ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណសម្បត្តិ​របស់​អ្នកដឹកនាំ​ល្អ

5 ឆ្នាំ មុន

អ្នកដឹកនាំ​ល្អ​មិន​ត្រឹមតែ​មានបទពិសោធន៍ មានចំណេះ​ជំនាញ​ច្បាស់លាស់​នោះ​ទេ តែ​ក៏​ត្រូវ​មានគុណ​ធម៌​ក្នុង​ខ្លួន​ផង​ដែរ​។ នៅ​ក្នុង​ស្ថាប័ន​មួយ​បើ​មាន​អ្នកគ្រប់គ្រង​ប្រកបដោយ​លក្ខណសម្បត្តិ​បែប​នេះ នឹង​ធ្វើ​ឱ្យ​ស្ថាប័ន​ទទួល​ជោគជ័យ​ជាក់​ជា​មិន​ខាន​។ អ្នកដឹកនាំ​ដែល​ល្បីល្បាញ​ខាង​គ្រប់គ្រង​កិច្ចការ​អង្គភាព​ស្ថាប័ន​ភាគច្រើន​គឺ​ដើរ​តាម​គន្លង​ធម៌​៤​ប្រការ​នេះ ១-​ផ្តល់​ប្រាក់បៀវត្ស​ឱ្យ​ដល់​បុគ្គលិក​គ្រប់​ផ្នែក រស់នៅ​ក្នុង​ជីវភាព​សមរម្យ​, ២-​បង្ក្រាប​មិន​ឱ្យ​មានការ​ប្រព្រឹត្ត​បក្ខពួក​និយម ប្រព្រឹត្ត​អំពើអាក្រក់…

អ្នកដឹកនាំ​ល្អ​មិន​ត្រឹមតែ​មានបទពិសោធន៍ មានចំណេះ​ជំនាញ​ច្បាស់លាស់​នោះ​ទេ តែ​ក៏​ត្រូវ​មានគុណ​ធម៌​ក្នុង​ខ្លួន​ផង​ដែរ​។ នៅ​ក្នុង​ស្ថាប័ន​មួយ​បើ​មាន​អ្នកគ្រប់គ្រង​ប្រកបដោយ​លក្ខណសម្បត្តិ​បែប​នេះ នឹង​ធ្វើ​ឱ្យ​ស្ថាប័ន​ទទួល​ជោគជ័យ​ជាក់​ជា​មិន​ខាន​។

អ្នកដឹកនាំ​ដែល​ល្បីល្បាញ​ខាង​គ្រប់គ្រង​កិច្ចការ​អង្គភាព​ស្ថាប័ន​ភាគច្រើន​គឺ​ដើរ​តាម​គន្លង​ធម៌​៤​ប្រការ​នេះ ១-​ផ្តល់​ប្រាក់បៀវត្ស​ឱ្យ​ដល់​បុគ្គលិក​គ្រប់​ផ្នែក រស់នៅ​ក្នុង​ជីវភាព​សមរម្យ​, ២-​បង្ក្រាប​មិន​ឱ្យ​មានការ​ប្រព្រឹត្ត​បក្ខពួក​និយម ប្រព្រឹត្ត​អំពើអាក្រក់ ឬ​អំពើ​មិន​ប្រក្រតី​ណាមួយ​នៅ​ក្នុង​អង្គភាព​ជា​ដាច់ខាត​, ៣-​គោរព​រាប់អាន​ធម៌ បូជា​កោតក្រែង​ធម៌ យក​ធម៌​ជា​គោល យក​ធម៌​ជា​ទង់ជ័យ និង​ចាត់ការ​រក្សា​ការពារ គ្រប់គ្រង​ដោយ​ត្រឹមត្រូវ​តាម​ធម៌​ដល់​បុគ្គលិក​ក្រោម​ឱវាទ ធ្វើការ​ដោយ​ស្ងប់ចិត្ត។

ចំណែកទី៤-មេដឹកនាំល្អគួរចេះ​ប្រឹក្សា​សាកសួរ​បញ្ហា​ដល់​អ្នក​ប្រព្រឹត្ត​ល្អ ធ្វើការ​បាន​ល្អ ប្រព្រឹត្ត​ត្រូវជា​និច្ច​តាម​វិន័យ​ការងារ ដើម្បី​ឱ្យ​ដឹង​ថា ការ​ណា​អាក្រក់ ការ​ណា​ល្អ គួរ​ធ្វើ ឬ​មិន​គួរ​ធ្វើ មាន​ប្រយោជន៍ ឬ​គ្មាន​ប្រយោជន៍ ហើយ​អនុវត្ត​ប្រព្រឹត្ត​តាម​ដោយ​ត្រឹមត្រូវ ។

លក្ខណសម្បត្តិ​ស្នូល​ទាំង​បួន​ប្រការ​នេះ​ចាត់​ថា ជា​ការងារ​ដ៏​សំខាន់​លើក​តម្លៃ​កិត្តិនាម​អ្នកគ្រប់គ្រង​ឱ្យ​កាន់តែ​មានកេរ្តិ៍ឈ្មោះ​ពីរោះ​ខ្ពស់​ឡើង ។