១- កុំឱ្យត្រូវពន្លឺថ្ងៃ ៖

ស្នាមរបួសរបស់យើងងាយរងគ្រោះពីពន្លឺព្រះអាទិត្យណាស់ ព្រោះកាំរស្មី UV អាចធ្វើឱ្យរាំងស្ទះការផលិតផលខូឡាជេន (collagen) ថ្មីដែលធ្វើឱ្យស្នាមរបួសកម្រជា។ ដូច្នេះគួរតែព្យាយាមកុំឲ្យស្លាកស្នាមត្រូវចំនឹងពន្លឺព្រះអាទិត្យ ហើយលាបឡេការពារកម្តៅថ្ងៃនៅពេលអ្នកចេញទៅខាងក្រៅ ដើម្បីជួយកាត់បន្ថយស្នាមកុំឲ្យខ្មៅជាងមុន។
២- ម៉ាស្សាលើកន្លែងដែលមានស្លាកស្នាម៖

ម៉ាស្សាកន្លែងស្នាមឲ្យបានទៀងទាត់ជាមួយវីតាមីន អ៊ី នឹងជួយកាត់បន្ថយរូបរាងនៃស្លាក
ស្នាម។
៣- មានការអត់ធ្មត់ ៖
ការព្យាបាលស្នាមអាចប្រើពេលចាប់ពី 2-3 ខែទៅ 2-3ឆ្នាំ ដោយពឹងផ្អែកទៅលើមូលហេតុនៃស្នាម និងទំហំរបស់វា។ ទោះបីអ្នកថែទាំល្អប៉ុណ្ណា ក៏ស្នាមខ្លះអាចនឹងមិនបាត់ទៅវិញដែរ។ ដូចេះ្នព្យាយាមប្រកាន់ខ្ជាប់ជាមួយទម្លាប់នៃការព្យាបាលស្នាមរបស់អ្នក ដោយលាបថ្នាំបំបាត់ស្នាមឲ្យបានញឹកញាប់ និងមានភាពអត់ធ្មត់ ។
៤- រក្សាជាតិសំណើម៖
ការផ្តល់សំណើមទៅលើស្បែកដែលមានស្លាកស្នាម ដោយលាបប្រេង ឬជែល វានឹងជួយពន្លឿនស្លាកស្នាមអោយឆាប់ជា។ ក្រមរគឺជាដំណើរការជាសះស្បើយមុខរបួសតាមធម្មជាតិរបស់រាង្គកាយមនុស្ស។ វាការពារមុខរបួស ហើយកាលណាមុខរបួសមានជាតិសំណើម នោះក្រមរ ពិតជាមិនអាចជួយរបួសឆាប់ជាបានឡើយ។
៥- គ្រប់គ្រងកំហឹងរបស់អ្នក៖

យោងតាមការសិក្សាមួយពីសាកលវិទ្យាល័យ Ohio State University អ្នកស្ម័គ្រចិត្ត១០០នាក់ត្រូវបានធ្វើឱ្យមានពងបែកដូចគ្នានៅលើកំភួនដៃរបស់ពួកគេ។ គេរកឃើញថា អ្នកស្ម័គ្រចិត្តដែលមានចរិកឆេវឆាវ ត្រូវធ្វើការចំណាយពេលព្យាបាលយូរជាងអ្នកស្ម័គ្រចិត្តដែលមានចរិកស្លូត និងអត់ធ្មត់។ នេះបានបញ្ជាក់ឲ្យឃើញថា អ្នកដែលមិនឆេវឆាវ និងអត់ធ្មត់ អាចនឹងព្យាបាលឆាប់រហ័សជាង ហើយយើងគិតថា នេះគឺជាដំបូន្មានល្អមួយសម្រាប់អ្នក។
តើអ្នកបានយល់ពីចំណេះដឹងអ្វីដែលថ្មីទេ? ចុចទីនេះដើម្បីទៅកាន់ទំព័រហ្វេសប៊ុករបស់យើងនិងស្វែងយល់បន្ថែមពីការព្យាបាលស្នាម និងមុន៕ ដោយសហការ
ចែករំលែកព័តមាននេះ