ដកចោលដូចខ្ទឹមមន្ត្រីដែលអសកម្ម…ដំឡើងដាក់ថ្មីវិញ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ កាលពីថ្ងៃទី៣១ មករា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក សេង ឈួន បានដឹកនាំមន្ត្រីជំនាញនៃក្រសួងចុះផ្លាស់ប្តូរ…
ខេត្តស្ទឹងត្រែង ៖ កាលពីថ្ងៃទី៣១ មករា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក សេង ឈួន បានដឹកនាំមន្ត្រីជំនាញនៃក្រសួងចុះផ្លាស់ប្តូរ…
ខេត្តស្ទឹងត្រែង ៖ កាលពីថ្ងៃទី៣១ មករា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក សេង ឈួន បានដឹកនាំមន្ត្រីជំនាញនៃក្រសួងចុះផ្លាស់ប្តូរ និងកែសម្រួលសមាសភាពមន្ត្រីត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់ ស្ថិតនៅស្ថានីយថ្លឹងរថយន្តអចល័តរាជានុកូលខេត្តស្ទឹងត្រែង ដោយបានដាក់
ប្រធាន អនុប្រធាន និងសមាសភាពថ្មី ក្រោយសម្រេចដកចេញប្រធាន អនុប្រធានអសកម្ម ដែលអង្គុយចាំតែយកប្រាក់ ដោយមិនថ្លឹងរថយន្តរកទម្ងន់លើស ពេលឆ្លងកាត់នៅស្ថានីយខាងលើ ។
សេចក្តីរាយការណ៍បន្តថា ក្នុងការផ្លាស់ប្តូរសមាសភាពមន្ត្រីគ្រប់គ្រងជញ្ជីងអចល័តរាជានុកូល ខេត្តស្ទឹងត្រែងនោះ ត្រូវគេដឹងថា គឺបានធ្វើឡើងបន្ទាប់ពីក្រសួងសាធារណការ និងដឹងជញ្ជូនបានរកឃើញនូវកំហុសឆ្គងមួយចំនួនរបស់មន្ត្រីគ្រប់គ្រងជញ្ជីងមុនបានប្រព្រឹត្តផ្ទុយពីគោលការណ៍ណែនាំរបស់ក្រសួង។
ក្រសួងសាធារណការនិងដឹកជញ្ជូនក៍ បានសម្រេចផ្លាស់ប្តូរមន្ត្រីគ្រប់គ្រងជញ្ជីងអចល័ត រាជានុកូល ខេត្តស្ទឹងត្រែងថ្មី ដោយជំនួសមកវិញ ១-លោក ឌី ចាន់ណារិត ជាប្រធាន ២-លោកសេស ស៊ីថា ជាអនុប្រធាន ៣-លោក ញាណ ស៊ីផាត ជាសមាជិក ៤-លោក រ៉ុង ដារ៉ា ជាសមាជិក ៥-លោក ចាន់ ប៊ុនជុំ មន្ត្រីរដ្ឋបាលខេត្តស្ទឹងត្រែង ជាសមាជិក ៦-លោក កែង សុទ្ធី ជាសមាជិក ៧-លោក ទិត កក្កដា ជាសមាជិក ៨-តំណាងស្នងការដ្ឋាននគរបាលខេត្ត២រូប និង៩-តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង២រូបទៀតផងដែរ។
សេចក្តីសម្រេចនេះ បានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ចុះថ្ងៃទី២៨ មករា ២០១៩ ។
ព័ត៌មានបន្ថែមនឹងផ្សាយជូនបន្តទៀត ។
ចែករំលែកព័តមាននេះ