ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​​រឿង​ចិន​​​បេះ​​បិទ…​សិស្សវ៉ៃគ្នា​ក្នុង​វិទ្យា​ល័យ​​«ទួលអំពិល»នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវ​សិស្ស​វិទ្យាល័យ​ទួល​អំពិល​ម្នាក់​ បាន​រង​របួស​បែកក្បាល​យ៉ាងដំណំ​ និង​ម្នាក់​ទៀត​រង​របួស​ដៃ ខណៈ​ដែល​ពួក​គេ​ទាំង​២​នាក់​កំពុង​អង្គុយ​ហូប​ប្រហិត​នៅ​ក្នុង​ទីធ្លាសាលា​ ដោយ​មិនដឹង​ខ្លួន ស្រាប់តែ​មាន​សិស្ស​រួម​សាលា​៤​នាក់​ទៀត ​ចូល​ទៅ​ទាញ​កៅអី​ជ័រ​វាយ​ទាំង​កម្រោល បន្ទាប់​មក…

រាជធានី​ភ្នំពេញ ៖ យុវ​សិស្ស​វិទ្យាល័យ​ទួល​អំពិល​ម្នាក់​ បាន​រង​របួស​បែកក្បាល​យ៉ាងដំណំ​ និង​ម្នាក់​ទៀត​រង​របួស​ដៃ ខណៈ​ដែល​ពួក​គេ​ទាំង​២​នាក់​កំពុង​អង្គុយ​ហូប​ប្រហិត​នៅ​ក្នុង​ទីធ្លាសាលា​ ដោយ​មិនដឹង​ខ្លួន ស្រាប់តែ​មាន​សិស្ស​រួម​សាលា​៤​នាក់​ទៀត ​ចូល​ទៅ​ទាញ​កៅអី​ជ័រ​វាយ​ទាំង​កម្រោល បន្ទាប់​មក ​បាន​គេច ខ្លួន​បាត់​ស្រមោល​អស់​ គឺ​វ៉ៃ​រហ័ស​ដក​រហ័ស ប្រៀប​ដូច​មក​ស្រាយគំនុំ​អ្វីមួយ ។

ហេតុការណ៍​នោះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៣១ មក​រា នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ទួល​អំពិល ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ជន​រង​គ្រោះ​រួម​ទាំង​ជន​បង្ក​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ចំណែក​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​ហើយ លើ​អំពើ​ហិង្សា​មួយ​នេះ ។

បុរស​ចំណាស់​ដែល​ជា​អ្នកលក់​ប្រហិត​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ យុវជន​រង​គ្រោះ​ទាំង​២​នាក់​រួម​និង​សិស្ស​រួម​ថ្នាក់​ប្រុស​ស្រី​ជា​ច្រើន​នាក់​ទៀត​បាន​នាំ​គ្នា​ទៅ​អង្គុយ​ហូប​ប្រហិត​នៅ​តូប​លក់​របស់​គាត់ ។ លុះ​មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​លេចមុខ​ជន​ដៃដល់​ទាំង​៤​នាក់ ស្លៀក​ឯកសណ្ឋាន​ជា​សិស្សសាលា បាន​ជិះ​ម៉ូតូ​២​គ្រឿង​ទៅ​ឈប់​ជិត​នោះ រួច​បាន​ដើរ​ស​ម្ដៅ​ទៅ​កាន់​តូប​លក់​ប្រហិត​របស់​គាត់ ។ ពេល​នោះ​គាត់​មិន​បានដឹង​ថា អ្នក​ទាំង​៤​នោះ​មាន​បំណង​ទៅ​វាយ​សិស្ស​រង​គ្រោះ​ឡើយ ដោយ​នឹក​ស្មានថា​ពួក​គេ​ទៅ​រក​ហូប​ប្រហិត​ដែរ ។

ប្រភព​ដដែល​​បន្ត​ទៀត​ថា លុះ​ពេល​ទៅ​ដល់​បាន​ទាញ​កៅអីវាយ​ទៅ​លើ​ក្បាល​យុវជន​ទាំង​២​នាក់​បណ្តាល​ឲ្យ​បែកក្បាល​ម្នាក់ និង​ម្នាក់​ទៀត​រង​របួស​ដៃ បន្ទាប់​មក​ជន​ទាំងនោះ​បាន​វាយ​បំផ្លិចបំផ្លាញ​ទូកញ្ចក់បែក បាក់​ខ្ទេចខ្ទី បណ្ដាល​ឱ្យ​​កំពប់​ប្រហិត ព្រមទាំង​ទឹកម្ទេស​អ្វី​ៗ​នៅ​លើ​តុ​ធ្លាក់​មក​ដី​អស់ ។ ក្រោយ​ពេល​កើត ហេតុ​នគរបាល​បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ពេល​ទៅ​ដល់​ក្រុម​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​អស់​ទៅ​ហើយ គឺ​ពួក​គេ​វ៉ៃ​រហ័ស​ដក​រហ័ស មិន​អាច​សមត្ថកិច្ច​មក​ទាន់​ទេ ហើយ​ក៏​គ្មាន​អ្នក​ស្គាល់​ដែរ ។

ចំណែក​រូប​គាត់​បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​តាម​ចាប់​ជន​បង្កហេតុ​ ដើម្បី​ទទួលខុសត្រូវ​លើ​ការ​ខូចខាត​សម្ភារ​របស់​គាត់ ។ រំពឹង​ថា សមត្ថកិច្ច​អាច​នឹង​រកមុខ​ឃើញ​ក្រុម​ស្ទាវ​ទាំងនោះ​ តាម​រយៈ​ការ​សាក​សួរ​យុវ​សិស្ស​រង​គ្រោះ​ ឬ​តាម​កាមេរ៉ា​សុវត្ថិភាព​ដែល​អាច​ថត​បាន​នៅ​តាម​ផ្លូវ ៕ ​

អត្ថបទសរសេរ ដោយ