ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូន្មាន៥​ចំណុច ត្រូវ​តែ​ដឹង​មុនពេល​ចាប់ផ្តើម​រកស៊ី !

6 ឆ្នាំ មុន

មាន​មនុស្ស​មិន​តិច​ទេ​គិត​ថា អ្នក​រកស៊ី​ឆាប់​មាន​ជាង​អ្នកធ្វើការ ។ ពួក​គេ​និយាយ​បែប​នេះ ដោយសារ​ឃើញ​អ្នកមាន​ជា​ច្រើន​សុទ្ធតែ​ជា​អ្នករក​ស៊ីធំ​ៗ ។ ប្រសិនបើ​លោក​អ្នក​ចង់​ក្លាយទៅជា​អ្នក​រកស៊ី អ្នក​អាច​អាន​ចំណុច​ទាំង​៥​ខាងក្រោម​ដើម្បី​បានជា​ប្រយោជន៍​គំនិត​សម្រាប់​ត្រៀមខ្លួន​រួចរាល់​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ ។ ១-បើ​គ្រាន់តែ​គ្រោង…

មាន​មនុស្ស​មិន​តិច​ទេ​គិត​ថា អ្នក​រកស៊ី​ឆាប់​មាន​ជាង​អ្នកធ្វើការ ។ ពួក​គេ​និយាយ​បែប​នេះ ដោយសារ​ឃើញ​អ្នកមាន​ជា​ច្រើន​សុទ្ធតែ​ជា​អ្នករក​ស៊ីធំ​ៗ ។ ប្រសិនបើ​លោក​អ្នក​ចង់​ក្លាយទៅជា​អ្នក​រកស៊ី អ្នក​អាច​អាន​ចំណុច​ទាំង​៥​ខាងក្រោម​ដើម្បី​បានជា​ប្រយោជន៍​គំនិត​សម្រាប់​ត្រៀមខ្លួន​រួចរាល់​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ ។

១-បើ​គ្រាន់តែ​គ្រោង គឺ​គ្មាន​តម្លៃ​ទេ

«​គ្មាន​នរណា​ម្នាក់​ខ្វល់​ពី​អ្វី ដែល​អ្នក​នឹង​ធ្វើ​នោះ​ទេ លុះត្រា​ណា​តែ​អ្នក​ធ្វើ​វា​»​។ មិនបាច់​ទៅ​មើល​នៅ​ណា​ច្រើន​ទេ ! អ្នក​អាច​ប្រហែលជា​ធ្លាប់​លឺ​មិត្តភក្តិ​របស់​អ្នក​និយាយ​ថា ចង់​រកស៊ី​នេះ ចង់​រកស៊ី​នោះ ចង់​បើកហាង​នេះ ចង់​បើកហាង​នោះ តែ​ចុង​ក្រោយ តើ​ពួក​គេ​ប៉ុន្មាន​នាក់​ដែល​ចាប់ផ្តើម​ចេញ​ជា​លទ្ធផល​ ។

បើ​គ្រាន់តែ​ដើរ​និយាយ​ប្រាប់​គេឯង​ថា ខ្លួន​ចង់​ធ្វើ​អ្វី​នោះ នរណា​ក៏​គេ​ចេះ​ធ្វើ​ដែរ តែបើ​មិន​ធ្វើ​ចេញ​ជា​សកម្មភាព​ទេ ការ​និយាយ​នោះ​គឺ​គ្រាន់តែ​ជា​ការ​ខាត​ពេល​ហើយ​អាច​ធ្វើ​ឱ្យ​គេ​គ្រប់​គ្នា​មិនសូវ​ឱ្យ​តម្លៃ​ទៀត​ផង ។

២-គ្មាន​នរណា​ម្នាក់​ខ្វល់​ពី​ការ​រកស៊ី​របស់​អ្នក​ជាង​អ្នក​ខ្លួនឯង​នោះ​ទេ

ជា​ការ​ពិត​ណាស់ ការ​រកស៊ី​ដែល​អ្នក​ចាប់ផ្តើម គឺជា​គោលដៅ​ដែល​អ្នក​ចង់​សម្រេច ។ អ្នក​អាច​ជម្រុញ​ទឹកចិត្ត​បុគ្គលិក ឬ​ម្ចាស់​ភាគហ៊ុន​ផ្សេង​ទៀត ឱ្យ​ស្រឡាញ់​ការ​រកស៊ី​មួយ​នេះ​បាន តាម​រយៈ​ទឹក​លុយ​ជះ​ទាំង​គីប​ៗ ឬ​វិធី​ផ្សេង​ៗ​ទៀត តែ​ពួក​គេ​មិន​អាច​ស្រឡាញ់​វា ជាង​សា​ម៉ី​ខ្លួន​អ្នក ដែល​ជា​អ្នក​ចាប់ផ្តើម​ដំបូង​នោះ​ទេ ។

៣-លុយ​មិនសូវ​ជា​សំខាន់​នោះ​ទេ ! សា​ម៉ី​ខ្លួន​អ្នក​ផ្ទាល់​ទើប​សំខាន់​ជាងគេ !

មិន​តិច​គ្នា​នោះ​ទេ ដែល​គិត​ថា បើ​គ្មាន​លុយ​គ្រប់គ្រាន់​ទេ គឺ​មិនបាច់​រកស៊ី​ឡើយ ។ តាម​ការ​ពិត បើ​គ្មាន​គំនិត​ក្នុង​ការ​រកស៊ី​ទេ លុយ​ក៏​គ្មាន​ទៅ​ជា​សំខាន់​អ្វី​ដែរ ។ មិន​ខ្វះ​នោះ​ទេ ដែល​អ្នកមាន​លុយ​ច្រើន​កប់​ពពក តែ​មិនដឹង​យក​លុយ​នោះ​ទៅ​រកស៊ី​អ្វី ។

អ្នក​អាច​ចាប់ផ្តើម​ពី​ការ​ប្រើ​ដើមទុន​តិច ឬ ក៏​អ្នក​អាច​យកគំនិត​រកស៊ី​របស់​អ្នក ទៅ​ប្រាប់​ដល់​អ្នក​ដែល​គេ​មាន​លុយ ។ គេ​អាច​នឹង​ផ្តល់​ដើមទុន​ដល់​អ្នក ប្រសិនបើ​គំនិត​របស់​អ្នក​ល្អ ហើយ​អាច​ផ្តល់​ប្រយោជន៍​ដល់​ពួក​គេ ។

៤-ត្រៀមខ្លួន​នឹង​ត្រូវ​លះបង់

តើនរ​ណាខ្លះ​ចង់​រកស៊ី ដោយសារ​តែ​មិន​ចង់​ធ្វើការ​ឱ្យ​គេ? តើនរ​ណាខ្លះ​មិន​ចង់​ធ្វើការ​ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង​៥​ល្ងាច? តែ​អ្នក​ត្រូវ​ចាំ​ថា បើ​អ្នក​ក្លាយទៅជា​ម្ចាស់​អាជីវកម្ម​មួយ អ្នក​នឹង​ត្រូវ​ធ្វើការ​ជាប់​រហូត ទាំង​កាយ ទាំង​គំនិត មិន​ថា​ថ្ងៃ​ឈប់​សម្រាក ។

អ្នក​ត្រូវ​គិត​រក​គំនិត​ថ្មី​ៗ​ដើម្បី​ឱ្យ​អាជីវកម្ម​របស់​អ្នក​ដើរទៅ​មុខ ។ បុគ្គលិក​របស់​អ្នក អាច​នឹង​មក​ជួប​អ្នក​ដើម្បី​ដោះស្រាយ​បញ្ហា​ជា​ញឹកញយ ។ អ្នក​អាច​នឹង​គ្មាន​ពេល​សម្រាប់​គ្រួសារ មិត្ត​ភ័ក្ត្រ និង មនុស្ស​ក្នុង​សង្គម នៅ​ពេល​ចាប់ផ្តើម​ការ​រកស៊ី​ដំបូង ។

៥-មាន​អ្នក​ណែនាំ​ល្អ គឺ​ដូច​ជា​ចំណេញ​ពេល​១០​ឆ្នាំ

ប្រសិនបើ​អ្នកមាន​បុគ្គល​ជោគជ័យ​ដែល​ធ្លាប់​ធ្វើ​អាជីវកម្ម​បែប​នេះ​នៅ​ក្បែរ​ខ្លួន​អ្នក អ្នក​អាច​យកគំនិត​របស់​ពួក​គេ​មក​ប្រើប្រាស់ និង កែ​លម្អ ដើម្បី​ចំណេញ​ពេល​ជា​ច្រើន​។ បទ​ពិសោធន៍​របស់​ពួក​គេ គឺជា​មេរៀន​មួយ ដែល​អ្នក​ត្រូវ​ដើរ​ជៀស​ពី​ការ​បរាជ័យ ហើយ​ចាប់​យក​តែ​អ្វី​ៗ​ដែរ​ល្អ ។ ចូរ​រាប់អាន​មនុស្ស​ល្អ​ៗ និង ជៀសវៀង​មនុស្ស​ដែល​បង្ហិន​ពេលវេលា​មាន​តម្លៃ​របស់​អ្នក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ