ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​តែ​វក់​លេង​ហ្គេ​ម​ចេញ​មក​វិញ​ផ្អើល​ឆ្លេឆ្លា​ពេញ​ហ្នឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ចូល​ទៅ​លេង​ហ្គេ​ម​អ៊ី​ន​ធើ​ណេ​ត​រយៈពេល​ជាង​មួយ​ម៉ោង ចេញ​មក​វិញ​គេ​ច្រឡំ​យក​ម៉ូតូ​បាត់ មិនឃើញ​យក​មក​វិញ ម្ចាស់​ហ្គេ​ម​អោយ​យក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដោយ​ដឹង​ថា ជា​ម៉ូតូ​អ្នក​ដែល​ច្រឡំ​យក​ទៅ​បាត់ លុះ​ពេល​យក​ម៉ូតូ​ទៅ​ប្តឹង​សមត្ថកិច្ច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ចូល​ទៅ​លេង​ហ្គេ​ម​អ៊ី​ន​ធើ​ណេ​ត​រយៈពេល​ជាង​មួយ​ម៉ោង ចេញ​មក​វិញ​គេ​ច្រឡំ​យក​ម៉ូតូ​បាត់ មិនឃើញ​យក​មក​វិញ ម្ចាស់​ហ្គេ​ម​អោយ​យក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដោយ​ដឹង​ថា ជា​ម៉ូតូ​អ្នក​ដែល​ច្រឡំ​យក​ទៅ​បាត់ លុះ​ពេល​យក​ម៉ូតូ​ទៅ​ប្តឹង​សមត្ថកិច្ច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ នៅ​ភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ម៉ូតូ​ដែល​ច្រឡំ​ទុក​នៅផ្ទះ​ហ្គេ​ម​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ព្រៃវែង 1A-5155 ។ ចំណែក​យុវជន​ដែល​វក់​នឹង​ហ្គេ​ម​ឈ្មោះ កែវ រ​ដ្ឋា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​យុវជន​ខាងលើ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ចូល​ទៅ​លេង​ហ្គេ​ម​ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៦ ពណ៌​ខ្មៅ មិន​បាន​ប្រាប់​ផ្លា​ក​លេខ ហើយ​បាន​យក​ទៅ​ទុក​ក្នុងផ្ទះ​ដែល​បើក​ហ្គេ​ម​ខាងលើ ហើយ​បាន​ចូល​ទៅ​លេងហ្គេ​ម​​ប្រមាណ​ជាង​មួយ​ម៉ោង​តាំងពី​ម៉ោង​៧​ព្រឹក​រហូត​ដល់​ម៉ោងជាង​៨​ព្រឹក បាន​ត្រឡប់​មក​ផ្ទះ​វិញ ។

ស្រាប់តែ​រក​ម៉ូតូ​របស់​ខ្លួន​ដែល​ទុក​ក្នុងផ្ទះ​ហ្គេ​ម​ខាងលើ​មិនឃើញ​បាន​ទាក់ទង​ទៅ​ម្ចាស់ផ្ទះ​ហ្គេ​ម​ខាងលើ​ទើបបាន​ដឹង​ថា ម៉ូតូ​របស់​គាត់​ត្រូវ​បាន​គេ​ច្រឡំ​យក​ទៅ​បាត់ ហើយ​ម្ចាស់ផ្ទះ​ហ្គេ​ម​ខាងលើ​អោយ​យុវជន​ខាងលើ​យក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដោយ​ដឹង​ថា គេ​ច្រឡំ​យក​ទៅ​ជិះ​សិន​ទៅ​នៅ​ពេល​​អ្នក​ច្រឡំ​យក​មក​វិញ​ទើប​ម្ចាស់​ហ្គេ​ម​ទាក់ទង​យក​មក​ដូរ​វិញ​ផង​ដែរ ។

ប្រភព​ព័ត៌មាន​ពី​បុរស​ដែល​គេ​ច្រឡំ​ម៉ូតូ​ខាងលើ​បាន​បញ្ជាក់​ថា ខណៈ​ដែល​ម្ចាស់ផ្ទះ​ហ្គេ​ម​បានអោយ​យក​ម៉ូតូ​ដែល​គេ​ច្រឡំ​ជិះ លុះ​ពេល​ដឹង​ដល់​បងប្អូន និង​ម្តាយ​ក៏​មានការ​ភ័យ​បារម្ភ​ខ្លាច​ម៉ូតូ​ខាងលើ​ជាប់​ពាក់ព័ន្ធ​ករណី​សង្ស័យ​ផ្សេង​បាន​នាំ​គ្នា​យក​ម៉ូតូ​ខាងលើ​ទៅ​ប្តឹង​សមត្ថកិច្ច និង​ដាក់​ពាក្យបណ្ដឹង​រក្សា​ទុក​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បាន​ទទួល​ពាក្យបណ្តឹង​រក្សា​ទុក​ហើយ​ណែនាំ​យុវជន​ខាងលើ​ថា បើ​គេ​យក​ម៉ូតូ​មក​ដូរ​វិញ សូម​ប្រញាប់​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ខាងលើ​ដើម្បី​អោយ​សមត្ថកិច្ច​ទទួល​ដឹង​ឮ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ