ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃើញខ្ទេចអស់…អត់ដឹងត្រូវថ្លែងអី​បន្ត

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ពិតជា​សំណាង​ណាស់​ ដែល​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស គ្រាន់តែ​រង​របួសស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បែន​ដឹក​ដី​រេ​ចង្កូត​បុក​ពេញទំហឹង ហើយស្រប​ពេល​កើតហេតុ​ក៏​មាន​រថយន្ត​បែន​មួយ​គ្រឿង​ទៀត​មក​ដល់​ ខំ​បើក​គេចក៏​ក្រឡាប់ចាក់​ខ្សាច់​ចោល​ពេញ​ដី ។ ក្រោយ​កើត​ហេតុ អ្នកបើកបរ​រថយន្ត​បែន​ទាំង​ពីរ​គ្រឿងបាន​រត់គេច​ខ្លួន​បាត់​អស់…

ខេត្តកំពង់ស្ពឺ ៖ ពិតជា​សំណាង​ណាស់​ ដែល​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស គ្រាន់តែ​រង​របួសស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បែន​ដឹក​ដី​រេ​ចង្កូត​បុក​ពេញទំហឹង ហើយស្រប​ពេល​កើតហេតុ​ក៏​មាន​រថយន្ត​បែន​មួយ​គ្រឿង​ទៀត​មក​ដល់​ ខំ​បើក​គេចក៏​ក្រឡាប់ចាក់​ខ្សាច់​ចោល​ពេញ​ដី ។ ក្រោយ​កើត​ហេតុ អ្នកបើកបរ​រថយន្ត​បែន​ទាំង​ពីរ​គ្រឿងបាន​រត់គេច​ខ្លួន​បាត់​អស់ ចំ​ណែ​អ្នកបើកបរ​រថយន្ត​ឡិច​សុ​ី​ស សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ទី​២៧ មក​រា វេលា​ម៉ោង​០៦ និង​៣០​នាទី លើ​ផ្លូវជាតិ​លេខ​៤ គីឡូម៉ែត្រ​លេខ​៣៣ លេខ​៣៤ ចំណុច​ភូមិ​ធ្លក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​សំរោង​ទង​បានឱ្យ​ដឹង​ថា ករណី​នេះ​ បង្ក​ឡើង​ដោយ​រថ​យន្ត​១​គ្រឿង​ម៉ាក​ហ៊ី​ណូ ប្រភេទ​បែន ពណ៌​ត្រួយ​ចេក ពាក់​ផ្លា​ក​លេខ ចង្កូត​ស្តាំ PP.2630 អ្នកបើកបរ​មិន​ស្គាល់​ឈ្មោះ និង​ទីលំនៅ​ព្រោះ​បាន​ចុះ​ដាក់​សាប៊ូ​គូទ​គេចខ្លួន​បាត់ បាន​បុក​ជាមួយ​រថយន្ត​១​គ្រឿង ម៉ាក​ឡិច​ស៊ី​ស​RX330 ពណ៌​ស ពាក់​ផ្លា​ក​លេខភ្នំពេញ AJ.1339 បើក​ដោយ​ឈ្មោះ ជា សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ផ្ទះ​១៣៥ ភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌមានជ័យ ។ ចំណែក​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ (​ប្រភេទ​បែន​) ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 3D.1489 អ្នក​បើក​មិន​ស្គាល់ឈ្មោះ និង​ទីលំនៅ​ដោយសារ​តែ​ដាក់​សាប៊ូ​គូទ​ដូច​គ្នា ។

ប្រភព​បន្ត​ថា តាម​ការ​សាកសួរ​សាក្សី​ដែល​ជា​អ្នក​ឃើញ​ហេតុការណ៍​ដំបូង​បានឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ រថយន្ត​ហ៊ី​ណូ​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​ជាមួយ​រថយន្ត​១​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX330 ដែល​បើកបរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​ដាច់​កង់​ទាំង​ផ្ទាំង​ខ្ទាត​ផុត​ពី​តួ​រថយន្ត​ដូច​បុក​ខ្លាំង​ណាស់ ។

ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​១​គ្រឿង​ទៀត ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ បើកបរ​ពី​លិចទៅ​កើត​ស្របគ្នា​ជាមួយ​រថ​យន្ត​ឡិច​ស៊ី​ស លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​គេច ស្រាប់តែ​ក្រឡាប់​ដោយ​ខ្លួនឯង​តែ​ម្ដង ដោយ​បាត់​បង់​ម្ចាស់​ការ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​ខាងលើ បណ្តាល​ឲ្យ​អ្នក​បើករថយន្ត​ឡិច​ស៊ី​សរង​របួសស្រាល ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ពេទ្យ​សម្ភព​ថ្នល់ទទឹង ។ ចំណែក​រថយន្ត​ខូចខាត​ផ្នែក​មុខ​ស្ទើរ​ទាំងស្រុង ។ រីឯ​រថយន្ត​ប្រភេទ​បែន​ទាំង​២​គ្រឿង ខូចខាត​ធ្ងន់ធ្ងរ ដែល​មួយ​គ្រឿង​ដាច់​កង់​មុខ​ខ្ទាត​ចេញពី​តួ ។ ដោយ​ឡែក​ ម្ចាស់​រថយន្ត​ទាំង​២​រឿង​នេះ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

បន្ទាប់​ពី​ធ្វើការ​វាស់វែង និង​បំពេញ​កំណត់ហេតុ​រួច​រថយន្ត​ទាំង​៣​គ្រឿង​ខាងលើ​សមត្ថកិច្ច​បាន​យក​មក​រក្សា​​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​បណ្ដោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ការិយាល័យ​ចរាចរណ៍​ខេត្ដ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ ​

អត្ថបទសរសេរ ដោយ