ប្រសិនបើការសម្លាប់សត្វមកអំពីអ្នកបរិភោគសាច់សត្វជាដើមហេតុនោះ ម្ល៉េះសមព្រះសង្ឃក៏លោកនៅតែសម្លាប់សត្វដែរ ប៉ុន្តែព្រះសង្ឃលោកមិនបានសម្លាប់សត្វ មិនមែនព្រោះតែអ្នកដទៃមិនបរិភោគសាច់សត្វនោះឡើយ តែក៏ព្រោះព្រះសង្ឃលោកបានលះបង់នូវអកុសលកម្មដែលជាហេតុ នៃការសម្លាប់សត្វអស់ទៅហើយ ។
ប៉ុន្តែមិនដូច្នោះទេ អ្នកខ្លះយល់ថា ទាល់តែមានអ្នកបរិភោគសាច់សត្វ ទើបជាហេតុនាំឱ្យគេសម្លាប់សត្វយកសាច់ ការយល់នេះមិនត្រូវទេ ព្រោះហេតុនៃការសម្លាប់សត្វពិតៗ បានដល់ អកុសលហេតុគឺៈ
១-លោភហេតុ និងមោហហេតុក្នុងខណៈដែលខ្លួនកំពុងលោភលន់ ។
២-ទោសហេតុ និងមោហហេតុកើតឡើងក៏ទាញចិត្តបុគ្គលឱ្យត្រូវតែសម្លាប់ជីវិតសត្វ ។
សេចក្តីនេះបុគ្គលគួរសិក្សាថា យើងជាពុទ្ធបរិស័ទ ត្រូវតែយល់អំពីធម៌ទាំងឡាយដែលកើតអំពីហេតុ ត្រូវសិក្សាឱ្យបានយល់ច្បាស់អំពីហេតុ និងផលរបស់ហេតុ ដើម្បីឈ្វេងយល់ថា អ្វីៗដែលកើតឡើងនេះ វាមានហេតុរបស់វា និងឱ្យផលតាមក្រោយឃើញជាក់ច្បាស់ ។
ចែករំលែកព័តមាននេះ