ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​នេះ​! បុក​បន្តកន្ទុយ​គ្នា​ខ្ទេច​បាយ​សម្ល ចាន ស្លាបព្រា​អស់

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​៣​នាក់ បាន​រង​របួសធ្ងន់​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​អាក្រក់ មូលហេតុ​មាន​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​បើក​មក​ឈប់​ចត​លើ​ទ្រូងផ្លូវ ស្រប​ពេល​នោះ​ក៏​មាន​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង បើក​មក​ក្រោយ​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ហុងដា​សេ​១២៥​មួយ​គ្រឿង នៅ​ពីមុខ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បោក​ទៅ​លើ​ថ្នល់​រង​របួសធ្ងន់​២​នាក់ ហើយ​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​គូថ​រថយន្ត​១​គ្រឿង​ទៀត​ពីក្រោយ…

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​៣​នាក់ បាន​រង​របួសធ្ងន់​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​អាក្រក់ មូលហេតុ​មាន​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​បើក​មក​ឈប់​ចត​លើ​ទ្រូងផ្លូវ ស្រប​ពេល​នោះ​ក៏​មាន​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង បើក​មក​ក្រោយ​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ហុងដា​សេ​១២៥​មួយ​គ្រឿង នៅ​ពីមុខ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បោក​ទៅ​លើ​ថ្នល់​រង​របួសធ្ងន់​២​នាក់ ហើយ​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​គូថ​រថយន្ត​១​គ្រឿង​ទៀត​ពីក្រោយ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្នុង​ពេល​នោះ​ដែរ​ក៏​មាន​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​ដែក​មួយ​គ្រឿង​ទៀត​មក​បញ្ច្រាសទិស​គ្នា​ខំ​គេច​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខាង​មុខ​នោះ ធ្វើ​ឲ្យ​រេ​ចង្កូត​រ៉ឺ​ម៉ក​ធ្លាក់​ដែក​ពេញ​លើ​ថ្នល់ ហើយ​រេ​ចង្កូត​ធ្លាក់​ចូល​ទៅ​ក្នុង​តូប​លក់​បាយ​បុក​ប៉ើង​ឆ្នាំង​ចាន​បាយ​ម្ហូប ខ្ទាត​រាយ​ប៉ាយ​ខូចខាត​ខ្ទេចខ្ទី ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​បន្តកន្ទុយ​គ្នា​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​១០​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវជាតិ​លេខ​០១ ស្ថិត​ក្នុងភូមិ​ប្រ​សូត្រ​២ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ។ បើ​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​កង់​បី​១​គ្រឿង ម៉ាក​ស៊ី​រុស ស្លាក​លេខ​គ្មាន បើកបរ​ដោយ​ឈ្មោះ នាគ ថុ​ល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​បុស​ឃុំ​មេស ថ្ង​ក ស្រុក​ច​ន្ទ្រា (​ពាក់មួក​សុវត្ថិភាព​) បាន​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។

លុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២១០៣ ពណ៌​ខ្មៅ ពីក្រោយ​ពេញទំហឹង​ដែល​បើកបរ​ដោយ​ឈ្មោះ វែ​ន ផល្លា ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បោល​ក្បាល​ទៅ​លើ​ថ្នល់ជាតិ​រង​របួសធ្ងន់ (​ពាក់មួក​សុវត្ថិភាព​) អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ កឹ​ម អិត ភេទ​ស្រី អាយុ​៤៣​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា រង​របួសធ្ងន់ ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ពី​លិចទៅ​កើត ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ម៉ូតូ​កង់​បី​បង្កហេតុ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ចូល​គូថ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់ ដាយ​ពណ៌​ខៀវ​១​គ្រឿង (​ស្លាក​លេខ​គ្មាន​) ដែល​ចត​ឈប់​នៅ​លើ​ទ្រូ​វ​ផ្លូវ ចំ​ពីក្រោយ​ដួល​ចូល​ក្រោម​រថយន្ត បណ្តាល​ឲ្យ​របួសធ្ងន់ ។ អ្នកបើកបរ​រថយន្ត​គេ​ស្គាល់​ថា ឈ្មោះ ប៉ា ភេទ ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​បើកបរ​រស់នៅ​ភូមិ​តា​យន្ត ឃុំ​ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង​បាន​រត់គេច​បាត់​ពី​កន្លែង​កើតហេតុ បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

ភ្លាម​នោះ​ដែរ​ក៏​មាន​ម៉ូតូ​រ៉ឺ​ម៉ក​១​គ្រឿង​ផ្សេង​ទៀត​ម៉ាក​ដាយ​មី​ត ពណ៌​ខ្មៅ (​ស្លាក​លេខ​គ្មាន​) ក៏​បើក​គេច​ពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ហើយ​ក៏​របូត​ធ្លាក់​ដែក​ដែល​ដឹក​នៅ​លើ​រ៉ឺ​ម៉ក​បាន​ធ្លាក់​ទៅ​លើ​ចង្ក្រាន​អ្នកលក់​បាយ​បែក​ចង្ក្រាន បែកឆ្នាំង​បាយ​សម្លរ កម្ពប់​ទៅ​ដី​អស់ រួច​ជ្រុល​រ៉ឺ​ម៉ក​បុក​ចូល​ក្នុង​តូប​លក់​បាយ​ទៀត បណ្តាល​ឲ្យ​ខូចខាត​ចាន​ស្លាបព្រា កែវ​ទឹក អស់​មួយ​ចំនួន ។ អ្នកបើកបរ​រ៉ឺ​ម៉ក​ឈ្មោះ តូច ចាន់​កុមារ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​សាលារៀន ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ សំណាងល្អ​គ្មាន​របួស​ស្នាម​ទេ (​មិន​ពាក់មួក​សុវត្ថិភាព​)​។

ក្រោយ​ពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​អ្នក​រង​របួស​សមត្ថកិច្ច​បា​នប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប ។ ចំពោះ​មធ្យោបាយ​ទាំងអស់​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ