ​ដឹង​ថា ក្នុង​នាម​លោកនាយ ក​សាលា លោក​ពិតជា​មាន​សេចក្តី​រិ​ករាយ​ដែល​ក្រសួង​សាធារណការ និង​ដឹង​ជញ្ជូន​បាន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​សិស្សានុសិស្ស​របស់​លោក​ដែល​បាន​រៀបចំ​ឱ្យ​អ្នកជំនាញ​ចុះ​អប់រំ និង​ផ្សព្វផ្សាយ​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​សាលា​បែប​នេះ ព្រោះ​បច្ចុប្បន្ន ក្រោម​ផ្លូវ ត្រូវ​បាន​កែ​លំអ លោក​សង្កេត​ឃើញ​ថា អ្នកបើកបរ​បាន​បើក​លឿន​ខុស​ពី​មុន ដែល​ស្ថានភាព​ផ្លូវ​មានការ​លំបាក​ទាំងនេះ​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ផ្លូវ​ធ្វើ​មិន​ទាន់​រួច​ស្រួលបួល​ផង​ឃើញ​តែ​គំនូស​ដែល​នគរបាល​គូ​ន កន្លែង​គ្រោះថ្នាក់​ច​រា​ណ៍​ពេញ​តែ​ផ្លូវ ។ ក្នុង​ឱកាស​នេះ​ដែរ លោក​ក៏​បាន​ប្រកាស​ឱ្យ​សិស្ស​យកចិត្តទុកដាក់​ស្តាប់​អ្នកជំនាញ និង​ជួយ​អប់រំ​ផ្សព្វផ្សាយ​ដល់​អ្នក​ភូមិ​ដែល​មិន​បាន​ចូលរួម​ធ្វើ​យ៉ាងណា ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ពេល​ធ្វើ​ដំណើរ ។

ចំណែក លោក​ពា គី​ម​វង ទីប្រឹក្សាបច្ចេកទេស និង​អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោល​បាន​សម្លាប់​មនុស្ស​ជា​មធ្យម​ពី​៥​ទៅ​៦​នាក់ ក្នុង​មួយ​ថ្ងៃ ហើយ​ក្នុង​មួយ​ឆ្នាំ​មាន​មនុស្ស​ប្រមាណ​២០០០​នាក់​បាន​ស្លាប់​បាត់បង់​អាយុជីវិត ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​នៃ​ព្រះរាជា​នាច​ក្រ​កម្ពុជា ។ លោក​បាន​បន្ថែម​ថា​កា​រប​ម្លា​ស់​ប្តូរ​ឥរិយា​បទ​អ្នក​ប្រើប្រាស់​ផ្លូវ គឺ​ពិតជា​មិន​ងាយ និង​ធ្វើការ​ផ្លាស់​ប្តូរ​ទេ បើសិន​ខ្វះ​ការ​ចូលរួម​ពី​អ្នក​ប្រើប្រាស់​ផ្លូវ​អាជ្ញាធរ​ដែនដី ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ រួម​និង​អ្នក​រៀបចំ​គោលនយោបាយ​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់​ព្រោះ​ភាគច្រើន​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​កើតឡើង​ដោយសារ​កត្តា​មនុស្ស​មាន​រហូត​ដល់​៩៥% ដែល​ក្នុង​នោះ​មាន​ដូច ជា​ការ​បើកបរ​ហួស​ល្បឿន​កំណត់ ការ​បើកបរ​ក្រោយ​ពេល​ហូប​គ្រឿង​ស្រវឹង ការ​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ឬ​ការ​ប្តូរ​គន្លង​ផ្លូវ​មិន​បាន​ត្រឹមត្រូវ ។

លោក​ពា គី​ម​វង បាន​ស្នើរ​សុំ​ឱ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក និង​មានការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ពិសេស​នៅ​ពេល​ដែល​មាន​ចរាចរណ៍​មមាញឹក​នៅ​លើ​ដងផ្លូវ ពិសេស​ក្នុង​ឱកាស​បុណ្យ​សំខាន់​ៗ ។ លោក​បាន​បន្ថែម​ថា ការ​អប់រំ​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​សិស្សានុសិស្ស​នា​ពេល​នេះ ពិតជា​មាន​សារៈសំខាន់​សម្រាប់​ចូល​រួច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ដល់​សិស្សានុសិស្ស​ប្រជា​កសិករ ដែល​ជា​ជន​ដែល​ងាយ​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ព្រោះ​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងនោះ​មិន​ទាន់​មានបទពិសោធន៍​គ្រប់គ្រាន់ ក្នុង​ការ​ប្រើប្រាស់​ផ្លូវ​ថ្មី ដែល​ផ្តល់​ដោយ​រាជរ​ដ្ឋា​ភិល​បាល ។

ក្រោយ​ការ​ចង្អុលបង្ហាញ​ពី​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ការ​អប់រំ និង​ផ្សព្វ ផ្សាយ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ទប់ស្កាត់ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ពិសេស​កសិករ និង​ប្អូន​ៗ​ក្មួយ​ៗ​សិស្សានុសិស្ស​ដែល​ជា​អ្នក​ប្រឈម​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ។ នៅ​ក្នុង​ឆ្នាំ​២០១៨ កន្លង​មក​មាន​មនុស្ស​ចំនួន​១៧៦១​នាក់​ស្លាប់ និង​របួស​ចំនួន​៤៧៧០​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​នេះ បើ​តាម​តួរ​លេខ​ពី​ក្រសួងមហាផ្ទៃ ។

គ្រោះ​មហន្តរាយ​នេះ​ពិតជា​បាន​ធ្វើ​ឱ្យ​មានការ​រាំងស្ទះ​ក្នុង​ដំណើរ​កិច្ច​អភិវឌ្ឍន៍​ប្រទេស​ជាតិ ។ គ្រោះថ្នាក់​ចរាចរណ៍​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម ។ សូម​ជម្រាប​ថា ការ​អប់រំ​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​ចរាចរណ៍​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣១ ខែមករា និង​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ