ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​ឈឺចង្កេះ ដឹង​អត់! ​បណ្តាល​មក​ពី​អ្វី?

5 ឆ្នាំ មុន

ជា​រឿយ​ៗ ការ​ឈឺចង្កេះ កើត​មាន​ដោយ​មិន​មាន​មូលហេតុ​ច្បាស់លាស់ ដែល​គ្រូពេទ្យ​អាច​កំណត់​បាន​ជាមួយនឹង​តេស្ត ឬ​ការ​ថត​ចង្កេះ​នោះ​ទេ ។ បញ្ហា​ដែល​ផ្សារ​ភ្ជាប់​ទូទៅ​ទៅ​នឹង​ការ​ឈឺចង្កេះ រួម​មាន ៖ ១-…

ជា​រឿយ​ៗ ការ​ឈឺចង្កេះ កើត​មាន​ដោយ​មិន​មាន​មូលហេតុ​ច្បាស់លាស់ ដែល​គ្រូពេទ្យ​អាច​កំណត់​បាន​ជាមួយនឹង​តេស្ត ឬ​ការ​ថត​ចង្កេះ​នោះ​ទេ ។ បញ្ហា​ដែល​ផ្សារ​ភ្ជាប់​ទូទៅ​ទៅ​នឹង​ការ​ឈឺចង្កេះ រួម​មាន ៖

១- ការ​យារ​សរសៃ​ត​ឆ្អឹង ឬ​សាច់ដុំ ៖ ការ​លើក​របស ់ធ្ងន់​ៗ ដដែល​ៗ ឬ​ការ​ធ្វើ​ចលនា​ដែល​មិន​ត្រឹមត្រូវ ភ្លាម​ៗ អាច​ធ្វើ​អោយ​ទាញ​សាច់ដុំ​ចង្កេះ និង​សរសៃ​ត​ឆ្អឹង ដែល​មាននៅ​នឹង​ឆ្អឹងខ្នង ។ ប្រសិនបើ​អ្នកមាន​កាយសម្បទា​ចុះ​ខ្សោយ បញ្ហា​នេះ​អាច​បណ្តាល​អោយ​សាច់ដុំ​គាំង​ជាប់ និង​ឈឺ ។

២- រហែក​សន្ទះ​ឆ្អឹងខ្នង ៖ សន្ទះ​ឆ្អឹងខ្នង មាន​សកម្មភាព​ដូច​ទៅ​នឹង​ដុំ​មួយ​ទន់​នៅ​ចន្លោះ​ឆ្អឹង​កង​ខ្នង នីមួយ​ៗ ។ វត្តមាន​នៃ​ការ​របូត​ចេញ ឬ​រហែក​សន្ទះ​ឆ្អឹងខ្នង ដោយ​មើលឃើញ​ដោយ​ការ​ថតកាំរស្មីអិុច មិនមែន​មាន​ន័យ​ថា មានការ​ឈឺចង្កេះ​នោះ​ទេ ។

ជំងឺ​នៃ​សន្ទះ​ឆ្អឹងខ្នង ជា​រឿយ​ៗ ត្រូវ​បាន​រក​ឃើញ​ដោយ​ចៃដន្យ ។ មនុស្ស​ជា​ច្រើន​ដែល​មិន​មានការ​ឈឺចង្កេះ ប្រែជា​មានការ​របូត ឬ​រហែក​សន្ទះ​ឆ្អឹងខ្នង​នោះ នៅ​ពេល​ដែល​ពួក​គេ​ថតកាំរស្មីអ៊ិច​លើ​ឆ្អឹងខ្នង ដោយ​មូលហេតុ​ដទៃ​ទៀត ។

ជំងឺ​រលាក​សន្លាក់ឆ្អឹង ៖ ជំងឺ​រលាក​សន្លាក់ឆ្អឹង អាច​ប៉ះពាល់​ដល់​ចង្កេះ ។ ក្នុង​ករណី​មួយ​ចំនួន ជំងឺ​រលាក​សន្លាក់ឆ្អឹង​នៅ​នឹង​ឆ្អឹងខ្នង អាច​នាំ​ឱ្យ​ស្ទះ​លំហរ​ចន្លោះ​ពី​ឆ្អឹងខ្នង នីមួយ​ៗ​។

១- ភាព​ខុស​ប្រក្រតី​នៃ​ឆ្អឹង ៖ ការ​ឈឺចង្កេះ អាច​កើត​មាន​ឡើង​ប្រសិនបើ​ឆ្អឹងខ្នង​កោង​ខុស​ពី​ធម្មតា ។ ឆ្អឹងខ្នង​កោង អាច​នាំ​អោយ​ឈឺចង្កេះ ប៉ុន្តែ ជា​ទូទៅ​កើត​មាន​ប្រសិនបើ​ការ​កោង​នោះ​ខ្លាំង​ប៉ុណ្ណោះ​។

២- ជំងឺ​ពុក​ឆ្អឹង ៖ ការ​បាក់​ឆ្អឹងខ្នង អាច​កើត​មាន​ឡើង​នៅ​ពេល​ដែល​ឆ្អឹង​ក្លាយជា​ផុយ ឬ​ស្រួយ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ