ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ក្មេង​៤​ឆ្នាំ​​បន្ទោស​ខ្លួនឯង​​ថា «​ជា​អ្នក​ធ្វើ​ឱ្យ​បងប្រុស​​​​មាន​ទោស​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្ត​ឱ្យដឹងថា នៅ​ទីបំផុត ស្ត្រី​ជាម្តាយ​ក្មេង​ប្រុស​​៤ឆ្នាំ​រពិសខ្លាំង ​ហើយ​ត្រូវ​ឪពុកមាធំ រើ​ហិង្សា​វាយនិងធ្វើទារុណរហូតរបួសធ្ងន់នោះ​ បាន​ត្រឡប់ពីខេត្តព្រះសីហនុហើយ និង​កំពុង​បង្ហាញ​មុខ​​នៅអធិការ​ដ្ឋាន​នគរបាល​ខណ្ឌសែន​​សុខ​ នាព្រឹកថ្ងៃទី​២៣…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្ត​ឱ្យដឹងថា នៅ​ទីបំផុត ស្ត្រី​ជាម្តាយ​ក្មេង​ប្រុស​​៤ឆ្នាំ​រពិសខ្លាំង ​ហើយ​ត្រូវ​ឪពុកមាធំ រើ​ហិង្សា​វាយនិងធ្វើទារុណរហូតរបួសធ្ងន់នោះ​ បាន​ត្រឡប់ពីខេត្តព្រះសីហនុហើយ និង​កំពុង​បង្ហាញ​មុខ​​នៅអធិការ​ដ្ឋាន​នគរបាល​ខណ្ឌសែន​​សុខ​ នាព្រឹកថ្ងៃទី​២៣ មករា នេះ ហើយ​គាត់​ក៏​​កំពុង​មាន​វិប្បដិ​​សារីជា​ខ្លាំង ដោយ​បន្ទោសខ្លួន​ឯង​​ថា ខ្លួននាង​ជាអ្នក​ធ្វើឱ្យ​​បងប្រុស​​ ​(ជន​ប្រើហិង្សាលើក្មួយ) ​​មាន​ទោស​​ ដោយ​សារ​តែខ្លួន​​បាន​កូនប្រុស-ស្រីទាំង២​មក​ផ្ញើ​ ។

ស្ត្រីជាម្តាយរូបនេះ បានរៀបរាប់​ទៀត​ថា ដោយសារតែ​ជីវភាពក្រីក្រ ទើប​​តម្រូវឱ្យនាង​ត្រូវ​ត្រូវ​ចាក​ចេញ មិនបានមើលថែកូនៗ ដោយត្រូវ​​ឃ្លាត​​ទៅរក​ប្រាក់ចិញ្ចឹមជីវិតនៅឯខេត្តព្រះសីហនុ ។ ហើយ​នាងក៏​បានយក​ទៅផ្ញើឱ្យប្រុស​ជួយ​ថែរក្សានៅក្នុងផ្ទះ​កើតហេតុនោះ ។ ក៏ប៉ុន្តែ​កូនប្រុស-ស្រីទាំង២ អត់ព្រមស្តាប់ដំបូន្មាន ដោយ​កូនស្រី​ចេះតែ​ចង់​ដើរ​លេង​ផ្តេសផ្តាស រីឯកូនប្រុសនៅតូចក៏រពិស ទើបធ្វើឱ្យបងប្រុសនាង​វាយដំកូនៗ​​នាងបែបនេះទៅ ។ នាងមិនដាក់ពាក្យបណ្តឹងប្តឹងទៅលើបងប្រុសនាងនោះទេ ។

​ប៉ុន្តែ ទោះបីជាយ៉ាងណា ខាង​​សមត្ថកិច្ច​នឹងកសាងសំណុំរឿង​នេះបញ្ជូន​ទៅតុលាការដដែល បើ​ទោះបីម្តាយ​​​មិន​ដាក់ពាក្យបណ្តឹងក្តី ។

គួរបញ្ជាក់ថា ​ជន​ដៃដល់​​ជាឪពុមាធំ ឈ្មោះប៉ែន ចាន់​ត្រា ​អាយុ​៣៤​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​កង់​​បី ​ស្នាក់​នៅផ្ទះ​សង់​ថ្មី​ផ្លូវ​​រថភ្លើងភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។​ ចំណែក​ក្មេង​ប្រុសរងគ្រោះ ​ឈ្មោះហ៊េ​ល ទេវា ​អាយុ​​៤​ឆ្នាំ កំពុងព្យាបាលនៅមន្ទីរគន្ធបុប្ផា មាន​​ម្តាយ​​ឈ្មោះ​ប៉ែន ចិន្តា​ពេជ្រ អាយុជាង​​​៣០​ឆ្នាំ ជា​អ្នកបម្រើ​ការ​​​ហាង​ខារ៉ាអូខេ ​។ ​ ឪពុកមា​ធំត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី​២២ មករា ក្រោយពី​ប្រើ​ហិង្សាវាយនិងធ្វើទារុណកម្ម​លើ​ក្មួយប្រុស​៤ឆ្នាំ​រួចមក ។

ព័ត៌មានាបន្ថែមនឹង​មានផ្សាយជូនបន្ត ។


អត្ថបទសរសេរ ដោយ