ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ គេ​ចិញ្ចឹម​ជន្លេន​បែប​ណា…

5 ឆ្នាំ មុន
  • ភ្នំពេញ

ជន្លេន​ក្រហម​គឺ​សត្វ​ម្យ៉ាង​ជា​ធនធាន​សំខាន់​មួយ​ប្រភេទ​សម្រាប់​កសិករ ព្រោះ​វា​ជា​សត្វ​អត់​ឆ្អឹង ងាយ​ស្រួល​ចិញ្ចឹម សំបូរ​ទៅ​ដោយ​ប្រូ​តេ​អីុ​ខ្ពស់​អាច​យក​ធ្វើ​ជា​ចំណី​យ៉ាង​ល្អ​ក្នុង​ការ​ចិញ្ចឹម​មាន់ ទា ត្រី ជ្រូក និង​កង្កែប​ជាដើម ថែម​ទាំង​លាមក​របស់​វា​មាន​ប្រយោជន៍​ចំពោះ​ការ​ដាំ​ដុះ​ទៀត​ផង ។…

ជន្លេន​ក្រហម​គឺ​សត្វ​ម្យ៉ាង​ជា​ធនធាន​សំខាន់​មួយ​ប្រភេទ​សម្រាប់​កសិករ ព្រោះ​វា​ជា​សត្វ​អត់​ឆ្អឹង ងាយ​ស្រួល​ចិញ្ចឹម សំបូរ​ទៅ​ដោយ​ប្រូ​តេ​អីុ​ខ្ពស់​អាច​យក​ធ្វើ​ជា​ចំណី​យ៉ាង​ល្អ​ក្នុង​ការ​ចិញ្ចឹម​មាន់ ទា ត្រី ជ្រូក និង​កង្កែប​ជាដើម ថែម​ទាំង​លាមក​របស់​វា​មាន​ប្រយោជន៍​ចំពោះ​ការ​ដាំ​ដុះ​ទៀត​ផង ។ អ្នកដឹង​ទេ តើ​ជន្លេន​ក្រហម​គេ​ចិញ្ចឹម​តាម​វិធី​ណាខ្លះ? ធ្វើ​ដូច​ម្តេច? តាម​ពិត​វិធី​ចិញ្ចឹម​ជន្លេន​មាន​២​ជម្រើស​ដែល​អាច​ជ្រើស​រើស​បាន នេះ​បើ​យោង​តាម​គេហទំព័រ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ៖

វិធី​ទី​១ ៖ យើង​ត្រូវ​រក​ដី​ខ្ពស់​ល្មម មិន​លិច​ទឹក មិន​ក្តៅ​ស្ងួត​ខ្លាំង ដី​មាន​ម្លប់​ត្រជាក់ និង​ខ្យល់​ចេញចូល​បាន​ល្អ ហើយ​ត្រូវ​រៀបចំ​រណ្តៅ​មួយ​សម​ល្មម ដោយ​បណ្តោយ​២​ម៉ែត្រ ទទឹង​១​ម៉ែ​ង និង​ជម្រៅ​០,៣​ម៉ែត្រ ។ ហើយ​ត្រូវ​យក​ដី​លាយ​លាមក​គោ ចំ​ប៉ើង​ពាស​ជុំវិញ​រណ្តៅ​កម្ពស់​៣​ទៅ​៤​តឹក​ពី​បាត​រណ្ដៅ ដែល​មាន​ទំហំ​២​ម៉ែត្រ​គុណ​២​ម៉ែត្រ ឬ​អាច​ប្រើ​ថង់​ប្លា​ស្ទិ​ក​ក្រាល​ក៏​បាន​ត្រូវ​ហាល​រណ្តៅ​នោះ​ក្រោម​កម្តៅថ្ងៃ​៣​ទៅ​៤​ថ្ងៃមុន​ចាប់ផ្តើម​ដាក់​ពូជ​ទន្លេ​ចូល ។ ចំណែក​ក្នុង​ការ​ដាក់​ពូជ​ជន្លេន​ត្រូវ​លាយ​លាមក​គោ​១៥​ទៅ​២០​គីឡូ​ជាមួយ​កំ​ប្ល៉ោ​ក​១៥​ទៅ​២០​គីឡូ​ចូល​ក្នុង​រណ្តៅ​រួច​ទើប​ដាក់​លាមក​ដែល​មាន​ជ​ន្លេ​ក​កន្លះ​គីឡូ​នៅ​ចំ​កណ្តាល​ល្បាយ​នោះ​។

វិធី​ទី​២ ៖ គឺ​ចិញ្ចឹម​ក្នុង​កញ្ច្រែង បង្គី ពាង​បែក ឬ​លូ​បែក យើង​ចិញ្ចឹម​ធ្វើ​ម៉េច​កុំឱ្យ​លិច​ទឹក ព្រោះ​លិច​ទឹក​ជន្លេន​នៅ​អត់​បាន​ទេ យើង​ត្រូវការ​កំ​ប្ល៉ោ​ង​១០​គីឡូ​មក​ចិញ្ច្រាំ​កំ​ប្ល៉ោ​ង​ឱ្យ​ខ្លី​ៗ​ច្របល់​ជាមួយ​លាមក​គោ ហើយ​យក​ជន្លេន​១​ខាំ​មក​បំបែក​វា​ជា​៣ ឬ​ជា​៤​ក៏​បាន​តាម​កន្លែង​ផ្សេង​ៗ​ក្នុង​លាមក​គោ​ហ្នឹង រួច​បើក​រន្ធ​តូច​កាយ​កប់​វា​ចូល​ក្នុង​លាមក ហើយ​យើង​ត្រូវ​ស្រោច​ទឹក​៣​ទៅ​៤​ថ្ងៃ​ម្តង ជា​ពិសេស​រដូវក្តៅ​កុំឱ្យ​ត្រូវ​ថ្ងៃ ឬ​ត្រូវ​ទឹកភ្លៀង​ដែល​វា​ចូល​ទៅ​ដក​ក្នុង​ហ្នឹង គឺ​ជន្លេន​វារ​ចេញ ឬ​ងាប់​អស់ ។

ហើយ​ក្នុង​រយៈពេល​តែ​៤៥​ថ្ងៃ ឬ​៥០​ថ្ងៃ គឺ​យើង​អាច​ប្រមូល​ផល​បាន​ហើយ គ្រាន់តែ​ក្រាល​ប្លា​ស្ទិ​កលើ​ដី​ក្រោម​កំ​ដៅ​ថ្ងៃ ចាក់​ល្បាយ​លាមក​គោ និង​ជន្លេន​ដែល​កើប​ចេញពី​រណ្តៅ​រាយ​លើ​ផ្ទៃ​កំរាល​ប្លា​ស្ទិ​ក​ឱ្យ​ស្តើង​ទុក​វា​ក្រោម​កំ​ដៅ​ថ្ងៃ​តែ​៥​នាទី រួច​កាយ​មមោក​នៅ​ផ្នែក​ខាងលើ​ចេញ បន្ទាប់​មក​ប្រមូល​ជន្លេន​ដែល​ពូន​ជា​គំនរ​នៅ​ផ្នែក​ខាងក្រោម​នោះ​ជា​ស្រេច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ