ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​ចំណាយ​ថវិកាជាង​​១៥​ម៉ឺន​ដុល្លារ​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​នា​ដើមឆ្នាំ​២០១៩​នេះ

5 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កំណាត់​ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ​បន្ថែម​ទៀត​ប្រវែង​ជាង​៦០០​ម៉ែត្រ បាន​ចាប់ផ្តើម​ស្ថាបនា​ជា​បណ្តើរ​ៗ​ហើយ បន្ទាប់​ពី​មានការ​ឧ​ប​ត្ថ​ម​ថវិកា​ទាំងស្រុង​ពី​លោក​ឧក​ញ្ញ៉ា អ៊ូ ឆាយ ដោយ​គ្រោង​ចំណាយ​ទឹកប្រាក់​ជាង​១៥​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក​។ ថ្លែង​ក្នុង​ពិធី​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការ​ស្ថាបនា​ផ្លូវ​បេតុង​ថ្មី ប្រវែង​ជាង​៦០០​ម៉ែត្រ…

ខេត្ត​ព្រះ​សីហ​នុ ៖ កំណាត់​ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ​បន្ថែម​ទៀត​ប្រវែង​ជាង​៦០០​ម៉ែត្រ បាន​ចាប់ផ្តើម​ស្ថាបនា​ជា​បណ្តើរ​ៗ​ហើយ បន្ទាប់​ពី​មានការ​ឧ​ប​ត្ថ​ម​ថវិកា​ទាំងស្រុង​ពី​លោក​ឧក​ញ្ញ៉ា អ៊ូ ឆាយ ដោយ​គ្រោង​ចំណាយ​ទឹកប្រាក់​ជាង​១៥​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក​។

ថ្លែង​ក្នុង​ពិធី​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការ​ស្ថាបនា​ផ្លូវ​បេតុង​ថ្មី ប្រវែង​ជាង​៦០០​ម៉ែត្រ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​នា នា​ព្រឹក​ថ្ងៃ​ទី​៣១ មក​រា ឆ្នាំ​២០១៩ នេះ លោក សន កុសល អភិបាលរង​ក្រុងព្រះសីហនុ តំណាង​អោយ​លោក អុី​ សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ បាន​គូសបញ្ជាក់​ថា ការ​ចុះ​មក​របស់​អាជ្ញាធរ​មូលដ្ឋាន សហការ​ជាមួយ​មន្ត្រី​ពាក់​ព័​ន្ឋ​នេះ គឺ​ចង់​ពិនិត្យ​អោយ​បាន​ច្បាស់​អំពី​ស្ថានភាព និង​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ ។

​ប្រសិនបើ​មានការ​ប៉ះពាល់​នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​ជាមួយ​ប្រជាពលរដ្ឋ លោក សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​យោគយល់ ព្រោះ​ការ​ស្ថាបនា​ផ្លូវ​នេះ គឺជា​បំរើ​ផលប្រយោជន៍​រួម មិនមែន​ជាក​ម្មសិ​ទ្ឋិ​របស់​បុគ្គល​ណា​ម្នាក់​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តែ​ជំទាស់​នោះ រដ្ឋបាល​ក្រុង ខេត្ត​នឹង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​។

លោក​បន្ត​ថា កំណាត់​ផ្លូវ​មួយ​នេះ​បាន​បំរើ​អោយ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ដែល​មាន​ទីលំនៅ​ខាងក្នុង ហើយ​ក៏​អាច​ចាត់​ទុក​ថា ជា​សមិទ្ធផល​ថ្មី​ប្រចាំ​ដើមឆ្នាំ​២០១៩​នេះ ដូចនេះ​សូម​បងប្អូន ទាំងអស់​យោគយល់​ទាំងអស់​គ្នា​។

ដោយឡែក យោង​តាម​ប្រភព​តំណាង​អោយ​លោក​ឧកញ៉ា អ៊ូ ឆាយ បាន​បញ្ជាក់​ប្រាប់​ថា កំណាត់​ផ្លូវ​បេតុង​នេះ មាន​ប្រវែង​៦១០​ម៉ែត្រ ដែល​បាន​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ចូល​ទៅ​កាន់​រោងចក្រ​ RCI ដែល​កន្លង​មក​កំណាត់​ផ្លូវ​មួយ​នេះ​មានការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ធ្វើ​ដំណើរ​។

កំណាត់​ផ្លូវ​នេះ មាន​កន្លែង​ខ្លះ​ទទឹង​១០​ម៉ែត្រ កន្លែង​ខ្លះ​ទទឹង​៨​ម៉ែត្រ និង​កន្លែង​ទៀត​ទទឹង​៤​ម៉ែត្រ ទៅ​តាម​ស្ថានភាព​ផ្លូវ​បត់បែន ឯ​កម្ពស់​មាន​ប្រវែង​១​តឹក ដោយ​គ្រោង​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក​ឧកញ៉ា អ៊ូ ឆាយ ចំនួន​ជាង​១៥​ម៉ឺន​ដុល្លា​អា​មេ​រិ​ក​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ