ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​បាន​…​ជន​ដែល​ចាប់​សិស្សសាលា​ម្នាក់​ជម្រិត​ប្រាក់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវ​សមត្ថកិច្ច​​ស្រាវជ្រា​វរហូត​​​ឃាត់​​ខ្លួន​​បានកាលពីយប់ថ្ងៃទី១៩ មករា ស្ថិត​នៅ​ផ្ទះសំណាក់ «​ដា​រាវង្ស» ក្នុងភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់​ឆ្នាំង​…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវ​សមត្ថកិច្ច​​ស្រាវជ្រា​វរហូត​​​ឃាត់​​ខ្លួន​​បានកាលពីយប់ថ្ងៃទី១៩ មករា ស្ថិត​នៅ​ផ្ទះសំណាក់ «​ដា​រាវង្ស» ក្នុងភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់​ឆ្នាំង​ ខេត្ត​កំពង់​ឆ្នាំង ពាក់​ព័ន្ធ​​ករណី​​​​ចាប់​បង្ខាំង​​​ក្មេងជាសិស្សា​សាលា​ម្នាក់​​​ទុក ដើម្បីជម្រិត​​​ប្រាក់​​ពី​ឪពុក​​ម្តាយ​ ។ ​

សេចក្តីរាយការណ៍​បន្តថា ជនសង្ស័យ​​​ឈ្មោះ ស្រេង បូ​រី ​អាយុ​២៤ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិកូនក្អែក១ ឃុំរបោះមង្គល ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ​បច្ចុប្បន្ន​ស្នាក់​នៅ​មិនពិតប្រាកដ ។ រីឯ​ក្មេង​រងគ្រោះ​​
ឈុន សុវណ្ណរ័ត្ន អាយុ១៤ ឆ្នាំ មានទំលំនៅភូមិចោមចៅ សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជ​ធានីភ្នំពេញ មាន​ម្តាយ​ឈ្មោះ​ឱ​ក សុ​ភី អាយុ​៥០​ឆ្នាំ​ ជា​​អ្នក​លក់ដូ​ សា្ន​ក់​នៅផ្ទះ​លេខ​១៧M ផ្លូវលំ​ក្រុម​១៤​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ ដោយគាត់បាន​​មក​​ដាក់ពាក្យ​បណ្តឹង​ប្តឹងឱ្យ​ចាប់​ខ្លួនជន​សង្ស័យ​ក្រោយ​​​ពេល​បាន​ទទួល​​​កូន​ប្រុស​មកវិញនោះ​ ។

​គួររំលឹកថា កាលពីខែ១១ ឆ្នាំ​២០១៨ ​ខណៈក្មេងប្រុស​រងគ្រោះ​បានទៅ​​រៀន​​នៅ​សាលា​វិទ្យាល័យ​ «ប្ញ​ស្សី​កែវ» ស្រាប់តែ​បាត់មិន​ឃើញត្រឡប់មកផ្ទះវិញទេ ​​។ ក្រោយមក​ ​ក៏​មាន​​សំឡេងមនុស្សប្រុសម្នាក់ បាន​ប្រើ​លេខ​ទូរ​ស័​ព្ទ​០៩៦ ៨៧២ ៨២៥៥​ ខល​មក​ប្រាប់​​ក្រុម​គ្រួសារ​ថា «បើ​ចង់​ឱ្យ​​កូន​ទៅ​ផ្ទះ​វិញ ​ត្រវ​ផ្ញើ​លុយ​២០០០$​​មក» ។ តែពេលនោះ​ត្រូវ​​ក្រុម​គ្រួ​សារ​បាន​ធ្វើ​ការ​​តថ្លៃ​គ្នា​​តាម​លេខ​ទូរ​ស័​ព្ទ ​រហូត​នៅ​សល់​តែ​៥០០$​វិញ​ ។

ប្រភពបន្តថា លុះ​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ​ឆ្នាំ​២០១៨ វេលា​​ម៉ោង​៦ ខាង​គ្រួសាររង​គ្រោះ​ បាន​ផ្ញើ​លុយ​តាម​វីង ចំនួន​៥០០$ទៅឱ្យជនសង្ស័យ​​ ។ ​​មួយសន្ទុះ​ ជនសង្ស័យ​បាន​ទាម​ទារប្រាក់​២០០$​បន្ថែម​ទៀត​ តែខាង​រងគ្រោះ​​បាន​សំ​ុត្រឹម​​៥០$​​ផ្ញើទៅជន​សង្ស័យ​ ។​ ​៣០​នាទី​ក្រោយមក​នៅថ្ងៃដដែល ក៏​បាន​​ឃើញ​កូន​​ប្រុស​​ត្រឡប់​ម​ក​ផ្ទះ​វិញមែន​ ។​

ផ្អែក​តាមការ​ស៊ើប​​អង្កេត​បឋម ​លេខ​៧១២​អយ​ ចុះ​ថ្ងៃ​ទី​៥​ ធ្នូ ​ឆ្នាំ​២០១៨ ​ដោយ​ព្រះរាជអាជ្ញា​កែវ សុធា កំលាំង​ជំនាញ​អធិការ​ សហ​ការកំលាំង​នាយក​ដ្ឋាន​សន្តិសុខ​ក្រសួងមហាផ្ទៃ​, កំលាំង​កា​រិ​យា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់, ​អធិការ​នគរបាល​ស្រុក​កំពង់ឆ្នាំង​ ​បាន​ស្រាវជ្រាវ​ឈាន​​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នៅ​ចំណុច​ផ្ទះសំណាក់​ដា​រ៉ា​វង្ស បានយ៉ាងជោគជ័យ​​តែម្តង ។ ​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ