ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចែក​អំណោយ​​ដល់​បង​ប្អូន​​ខ្មែរ​អ៊ិស្លាម​​ខែ​រ៉ម៉ាឌន​នៅ​​បាត់​ដំបង​ និង​រាជធានី​ភ្នំពេញ​

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ កាល​​ពី​ព្រឹក​ថ្ងៃទី២៩ ​ខែ​កក្កដា​ ឆ្នាំ២០១៣​ លោក ​សែម​ សុខា​​​ រដ្ឋ​លេខា​ធិ​​​ការ​ក្រសួង​សង្គម​កិច្ច​អតីត​យុទ្ធ​ជន​ ​និង​យុវ​នីតិ​សម្បទា​ ​និង​ជា​ក្រុម​ប្រឹក្សាភ​ិ​បាល​អង្គ​ការ​អ៊ិ​ស្លាម​អភិ​វ​ឌ្ឍន៍​ជន​បទ​ ​និង​ជា​សមា​ជិ​ក​ក្រុម​ប្រឹក្សា​ភិ​បាល​អង្គ​ការ​មូល​​និធិ​អភិ​វឌ្ឍន៍​មុស្លិ​មក​ម្ពុជា​ និង​លោក​ជំទា​វ​ បាន​នាំ​យក​នូវ​អំណោយ​មនុស្ស​ធម៌​សម្រាប់​ស្រាយ​បួស​ក្នុង​ខែរ៉​ម៉ា​ឌន​​ទៅ​ចែក​ជូន​ដល់​បង​ប្អូន​

ខេត្ត​បាត់​ដំបង​ ៖ កាល​​ពី​ព្រឹក​ថ្ងៃទី២៩ ​ខែ​កក្កដា​ ឆ្នាំ២០១៣​ លោក ​សែម​ សុខា​​​ រដ្ឋ​លេខា​ធិ​​​ការ​ក្រសួង​សង្គម​កិច្ច​អតីត​យុទ្ធ​ជន​ ​និង​យុវ​នីតិ​សម្បទា​ ​និង​ជា​ក្រុម​ប្រឹក្សាភ​ិ​បាល​អង្គ​ការ​អ៊ិ​ស្លាម​អភិ​វ​ឌ្ឍន៍​ជន​បទ​ ​និង​ជា​សមា​ជិ​ក​ក្រុម​ប្រឹក្សា​ភិ​បាល​អង្គ​ការ​មូល​​និធិ​អភិ​វឌ្ឍន៍​មុស្លិ​មក​ម្ពុជា​ និង​លោក​ជំទា​វ​ បាន​នាំ​យក​នូវ​អំណោយ​មនុស្ស​ធម៌​សម្រាប់​ស្រាយ​បួស​ក្នុង​ខែរ៉​ម៉ា​ឌន​​ទៅ​ចែក​ជូន​ដល់​បង​ប្អូន​ខ្មែរ​អ៊ិស្លាម​ចំនួន​​៣៥០​គ្រួសារ​នៅ​ខេត្ត​បាត់​ដំបង​ និង​រាជ​ធានី​ភ្នំពេញ ។​​

ពិធី​នេះ​បាន​រៀប​ចំ​ឡើង​នៅ​ទី​ស្នាក់​ការ​អង្គ​ការ​អ៊ិ​ស្លាម​អភិ​វឌ្ឍន៍​ជន​បទ​​ដែល​ស្ថិត​នៅ​ភូមិ​ដាំ​ស្ពៃ​ សង្កាត​់ស្លាកែត​ ក្រុង​បាត់​ដំបង​​ ខេត្ត​បាត់​ដំបង​​ និង​ថ្ងៃទី៣១​ ខែកក្កដា ឆ្នាំ២០១៣​ នៅ​សង្កាត់​ច្រាំ​ងចំរេះ​ទី១​ ខណ្ឌ​ឫស្សី​កែវ​​ រាជ​ធានី​ភ្នំពេញ ។​ នៅ​ក្នុង​ឱកាស​នោះ​ដែរ​មាន​ការ​ចូល​រួម​ពី​លោក សេត​ មូហាំ​ម៉ាត់ស៊ីស​​ អគ្គ​​លេខា​​ធិ​​ការ​​រង​​នៃ​អគ្គ​​លេខាធិ​​ការ​​ដ្ឋា​ន​ក្រុម​​ប្រឹក្សា​​សក​ម​្ម​ភា​ព​ជន​​ពិកា​រ​​ និង​ជា​សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​​កម្មា​ធិ​ការ​កណ្តាល​អង្គ​ការ​មូល​និធិ​អភិ​វឌ្ឍន៍​មុស្លិ​មក​ម្ពុជា​ លោក​ស្រី​ សែម​ កល្យាណ​​ នាយិ​​​កា​​​អង្គ​ការ​អ៊ិ​ស្លាម​អភិ​វឌ្ឍន៍​ជន​បទ ​លោក​​ ឯល​ ​សាឡែស​ ចៅ​សង្កាត់​ស្លា​កែត​ ក្រុង​បាត់​ដំបង​​ ខេត្ត​បាត់​ដំបង​ ព្រម​ទាំង​អស់​លោក​ លោក​​​​ស្រី​ ថ្នាក់​ដឹក​នាំ​​បុគ្គ​លិក​របស់​អង្គការ​យ៉ាង​ច្រើន​កុះ​ករ ។

លោក​ សែម​ សុខា​​ ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ម្ចាស់ជំនួយ​ដែល​បាន​ចំណាយ​ទាំង​ពេល​វេលា​និង​ថវិកា​សម្រាប់​ផ្តល់​ជូន​ដល់​បង​ប្អូន​របស់​យើង​នា​ពេល​នេះ​​ដែល​ជា​ការ​បង្ហាញ​អំពី​ចំណង​មិត្ត​ភាព​រវាង​ព្រះរា​ជា​ណា​ចក្រក​ម្ពុជា​​ និង​ប្រទេស​អាល្លឺម៉ង់​ និង​ពីការ​ចូល​រួម​ចំណែក​កាត់​បន្ថយនូវ​​ភាព​ក្រី​ក្រ​របស់​ប្រជា​ពល​រដ្ឋ​ជា​មួយ​នឹង​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋ​មន្ត្រី ។

លោក សែម​ ​សុខា​ បាន​បន្ត​ទៀត​ថា​ ជា​រៀង​រាល់​ឆ្នាំ​ មាន​អង្គ​ការ​មនុស្ស​ធម៌​មុស្លិម​ជា​ច្រើន​ ដែល​បាន​មក​ផ្តល់​អំណោយ​ជូន​ដល់​បង​ប្អូន​​មុស្លិម​នៅ​កម្ពុជា​ សម្រាប់​ក្នុង​ពិធី​បុណ្យ​រ៉​ម៉ា​ឌន ​,បុណ្យ​ហាជ្ជ​​​ ការ​កសាង​សា​លា​រៀន​​វិហារ​អ៊ិ​ស្លាម​ អណ្តូងទ​ឹកស្អាត​​ និង​គម្រោង​មនុស្ស​ធម៌​ផ្សេងៗ​ ។​ ជាក់ស្តែង​ក្នុង​ឆ្នាំ២០១៣​នេះ​ក្រោម​កិច្ច​សហ​ការ​ល្អ​ជា​មួយ​អង្គ​ការ​សប្បុ​រសធ​ម៌​វេហ្វា​(WEFA)​​នៃប្រទេស​អាល្លឺម៉ង់ ​អង្គការ​អ៊ិ​ស្លាម​អភិ​វឌ្ឍន៍​ជន​បទ​ ILDO​បាន​អនុវ​ត្ត​គម្រោង​ចែក​អំណោយ​មនុស្ស​ធម៌​សម្រាប់​ស្រា​យ​បួស​ក្នុង​ខែរ៉ម៉ាឌន​​ជូន​ដល់​បង​ប្អូន​មុស្លិម​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ និង​​រា​ជធានី​ភ្នំពេញ​ចំនួន​៣៥០​​គ្រួសារ​​​ដែល​សរុប​ជា​ថវិកា​ចំនួន​២១​​លាន​រៀល​ សម្រាប់​​យក​ទៅ​ទទួល​ទា​ន​ក្នុង​ពិធី​ស្រាយ​បួស​ក្នុង​មួយ​ខែ​អំណត់​បួស​រ៉ម៉ាឌន ដែល​ជា​ខែ​ទី​៩​នៃ​ប្រតិ​​ទិន​អ៊ិស្លាម​ដែល​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រា​ល់​ឆ្នាំ​​ ហើយ​សម្រាប់​ឆ្នាំ២០១៣​នេះ​ គឺ​បាន​ចា​ប់​​ផ្តើម​តាំង​ពី​ថ្ងៃ​ពុធ​ ទី​១០​ ខែកក្កដា​ មក​​​ម្ល៉េះ​ ។

លោក​ សែម​ សុខា​ បាន​មាន​ប្រសាស​ន៍​បន្ត​ថា​ ជា​រៀង​រាល់​ឆ្នាំក្នុង​មួយ​ខែរ៉​ម៉ាឌន ​​ប្រជា​ពល​រដ្ឋ​មុស្លិម​ទូទាំង​ពិភព​លោក​ត្រូវ​មាន​កាត​ព្វកិច្ច​បំពេញ​សីល​អំណត់​​បួស​​ដែល​ជា​កាត​ព្វ​កិច្ច​ចម្បង​ទី​៣​ក្នុង​ចំណោម​​កា​តព្វ​កិច្ច​ទាំង​​៥​ដូច​ជា​អត់​ទទួល​ទាន​អាហារ​ភេសជ្ជៈ ​រួម​សង្វា​ស​ និង​ចៀស​ឆ្ងាយ​ពី​ប្រការ​អបាយ​មុខ​ផ្សេងៗ​ទៀត​​ក្នុង​បំណង​​រៀប​ចំខ្លួន​ឲ្យ​ក្លាយ​ជា​ជន​មុស្លិម​ដែល​មាន​ជំនឿ​​ពិត​ប្រាកដ​គោរ​ពកោត​ខ្លាច​ព្រះអល់​ឡោះ​​ និង​បណ្តុះ​ទឹក​ចិត្ត​អាណិត​ស្រឡាញ់​គ្នាទៅ​វិញ​ទៅ​មក ​ពិសេស​ជួយ​ដល់​ជន​ក្រីក្រ ។

លោក​រដ្ឋលេខា​ធិការ​បាន​មាន​ប្រសា​សន៍​ក្រើន​រំលឹក​ដល់​បង​ប្អូន​​ខ្មែរ​អ៊ិស្លាម​អំពី​ការ​យក​ ចិត្ត​ទុក​ដាក់​ខ្ពស់​ និង​អាណិត​ស្រឡាញ់​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​​ដែល​ដឹក​នាំ​ដោយ​ថ្នាក់​ដឹក​នាំ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ជា​ពិសេ​ស សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋ​មន្ត្រី​មក​លើ​ប្រជា​ជន​ខ្មែរ​អ៊ិស្លាម​នៅ​ទូទាំង​ប្រទេស​​ដូច​ជា ​សព្វ​ថ្ងៃ​សហ​គមន៍​អ៊ិស្លាម​មាន​ការ​រីក​ចម្រើន​ជា​ទី​មោទ​ន​ភាព​ដូច​ជា​វិស័យ​សេដ្ឋ​កិច្ច​ សង្គម​កិច្ច ​អប់រំ ​សុខ​ភាព​​រួម​ទាំង​សេរី​ភាព​ពេញ​លេញ​ក្នុង​ជំនឿ​សាសនាអ៊ិ​ស្លាម​ដូច​ជា  ការ​ស្លៀក​សម្លៀក​បំពាក​់​ប្រពៃណី​អ៊ិស្លាម​ចូល​រៀន​សា​លា​រដ្ឋ​បាន​ ការ​ផ្សព្វ​ផ្សាយ​វិន័យ​ធម៌​តាម​វិទ្យុ​​មាន​កន្លែង​ថ្វាយ​បង្គំ​នៅ​ព្រលាន​យន្ត​ហោះ​អន្ត​រ​ជាតិ​ជា​ដើម ។

លោក ​សែម សុខា​ មាន​ប្រសាសន៍​បន្តថា  ដោយ​ឃើញ​សកម្ម​ភាព​ប្រតិ​បត្តិ​ការ​ល្អ​របស់​អង្គ​ការ​ ទើប​នៅ​ឆ្នាំ២០១៣​នេះ អង្គការ​អ៊ិស្លាម​អភិ​វឌ្ឍ​ន​៍​ជន​បទក៏បានទទួលជំនួយមនុស្សធម៌ចំនួន ៥៩​លាន​រៀល​ពី​អង្គការ​សប្បុ​រស​ធម៌​ អាយ​អេក​អេក​ (IHH)​ប្រទេស​ទួរ​គី​សម្រាប់​ចែក​ជូន​ដល់​បង​ប្អូន​ខ្មែរ​អ៊ិ​ស្លាម​ និង​ស្រាយ​បួស​​នៅ​ក្នុង​ខែ​អំណត់​បួស​រ៉ម៉ាឌ​ននេះ ។​ជា​ចុង​បញ្ចប់​លោក​រដ្ឋ​លេ​ខា​ធិការ​បាន​ផ្តល់​កិត្តិ​យស​ចែក​​អំណោយ​ដល់​បង​ប្អូន​ខ្មែរ​អ៊ិស្លាម​ចំនួន​៣៥០​គ្រួសារ​ ដែល​មួយ​គ្រួសារ​ទទួល​បាន​​អង្ករ​១០​គីឡូ​ក្រាម​ ស្ករស​១​គីឡូ​ក្រាម​ តំណាប់​ល្មើ​១​គីឡូ​ក្រាម​ ទឹក​ដោះ​គោ​២​កំប៉ុង និង​ថវិកា​១​ម៉ឺន​រៀល ៕