បុរសម្នាក់​ប្រាប់ពីការបាក់លិង្គគាត់​ពេល​កំពុង​រួម​ភេទ​


តាម​ប្រភព​ពីMetro បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​រៀបរាប់​ពី​ដំណើររឿង ដែល​រូប​លោក​ធ្លាប់​បាក់​លិង្គ ខណៈ​ពេល​កំពុង​រួម​ភេទ​ជាមួយ​​មិត្ត​ស្រី​របស់​ខ្លួន​ ។ លោក Sean Marsden អាយុ​៤៨​ឆ្នាំ បាន​ប្រាប់​ថា លោក​បានឮសម្លេង​បាក់ ខណៈ​ពេល​កំពុង​រួម​ភេទ​ជាមួយនឹង​មិត្ត​ស្រី​របស់​លោក​ ។

លោក​បន្ត​ថា ប្រដាប់​របស់​លោក​ស្រាប់តែ​ឡើង​ហើម​ប៉ុន​ដប​ស្រា ក្រោយ​ពី​ដឹង​ថា​ ពិតជា​បាន​បាក់​មែន និងមានការ​រហែក​ដល់​បំពង់​បង្ហួរនោម​ថែម​ទៀត​ផង​ ។ លោក​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ Royal Shrewsbury បាន​ផ្តល់​ថ្នាំស្ពឹក​កម្រិត​ធ្ងន់ ដើម្បី​បំបាត់​ការ​ឈឺចាប់​យ៉ាង​ក្រៃ​លែង​ឱ្យ​​លោក ​។ ក្រោយ​ការ​វះកាត់​និង​ព្យាបាល លោក​វេជ្ជបណ្ឌិត​ហាម​លោក​មិន​ឱ្យ​រួម​ភេទ​រយៈពេល​១​ខែ ​។

លោក Sean ថា លោក​មិន​ហ៊ាន​ធ្វេសប្រហែស​ដូច​មុន​នោះ​ទេ ដោយ​លោក​ថ្នម​ជាង​មុន ហើយ​មិន​បង្ខំ​ឡើយ ព្រោះតែ​លោក​មិន​ចង់​ធ្លាក់ខ្លួន​វេទនា​ដូច​លើក​មុន​។ នៅ​ពេល​នេះ លោក​បាន​កាត់​បន្ថយ​ការ​រួម​ភេទ​ញឹក ដែល​កាល​មុន​ សឹង​តែ​រាល់ថ្ងៃ​តែ​ម្តង ​។ ជា​ចុង​ក្រោយលោក​ប្រាប់​ថា លោក​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ថា លោក​អាច​នឹង​មាន​កូន​ទៅ​ថ្ងៃ​មុខ​ឬអត់ទេ បើ​ទោះ​ជា​លោក​ជា​សះស្បើយ​​ក៏​ដោយ ។

Facebook Google Twitter Email

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ