ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អបអរសាទរ​ខួប៦៩​ឆ្នាំដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN)

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៤ នេះ ជា​ខួប​៦៩​ឆ្នាំ​ហើយ ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) (១៤…

រាជធានី​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៤ នេះ ជា​ខួប​៦៩​ឆ្នាំ​ហើយ ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤​ធ្នូ ២០២៤) ។

អង្គការសហប្រជាជាតិ អ​.​ស​.​ប (United Nations-UN)​គឺជា​អង្គការ​អន្តរជាតិ​ដែល​ធំ​ជាងគេ​បំផុត​ក្នុង​ពិភពលោក ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​១៩៤៥ ក្រោយ​សង្គ្រាមលោក​លើក​ទី​២​ត្រូវ​បាន​បញ្ចប់ (១៩៣៩-១៩៤៥)​។

គោលបំណង UN គឺ​ការ​ថែរក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ លើក​ស្ទួយ​សហប្រតិបត្តិការ​អន្តរជាតិ​ក្រោម​ច្បាប់​អន្តរជាតិ អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច ចូលរួម​អន្តរាគមន៍​ដោះស្រាយ​ជម្លោះ​រវាង​រដ្ឋ​ជា​សមាជិក និង​បញ្ចៀស​មិន​អោយ​មាន​សង្គ្រាមលោក​។

កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​សកម្មភាព​ថែរក្សា​សន្តិភាព ស្ថិរភាព ដែល​ក្នុង​រយៈពេល ជាង​១០​ឆ្នាំ​កន្លង​ទៅ​នេះ កម្ពុជា​របស់​យើង​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ ទៅ​ក្រៅប្រទេស​ជា​ច្រើន​នាក់​ផង​ដែរ ក្នុង​នោះ​កងទ័ព​ជា​ស្ត្រី ទាំង​ទ័ព​បុរស ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ដូច​ជា ស៊ូ​ដង់ ស៊ូ​ដង់​ខាងត្បូង លី​បង់ អាហ្វ្រិក​កណ្តាល ស៉ី​រី សាយ​ប្រឹស ម៉ា​លី​។​ល​។

កងកម្លាំង​ទ័ព​មួក​ខៀវ​កម្ពុជា ជា​កម្លាំង​ជំនាញ ផ្នែក​វិស្វកម្ម កម្លាំង​ពេទ្យ​កម្រិត​២ កម្លាំង​បោស សម្អាត​មីន កម្លាំង​អាវុធហត្ថ និង​កម្លាំង​កម្ទេច​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ កម្ពុជា​បាន​ជាប់​ជា​ប្រទេស​នាំមុខ​គេ​ដែល​ផ្តល់​ឱកាស​ឲ្យ​នារី​កងទ័ព​មួក​ខៀវ​ទៅ​ចូលរួម​បេសកកម្ម​ជា​លក្ខណៈ​អន្តរជាតិ​ក្នុង​ក្រប​ខណ្ឌ​អង្គការសហប្រជាជាតិ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ