ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់​ផែ​កម្ពុជា​នឹង​ភ្ជាប់​ការ​ដឹក​ជញ្ជូន​ផ្ទាល់​ជាមួយ​កំពង់​ផែ​ចិន

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ព្រះ​សីហ​នុ ៖ កំពង់​ផែ​ទឹក​ជ្រៅ​ក្រុងព្រះសីហនុ នឹង​សហការ​ជាមួយ​កំពង់​ផែ​ឈី​ង តា​វ របស់​ប្រទេស​ចិន ដើម្បី​ដឹក​ទំនិញ​ដោយ​ផ្ទាល់​ពី​កម្ពុជា​ទៅ​កាន់​ទីនោះ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ប្រទេស​ទី​២ ។ ក្នុង​ជំនួប​ជាមួយ…

ខេត្ត​ព្រះ​សីហ​នុ ៖ កំពង់​ផែ​ទឹក​ជ្រៅ​ក្រុងព្រះសីហនុ នឹង​សហការ​ជាមួយ​កំពង់​ផែ​ឈី​ង តា​វ របស់​ប្រទេស​ចិន ដើម្បី​ដឹក​ទំនិញ​ដោយ​ផ្ទាល់​ពី​កម្ពុជា​ទៅ​កាន់​ទីនោះ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ប្រទេស​ទី​២ ។

ក្នុង​ជំនួប​ជាមួយ លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២២ មក​រា កន្លង​មក លោក​លួ​យ ជៀន​ជុន អភិបាលរង​ក្រុង​ឈី​ង​តា​វ បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​កា​រត​ភ្ជាប់​ការ​ដឹក​ជញ្ជូន​រវាង​កំពង់​ផែ​ទាំង​ពីរ នឹង​ជួយ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ។ លោក​បន្ត​ថា កំពង់​ផែ​ឈី​ង​តា​វ និង​កំពង់​ផែ​ក្រុងព្រះសីហនុ នឹង​សហការ​គ្នា​ក្នុង​ការ​ដឹក​ជញ្ជូន​កាន់តែ​ប្រសើរ​ឡើង ។ ក្នុង​ឆ្នាំ​២០១៨ ទីក្រុង​ឈី​ង​តា​វ ទទួល​បាន​ភ្ញៀវ​ទេសចរ​១០០​លាន​នាក់ ហើយ​សង្ឃឹមថា​ទីក្រុង​ឈី​ង​តា​វ និង​ទី​ក្រុងព្រះសីហនុ នឹង​បន្ត​កិច្ចសហការ​លើ​វិស័យ​ទេសចរណ៍​កាន់តែ​ល្អ​ថែម​ទៀត ។

លោក យន្ត មីន អភិបាល អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​ថា ខេត្ត​ព្រះ​សី​ហនុមាន​សក្ដានុពល​សេដ្ឋកិច្ច ដោយ​មាន​កំពង់​ផែ​អន្តរជាតិ​ដែល​មាន​វិសាលភាព​ធំ​ទូលាយ​សម្រាប់​ត​ភ្ជាប់​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ​ជា​លក្ខណៈ​ជាតិ អន្តរជាតិ​បម្រើ​ទំនិញ​ជា​កុងតឺន័រ​ចេញ​-​ចូល​ប្រមាណ​ជិត​៧៣%​នៃ​បរិមាណ​ទំនិញ​នាំ​ចេញ​-​នាំ​ចូល​ទូ​ទាំង​ប្រទេស ។ ក្នុង​នាម​អាជ្ញាធរ​ដែនដី លោក​អភិបាលខេត្ត​បាន​គាំទ្រ​អ្នក​វិនិយោគ​ចិន ដែល​អនុវត្ត​តាម​គោលនយោបាយ ខ្សែក្រវាត់​មួយ ផ្លូវ​មួយ របស់​ប្រធានាធិបតី​ចិន ធ្វើ​ឱ្យ​ខេត្ត​ព្រះ​សី​ហនុមាន​ការ​អភិវឌ្ឍ​លឿន​យ៉ាង​គំហុក ព្រមទាំង​សំណូមពរ​ដល់​គណៈប្រតិភូ ជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​របស់​ខេត្ត និង​ជួយ​ជំរុញ​អ្នក​វិនិយោគ​ចិន​មក​កាន់​ខេត្ត​ព្រះ​សីហ​នុប​ន្ថែ​ម​ទៀត ។

ខេត្ត​ព្រះ​សីហ​នុ​ចេះ​តែ​បន្ត​អភិវឌ្ឍន៍​ទៅ​មុខ​កាន់តែ​លឿន ដោយសារ​រាជរដ្ឋាភិបាល​បាន​រៀបចំ​ខេត្ត​នេះ​ឲ្យ​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ពហុ​វិស័យ ព្រោះ​ខេត្ត​មាន​ឆ្នេរ​ស្អាត មាន​កំពង់​ផែ​ទឹក​ជ្រៅ​តែ​មួយ​គត់​នៅ​កម្ពុជា និង​មាន​ជើងហោះហើរ​ត្រង់​កាន់តែ​ច្រើន​ឆ្ពោះ​មក​កាន់​ខេត្ត​នេះ ។
តាម​រយៈ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​របស់​រាជរដ្ឋាភិបាល បាន​ដាក់​ខេត្ត​ព្រះ​សីហ​នុ​ជា​តំបន់​សេដ្ឋកិច្ច និង​ឧស្សាហកម្ម ដែល​ធ្វើ​ឲ្យ​ខេត្ត​នេះ​មាន​សកម្មភាព​អភិវឌ្ឍន៍​យ៉ាង​លឿន ដោយសារ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​អំណោយផល​នានា ដូច​ជា តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន ដោយសារ​វា​ជាប់​កំពង់​ផែ​ទឹក​ជ្រៅ​តែ​មួយ​គត់​របស់​កម្ពុជា​, ការ​ពង្រីក​ព្រ​លាន​យន្ដហោះកងកេង​ឲ្យ​ក្លាយជា​ព្រ​លាន​យន្ដហោះ​លំដាប់​អន្តរជាតិ​, កា​រត​ភ្ជាប់​ផ្លូវគោក និង​ផ្លូវ​ល្បឿន​លឿន​ជាដើម ដែល​សុទ្ធសឹងតែ​ជា​សក្តានុពល​របស់​ខេត្ត ។

ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា លោក​បណ្ឌិត សុក ស៊ី​ផា​ន់​ណា បាន​ថ្លែង​កន្លង​មក​ថា ៖« រយៈពេល​៥​ឆ្នាំ​ខាង​មុខ ខេត្ត​ព្រះ​សីហ​នុ​នឹង​ជំនួស​ខេត្តសៀមរាប ដោយសារ​ខេត្តសៀមរាប​ពឹងផ្អែក​ខ្លាំង​តែ​លើ​វិស័យ​ទេសចរណ៍​តែ​មួយ​ប៉ុណ្ណោះ »​។

គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ដូច​ជា តាម​រយៈ​គោលនយោបាយ​ឆ្នាំ​២០១៧-២០២៥ ខេត្ត​ព្រះ​សីហ​នុ នឹង​ក្លាយទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង គ្រប់គ្រង​ដោយ​រដ្ឋបាល​ពិសេស​, សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ និង​បង្កើត​ក្រុង​បន្ថែម​ទៀត ជាដើម​។ ជាមួយ​គ្នា​នេះ ខេត្ត​ព្រះ​សីហ​នុ នឹង​ក្លាយ​ទៅ ជា​ក្បាល​នាគ​សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រកម្ពុជា ។

ចំណែក​ប្រទេស​ចិន​បាន​កំណត់​យក​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤​របស់​កម្ពុជា ផ្លូវ​សូត្រ គឺ​ខេត្តកោះកុង ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពត និង​ខេត្ត​កែប ជា​ផ្លូវ​ស្រប​តាម​មាត់សមុទ្រ​ដែល​នឹង​ចាប់ផ្តើម​ស្ថាបនា​នៅ​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ