ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​ក្លែង​ឯកសារ​មួយ ​ភាគីម្ខាង​សង្ឃឹម​លើ​តុលាការ​កំពូល​​ផ្តល់​យុត្តិ​ធម៌

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ពិតជា​គួរ​ឱ្យ​សោកស្តាយ​ខ្លាំង​ណាស់​ ដែល​លោក​ថា​ន់ ឡេ​ង​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​សាលាឧទ្ធរណ៍​បាន​ចេញ​ដីកា និង​សាលដីកាស​ម្រេចស​លើកលែង​​បទ​ចោទ​លើ​ជន​ជាប់ចោទ ​ដែល​លោក​អ៊ុ​ក សា​វុ​ធ…

រាជធានី​ភ្នំពេញ​ ៖ ​ពិតជា​គួរ​ឱ្យ​សោកស្តាយ​ខ្លាំង​ណាស់​ ដែល​លោក​ថា​ន់ ឡេ​ង​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​សាលាឧទ្ធរណ៍​បាន​ចេញ​ដីកា និង​សាលដីកាស​ម្រេចស​លើកលែង​​បទ​ចោទ​លើ​ជន​ជាប់ចោទ ​ដែល​លោក​អ៊ុ​ក សា​វុ​ធ ​អគ្គ​មហាអយ្យការ​នៃ​សាលាឧទ្ធរណ៍​ បាន​ចេញ​អធិបញ្ជា​ឲ្យ​ចោទប្រកាន់​លើ​ជនជាប់ចោទ​ដល់​ទៅ​២​ដង​រួច​ទៅ​ហើយ តែ​បែរជា​លោក​ចៅក្រម ​ថា​ន់ ឡេ​ង ​នៅ​តែ​ប្រកាន់​ជំ​ហរ​​លើក​លែង​បទ​ចោទ​លើ​ជនជាប់ចោទ​ឈ្មោះ​ង៉ែត សំណាង​ ហៅ​សី សុ​ន​ បាន​ប្រ​ព្រឹត្ត​បទល្មើស​ក្លែង​ឯកសារ​សៀវ ភៅ​​ស្នាក់​នៅ​ ក្នុង​បំណង​មិន​ចែកទ្រព្យ​សម្បត្តិ​ដល់​អតីត​ប្រពន្ធ​ដែល​ឯកសារ​នេះ ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​​ដើម​ថ្កូវ​បញ្ជាក់​ថា​ មិន​មាននៅ​ក្នុង​គល់បញ្ជី​ឡើយ ។ ​នេះ​បើ​យោង​តាម​របា​ការណ៍​របស់​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ដែល​បាន​កសាង​សំណុំ​បញ្ជូន​ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។

សូម​រំលឹក​ថា​ កន្លង​មក​អតីត​ប្តី​ប្រពន្ធ​រវាង​លោក​ង៉ែត សំណាង​ ហៅ​សី សុ​ន​ និង​លោកស្រី​អី​ុ​វ ស្រឺ​ុ​ មាន​ទីលំនៅ​ផ្ទះ​លេខ​៩៣​ ផ្លូវ​លេខ​៤៣២ ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ​ខណ្ឌចំការមន​ បាន​រស់នៅ​ជាមួយ​គ្មា​ជា​ប្តី​ប្រពន្ធ​ហើយ​បាន​បង្កើត​ទ្រព្យ​រួម​ចូល​គ្នា​ រួម​មាន​ដី​ និង​ផ្ទះ​ឡូ​ត៍លេខ​៤៨​ និង​ដី​ឡូ​តិ៍លេខ​៩៣​ ស្ថិត​នៅ​តាម​បណ្តោយ​​ផ្លូវ​លេខ​៤៣២​ ក្នុងភូមិ​៣​សង្កាត់​ផ្សារ​ដើម​ថ្កូវ ​ខណ្ឌចំការមន​ ទល់មុខ​គ្នា​ ដោយ​មានការ​បញ្ជាក់​ដឹង​ឮ​ពី​លោក​មេ​ភូមិ ​លោក​ចៅសង្កាត់ ​និង​លោក​អភិបាល​ខណ្ឌចំការមន​ តាម​បែបបទ​រដ្ឋបាល​គ្រប់គ្រង​របស់​អាជ្ញាធរ​មូលដ្ឋាន​យ៉ាង​ច្បាស់លាស់​បំផុត​ ។

​ប៉ុន្តែ​ក្រោយមក​ភាគី​ប្តី​ប្រពន្ធ​នេះ ​រស់នៅ​មិន​ចុះសម្រុង​ជាមួយ​គ្នា​ ក៏​បាន​ប្តឹង​លេង​លះ​គ្ នា​និង​ប្តឹង​សុំ​ធ្វើ
ការ​បែងចែក​ទ្រព្យសម្បត្តិ​រួម​ជា​ពីរ​ចំណែក​ស្មើៗ​គ្នា​នៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ហើយ​ក្នុង​អំឡុង​​ពេល​នោះ​ ក៏​ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេចសេចក្តី​ប្រកាស​សាលក្រម​បែង​ចែក​ទ្រព្យសម្បត្តិ​រួម​របស់​អតីត​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់ ​ជា​ពីរ​ចំណែក​ស្មើៗ​គ្នា​ ។​ ប៉ុន្តែ​ពេល​នោះ ​ឈ្មោះ​ង៉ែត សំណាង​មិន​ព្រម​ ក៏​ប្តឹង​ឧទ្ធរណ៍​លើ​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។ ​

ពេល​នោះ​ហើយ​​ដែល​ឈ្មោះ​ង៉ែត សំណាង ​បាន​ទៅ​បង្កើត​ឯកសារ​សៀ​ភៅ​ស្នាក់​នៅ​ថ្មី​មួយ​ផ្សេង​ទៀត​ ដាក់​ឈ្មោះ​សមាជិក​គ្រួសារ​​ ដោយ​យកឈ្មោះ​ខ្មោច​ម្នាក់​ឈ្មោះ​មាស ស្រី​វី​ន​ មក​ធ្វើ​ជា​ប្រពន្ធ​ជំនួស​ឈ្មោះ​អី​ុ​វ ស្រឺ​ុ​តែ​ធាតុ​ពិត​មក​ដល់​ពេល​នេះ​គ្មាន​អត្តសញ្ញាណ​ពិតប្រាកដ​របស់​បុគ្គល​ឈ្មោះ​មាស ស្រី​វី​ន​ឡើយ​ ទោះជា​ស្លាប់​ឬ ក៏​​នៅ​រស់​ក៍ដោយ​មនុស្ស​គ្រប់​រូប​ត្រូវ​តែ​មាន​ប្រវត្តិ​នៃ​ការ​រស់នៅ​ច្បាស់លាស់​បំផុត​ដូច​ជា​សំបុត្រ​កំណើត​និង​អត្ត​សញ្ញាណ​បណ្ណ​ជាដើម​។ ​ហើយ​បើ​បុគ្គល​នេះ​ស្លា​ប់ ក៏​ត្រូវ​មាន​លិខិតបញ្ជាក់​មរ​មភាព​ដែរ ​។

​ផ្តើម​ចេញពី​បញ្ហា​នេះ​ហើយ ​ទើប​ឈ្មោះ​អី​ុ​វ ស្រុ​ឺ​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​នាយកដ្ឋាន​នគរ​បាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឲ្យ​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​សារបាន​របស់​ឈ្មោះ​មាស ស្រី​វី​ន​ ដែល​ឈ្មោះ​ង៉េ​ត សំណាង​យក​មក​ចុះ​ឈ្មោះ​ដាក់​ចូល​ជា​សមាជិកគ្រួសារ​ ក្នុង​សៀវភៅ​ស្នាក់​នៅ ​ហើយ​ដាក់​ជា​ភស្តុ​តាង​ចូល​ក្នុង​សំណុំ​រឿង​របស់​សាលាឧទ្ធរណ៍​ ក៏​ត្រូវ​បាន​មេធាវី​របស់​ឈ្មោះ​អុ​ី​វ ស្រឺ​ុ​ ថតចម្លង​បាន​ហើយ​ប្រាប់​កូនក្តី​របស់​ខ្លួន​ឲ្យ​ប្តឹង​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ឱ្យ ​។

ឆ្លង​តាម​រឿងរ៉ាវ​ខាងលើ​នេះ​ កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​បើក​ការ​ស្រាវជ្រាវ​ ហើយ​សន្មត់​ថា​ឯកសារ​សៀវភៅ​ស្នាក់​នៅ​ដែល​ឈ្មោះ​ង៉េ​ត សំណាង​ប្រើប្រាស់​ជា​សំអាង​ហេតុ​ថា ​មានឈ្មោះ​មាស ស្រី​វី​ន​ជា​ប្រពន្ធ​នោះ​ គឺ​មាន​តម្រុយ​ក្នុង​អំពើ​ក្លែង​ឯកសារ​​ពិតប្រាកដ​មែន ដោយហេតុ​ថា​ មិន​មាន​វត្ត​មានឈ្មោះ​មាស ស្រី​វី​ន​ មក​បំភ្លឺ​ និង​បង្ហាញខ្លួន​ឲ្យ​សមត្ថកិច្ច​បាន​ស្គាល់​ច្បាស់​ឡើយ ហើយ​ស​ត្ថ​កិច្ច​ ក៏បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការក្រុង​ភ្នំពេញ​ ។​

ដោយ​មាន​តឹកតាង​បែប​នេះ​នៅ​ដំណាក់កាល​តំណាង​អយ្យការ​គឺ​លោក​ព្រះរាជអាជ្ញា​រង​ម្នាក់​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ឈ្មោះ​ង៉េ​ត សំណាង​ពី​បទ​ក្លែង​ឯកសារ​សា​ធារ​ណះ​ប្រ​ព្រិ​ត្តិ​នៅ​រាជធានី​ភ្នំពេញ​តាម​អធិ​បញ្ជារ​របស់​លោក​អ៊ុ​ក សា​វុ​ធ​អគ្គ​មហាអយ្យការ​អម​សាលា​ឧទ្ធរណ៍ ​។ ​ប៉ុន្តែ​នៅ​តំណាក់កាល​ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​លោក​ថា​ន់ ឡេ​ង​ចៅក្រម​សុ​ើ​ប​សួរ​សម្រេច​លើក​លេង​បទ​ចោទ​លើ​ឈ្មោះ​ង៉េ​ត សំណាង​ចោល​ទាំងស្រុង​ដោយ​មិន​បាន​ពិចារណា​លើ​វត្តមាន​ឈ្មោះ​មាស ស្រី​វី​ន​នោះ​ថា​ពិតជា​សមាជិក​ក្នុង​សៀវភៅ​ស្នាក់​នៅ​ដែល​ឈ្មោះ​ង៉ែត សំណាង​បាន​បង្កើត​ឡើង​ថា​ជា​ប្រពន្ធ​នោះ​ពិតជា​ត្រឹមត្រូវ​ហើយ​មាន​អត្តសញ្ញាណ​ច្បាស់លាស់​ឡើយ​​ ។

ដោយសារ​ភាគី​ឈ្មោះ​អុ​ី​វ ស្រឺ​ុ​យល់​ឃើញ​ថា​ការ​លើកលែង​បទ​ចោទ​លើ​ឈ្មោះ​ង៉ែត សំណាង ​ទើប​ឈ្មោះ​អុ​ី​វ ស្រឺ​ុ​បាន​ពឹងពាក់​មេធាវី​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍​លើ​ដីការ​សម្រេច​របស់​លោក​ចៅក្រម​ថា​ន់ ឡេ​ង​តែ​ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​តម្កល់​ដីកា​លើក​លេ​ែ​ង​ចោទ​របស់​ត​លា​ការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បាន​ការ​ដដែល​។​ពេល​នោះ​ស្ត្រី​ឈ្មោះ​អី​ុ​វ ស្រឺ​ុ​ក៍បាន​ប្តឹង​សារ​ទុក​លើ​សាលដីការ​របស់​សាលាឧទ្ធរណ៍​ទៅ​តុលា​ការ​​កំពូល​។​ ហើយ​សំណុំរឿង​នេះ​ត្រូវ​បាន​តុលាការ​កំពូល​បើក​សវនាការ​កាលពី​ថ្ងៃ​ទី​២៣​ខែមករា​ឆ្នាំ​២០១៩​ហើយ​គ្រោង​និង​ប្រកាស​ជា​សារ​ធារ​ណះ​នៅ​ថ្ងៃ​ទី​៣១​ខែ​ឆ្នាំ​ដដែល​នេះ ​។

​អ្វី​ជា​ក្តី​សង្ឃឹម​របស់​ឈ្មោះ​អី​ុ​វ ស្រុ​ឺ​ នោះ​គឺ​រូប​នាង​មាន​ជំនឿរ​ជឿរ​ជាក់​ថា​លោក​ឌិ​ត មុន្ទី​ប្រធាន​តុលាការ​កំពូល​ប្រាកដជា​ជួយ​ផ្តល់​ភាព​យុត្តិធម៌​ជូន​រូប​គាត់​ជា​​ស្ត្រីមេម៉ាយ មាន​ចិញ្ចឹម​កូនប្រុស​ស្រី​៤​នាក់ ​សុទ្ធ​​​សឹង
​ជា​ក្រុម​យុវជន​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​មាន​លោក​ហ៊ុន ម៉ា​នី​កូនប្រុស​សម្តេច​តេ​ជា​ ហ៊ុន សែន​ និង​សម្តេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ​ជា​ប្រធាន ​។

​ហើយ​ម្យ៉ាងទៀត​ ស្ត្រី​ឈ្មោះ​អី​ុ​វ ស្រុ​ឺ​ ក៏បាន​សម្តែង​ការ​ថ្លែងអំណរគុណ​លើ​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ដែល​ធ្លាប់​បាន​ផ្តល់​ភាព​យុត្តិធម៌​ដល់​រូប​គាត់​ លើ​សំណុំរឿង​មួយ​នេះ​តាម​រយៈលិខិត​សុំ​អន្តរាគមន៍​របស់​គាត់​ទៅ​លោក​រដ្ឋមន្ត្រី​ ។​ សរុបសេចក្តី​ទៅ​រឿងរ៉ាវ​ខាងលើ​នេះ​ លោកស្រី​អី​ុ​វ ស្រឺ​ុ​ សង្ឃឹមថា ​តុលាការ​កំពូល​ដែល​ជា​តុលាការ​ជាន់ខ្ពស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ផ្តល់​យុត្តិធម៌​ជូន​រូប​គាត់​ ដោយ​បង្វិល​សំណុំរឿង​ខាងលើ​នេះ​ ទៅ​សាលាឧទ្ធរណ៍​ដើម្បី​ធ្វើការ​ជ​នុំ​ជម្រះ​សារ​ថ្មី​ម្តងទៀត​ស្រប​តាម​នីតិវិធី់​ ៕

អត្ថបទសរសេរ ដោយ