ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់ បាន​អញ្ជើញ​ដល់​ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម

3 ថ្ងៃ មុន

រដ្ឋធានី​អា​ប៊ុ​យ​ដា​ប៊ី ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់ ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋធានី​អា​ប៊ុ​យ​ដា​ប៊ី…

រដ្ឋធានី​អា​ប៊ុ​យ​ដា​ប៊ី ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់ ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋធានី​អា​ប៊ុ​យ​ដា​ប៊ី នៃ​សាធារណរដ្ឋ​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ប្រកបដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​១៤ និង​៥០​នាទី ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៤ ម៉ោង​នៅ​រដ្ឋធានី​អា​ប៊ុ​យ​ដា​ប៊ី ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ នៅ​រដ្ឋធានី​អា​ប៊ុ​យ​ដា​ប៊ី នៃ​សាធារណរដ្ឋ​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ។

វត្តមាន​នៃ​ការ​អញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​ប្រធាន​ព្រឹទ្ធសភា និង​គណៈប្រតិភូ​ជាន់ខ្ពស់​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បានការ​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រ៉ា​ក់​ទាក់​បំផុត ពី​ឥស្សរជន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ សភា​ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ជា​ច្រើន​រូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ