ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយុ​ខ្លី​មិន​ខាន បើ​ម្តង​ៗ​ផ្អើល​ស្រៀវ​ខ្លួន​ប្រហោង​ពោះ​ធ្លុងបែបហ្នឹងអី

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ពលរដ្ឋ​នៅ​តែ​បន្ត​រិះគន់​ដល់​អ្នកបើកបរ​រថយន្ត​ធន់​ធំ​បើក​ឆ្លងកាត់​រង្វង់​មូល​សួនច្បារ​វាល​រេញ​ទាំង​ទៅ​ទាំង​មក ជា​ពិសេស​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ បន្ទាប់​ពី​សំណូមពរ ជា​បន្តបន្ទាប់​ក្នុង​ការ​បើកបរ​ដល់​ចំណុច​រង្វង់​មូល​សូម​បន្ថយល្បឿន​ពី​ចម្ងាយ ស្រប​ពេល​ដែល​ចំណុច​នោះ​ជា​ចំណុច​ប្រជុំជន​មាន​មនុស្ស​ម្នារ​ឆ្លងកាត់​ច្រើន​ក្នុង​នោះ​ក៏​មាន​អ្នក​ទូល​បាយ​កញ្ចប់​លក់​ជា​ប្រចាំ​ផង​ដែរ ។ ពលរដ្ឋ​បាន​បន្ត​ថា វា​ជា​ការ​ភ្ញាក់ផ្អើល…

ខេត្ត​ព្រះ​សីហ​នុ ៖ ពលរដ្ឋ​នៅ​តែ​បន្ត​រិះគន់​ដល់​អ្នកបើកបរ​រថយន្ត​ធន់​ធំ​បើក​ឆ្លងកាត់​រង្វង់​មូល​សួនច្បារ​វាល​រេញ​ទាំង​ទៅ​ទាំង​មក ជា​ពិសេស​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ បន្ទាប់​ពី​សំណូមពរ ជា​បន្តបន្ទាប់​ក្នុង​ការ​បើកបរ​ដល់​ចំណុច​រង្វង់​មូល​សូម​បន្ថយល្បឿន​ពី​ចម្ងាយ ស្រប​ពេល​ដែល​ចំណុច​នោះ​ជា​ចំណុច​ប្រជុំជន​មាន​មនុស្ស​ម្នារ​ឆ្លងកាត់​ច្រើន​ក្នុង​នោះ​ក៏​មាន​អ្នក​ទូល​បាយ​កញ្ចប់​លក់​ជា​ប្រចាំ​ផង​ដែរ ។

ពលរដ្ឋ​បាន​បន្ត​ថា វា​ជា​ការ​ភ្ញាក់ផ្អើល និង​ស្រៀវ​ខ្លួន​បំផុត​បន្ទាប់​ពី​ឮ​សំឡេង​រថយន្ត​ជាន់​ហ្វ្រាំង​យ៉ាង​បង្ខំ​ហុយផ្សែង​ជុក​នៅ​នឹង​កណ្តាលផ្លូវ​ក្នុង​ប្រជុំជន​ហើយ​បញ្ហា​នេះ​ត្រូវ​បាន​ពលរដ្ឋ​បន្ថែម​ថា មិន​មាន​អាជ្ញាធរ សមត្ថកិច្ច​មាន​ចំណាត់ការ​ចុះ​អបរំ និង​ចុះ​អនុវត្តន៍​តាម​សំណូមពរ​ដល់​ពលរដ្ឋ​នៅឡើយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​21 ខែមករា ឆ្នាំ​2019 នេះ ។

សូម​បញ្ចា​ក់ថា ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ផ្លូវ​នៅ​ប្រជុំជន​វាល​រេញ​ត្រូវ​បាន​ពង្រីក​ច​ញ្ចើ​ម​ផ្លូវ​ទាំង​សង្ខាង​រួចរាល​ជាមួយនឹង​យានយន្ត​ឆ្លងកាត់​ក៏​មានការ​កើនឡើង​មមាញឹក​ជាង​ឆ្នាំ​កន្លង​ទៅ ហើយ​ជាមួយ​គ្នា​នោះ​ពលរដ្ឋ​ដែល​ប្រកប​របរ​លក់ដូរ​នៅ​តំបន់​ប្រជុំជន​នោះ​ក៏​មានការ​កើនឡើង ហើយ​ថ្មី​ៗ​នេះ​នៅ​ចំណុច​រង្វង់​មូល​សួនច្បារ​វាល​រេញ​ក៏​បន្ថែម​នូវ​ភាព​អ៊ូអរ ។

ស្រប​ពេល​ដែល​រថយន្តឈ្នួល​តូច​ធំ លក់​ម្ហូបអាហារ​សមុទ្រ ដែល​ពី​មុន​ចត​លក់ដូរ​នៅ​មុខ​ផ្សារ​វាល​រេញ ត្រូវ​បាន​រដ្ឋបាល​ស្រុក​តម្រូវ​អោយទៅ​ចត​លក់ដូរ នៅ​ចំណុច​ចំណតរថយន្ត​រង្វង់​មូល​វិញ​ធ្វើ​អោយ​មុខ​ផ្សារ​មិនសូវ​មាន​ភាព​កកស្ទះ ដូចនេះ​រថយន្ត​មួយ​ចំនួន​បាន​មិនសូវ​បន្ថយល្បឿន ។

យ៉ាងណា​ពលរដ្ឋ​នៅ​តែ​សំណូមពរ​ដល់​សមត្ថកិច្ច​ជា​ពិ​លេស​លោក​អភិបាលស្រុក សរ កក្កដា ដែល​បាន និង​កំពុង​មាន​ចំណាត់ការ​ក្នុង​ការ​រៀបចំ​ណ្តា​ប់​ធ្នាប់​នៅ​តាម​បណ្តោយ​ផ្លូវ​នៅ​ចំណុច​នោះ សូម​ជួយ​សម្របសម្រួល​ពី​បញ្ហា​រថយន្ត​ធន់​ធំ​ទាំងនោះ​ផង ព្រោះ​តាម​ការ​ពិនិត្យ​ជាក់ស្តែង បញ្ហា​សណ្តាប់ធ្នាប់​នៅ​ប្រជុំជន​នោះ​មាន​ភាពល្អ​ប្រសើរ​បន្ទាប់​ពី​រដ្ឋបាល​ស្រុក​មាន​វិធានការ​ក្តៅ​ក្នុង​ការ​រៀបចំ​សណ្តាប់​នៅ​ប្រជុំជន​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ