ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​នៅ​ស្រុក​អូ​រយ៉ា​ដាវ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ ខ្យល់​ក​ន្ទ្រា​ក់​បណ្ដាល​អោយ​ប៉ើងរ​បូល​ផ្ទះ​ប្រជាពលរដ្ឋ​អស់​មួយ​ខ្នង ដែល​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ មក​រា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ប៉ក់​ពោ​ធិ៍ ឃុំ​ប៉ក់​ញ៉ៃ​ ស្រុក​អូ​យ៉ា​ដាវ ។…

ខេត្ត​រតនគីរី ៖ ខ្យល់​ក​ន្ទ្រា​ក់​បណ្ដាល​អោយ​ប៉ើងរ​បូល​ផ្ទះ​ប្រជាពលរដ្ឋ​អស់​មួយ​ខ្នង ដែល​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ មក​រា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ប៉ក់​ពោ​ធិ៍ ឃុំ​ប៉ក់​ញ៉ៃ​ ស្រុក​អូ​យ៉ា​ដាវ ។

ក្នុង​ការ​ណី​រ​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ស្រុក​បានអោយ​ដឹង​ថា ផ្ទះ​ខាងលើ​មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ ជញ្ជាំង​បាំង​ក្ដារ ដំបូល​ប្រក់ស​ង្ក័​សី ជា​ផ្ទះ​របស់​ឈ្មោះ​សល់ វ៉ាង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ជនជាតិ​ដើម​ភាគតិច​ច្រា​យ ។

សមត្ថកិច្ច​បាន​បញ្ជាក់​បន្ត​ទៀត​ថា បើ​តាម​ការ​រៀបរាប់​ពី​បុរស​ជា​ម្ចាស់ផ្ទះ​ថា នៅ​មុន​ពេល​កើតហេតុ ផ្ទៃមេឃ​មាន​ពណ៌​ស្រអាប់​ខ្មៅ​ៗ អត់​មាន​ភ្លៀង​ទេ គ្រាន់តែ​មាន​ខ្យល់ព្យុះ​យ៉ាង​ខ្លាំង​បោកបក់​ចំ​ផ្ទះ​របស់​គាត់ បណ្ដាល​អោយ​គួ​ច​ប៉ើង​ដំបូលផ្ទះ​អស់ទាំង​ស្រុង​តែ​ម្ដង ។

គាត់​បាន​បន្ត​ទៀត​ថា នៅ​ពេល​មាន​ខ្យល់ព្យុះ គាត់​បាន​នាំ​កូន និង​ប្រពន្ធ​រត់​ចេញពី​ក្នុងផ្ទះ​អស់ គ្មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើ​របាយ​ការ​ណ៍​ប​ញ្ជូន​អោយ​កាកបាទក្រហម​ខេត្ត​ជួយ​សំរួល​ធ្វើ​ផ្ទះ​ដែល​ប្រជា​ពលរ​ដ្ឋរង​គ្រោះ​ដោយ​ធម្មជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ