ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកសៅសម្រាប់គ្រួសារខ្លាំងណាស់…បាត់ជីវិតពេលបំពេញ​ការ​ងារ​

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរស​ជាកម្មករ​សំណង់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ក្រោយ​​ខ្សែភ្លើងឆក់ កើតឡើងកាលពី​វេលា​ម៉ោង​០៤ ​និង៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ មករា ស្ថិត​ក្នុងភូមិ​១ ​សង្កាត់​ស្មាច់​មាន​ជ័យ…

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរស​ជាកម្មករ​សំណង់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ក្រោយ​​ខ្សែភ្លើងឆក់ កើតឡើងកាលពី​វេលា​ម៉ោង​០៤ ​និង៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ មករា ស្ថិត​ក្នុងភូមិ​១ ​សង្កាត់​ស្មាច់​មាន​ជ័យ ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។​

​ជន​រង​គ្រោះ​ឈ្មោះ វិត ឆាន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ ​ជា​កម្មករ​សំណង់ មានស្រុក​កំណើតនៅភូមិ​ស្រម៉ ឃុំ​ត្រពាំង​ស្រែ ស្រុក​មេ​សាង ខេត្ត​ព្រៃ​វែង សព្វថ្ងៃ​រស់នៅ​ភូមិ-សង្កាត់​កើតហេតុ​ខាងលើ ។

សេចក្តីរាយការណ៍បន្តថា មូលហេតុ​ដែល​បង្ក​​ឱ្យ​​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​​ គឺ​ដោយសារជន​រង​គ្រោះ​បាន​ចូល​រុះរើ​ដែក​សំណង់​នៅ​ជាន់​ទី​៣ ហើយ​ក្នុង​ពេល​ដែល​កំពុង​រើ​ដែក​នោះ​ក៏​រអិល​ជើង​ធ្លាក់​ទៅ​ប៉ះ​​​ខ្សែភ្លើង​ស្រាត បណ្តាលខ្សែ​ភ្លើង​ឆក់ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ចនិង​ក្រុម​ពេទ្យ​ជំនាញ​ បាន​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឃើញ​ថា​ ជន​រង​គ្រោះ​ពិតជា​​បាន​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ប្រាកដ​មែន រីឯ​សព​ជន​រង​គ្រោះ​អោយទៅ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ។

អត្ថបទសរសេរ ដោយ