នេះគឺជាសំណួរមួយដែលមិនមានចម្លើយពិតប្រាកដនោះទេ ។ ជារឿយៗ គ្រូពេទ្យមិនអាចចង្អុលបង្ហាញយ៉ាងពិតប្រាកដថាតើ អ្វីដែលបង្កឲ្យមានជាជំងឺឆ្កួតជ្រូក ចំពោះបុគ្គលណាមួយឡើយ ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រដឹងថា មានរឿងមួយចំនួនដែលអាចធ្វើឲ្យមនុស្សវិវឌ្ឍជាជំងឺឆ្កួតជ្រូក ដែលបញ្ហាទាំងនោះរួមមាន៖
១ –គ្រោះថ្នាក់ខួរក្បាល ដូចជាគ្រោះថ្នាក់ចរាចរណ៍ដោយឡានបុកគ្នា ឬគ្រោះថ្នាក់ពេលជិះកង់ ។
២– ការឆ្លងមរោគ ឬជំងឺដែលបានប៉ះពាល់ ដែលនាំអោយវិវឌ្ឍទៅជាខួរក្បាលរបស់ទារក អំឡុងពេលមានផ្ទៃពោះ ។
៣– កង្វះអុកស៊ីសែនទៅលើខួរក្បាលកុមារអំឡុងពេលកើត ។
៤– ជំងឺរលាកស្រោមខួរក្បាល ជំងឺរលាកខួរក្បាល ឬប្រភេទនានានៃការឆ្លងមេរោគ ដែលប៉ះពាល់លើខួរក្បាល ។
៥– ដុំសាច់ក្នុងខួរក្បាល ឬជំងឺដាច់សរសៃឈាមខួរក្បាល ។
៦– ការពុលដូចជា ការពុលស្រាជាដើម ។
ជំងឺឆ្កួតជ្រូក គឺមិនឆ្លងនោះទេ ។ វាមិនអាចឆ្លងតាមតំណរពូជផងដែរ ។ ប៉ុន្តែអ្នកដែលមានសាច់ញាតិជិតស្និទ្ធដែលមានជំងឺឆ្កួតជ្រូក មានហានិភ័យខ្ពស់ជាងអ្នកដែលមិនមានប្រវត្តិគ្រួសារ ឬសាច់ញាតិមានការប្រកាច់នោះ (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ