ចិនចង់សង់អាកាសយានដ្ឋាននៅទ្វីបអង់តាក់ទិក
ចិន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឲ្យដឹងថា ចិនកំពុងតែគ្រោងនឹងសាងសង់អាកាសយានដ្ឋាន នៅទ្វីបទឹកកកអង់តាក់ទិក ហើយជឿជាក់ថា វាគឺជាកន្លែងដ៏សាកសមបំផុត។ កាលពីថ្ងៃអាទិត្យ…
ចិន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឲ្យដឹងថា ចិនកំពុងតែគ្រោងនឹងសាងសង់អាកាសយានដ្ឋាន នៅទ្វីបទឹកកកអង់តាក់ទិក ហើយជឿជាក់ថា វាគឺជាកន្លែងដ៏សាកសមបំផុត។ កាលពីថ្ងៃអាទិត្យ…
ចិន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឲ្យដឹងថា ចិនកំពុងតែគ្រោងនឹងសាងសង់អាកាសយានដ្ឋាន នៅទ្វីបទឹកកកអង់តាក់ទិក ហើយជឿជាក់ថា វាគឺជាកន្លែងដ៏សាកសមបំផុត។
កាលពីថ្ងៃអាទិត្យ ព័ត៌មាន Xinhua របស់ចិន បានរាយការណ៍មកថា ក្រុមអ្នកស្រាវជ្រាវរបស់ចិនបានរកឃើញផ្ទាំងទឹកកកយ៉ាងធំមួយ ប្រហែល១០គីឡូម៉ែត្រពីប្រទេសរបស់ពួកគេ។ នៅពេលនេះ មានអាកាសយានដ្ឋានប្រាំបីកន្លែងហើយ នៅលើផ្ទាំងទឹកកករបស់អង់តាក់ទិក តែគ្មានមួយណាជារបស់ចិននោះទេ។
ចិនពិបាកនឹងចុះយន្តហោះ ដោយសារតែគេត្រូវការសម្ភារៈពិសេសបំពាក់លើយន្តហោះ ដើម្បីចុះលើទឹកកក។ ដូចនេះ គេមានការពិបាកសម្រាប់ក្រុមអ្នកស្រាវជ្រាវចុះទៅកន្លែងផ្ទាល់។ បើមានព្រលានយន្តហោះមួយរបស់ខ្លួន ចិននឹងមានភាពងាយស្រួលជាងនេះ។
កាលពីខែធ្នូឆ្នាំមុន ចិនបានបង្កើតជើងហោះហើរទៅកាន់ទ្វីបនេះ ជាមួយនឹងគោលបំណងចង់ដឹងពីជីវិតរបស់សត្វទឹកកក។ នៅក្រោយប៉ុន្មានខែមក រដ្ឋាភិបាលចិនបានច្បាប់ថ្មីហាមមិនឲ្យមានការបរបាញ់ ឬយកវត្ថុផ្សេងៗទៀតពីតំបន់នោះ ព្រោះតែខ្លាចបាត់បង់ធម្មជាតិនៅលើទ្វីបទឹកកក ដោយសារតែការស្រាវជ្រាវ៕
ចែករំលែកព័តមាននេះ