ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុម! ​ចែក​ផ្ទះ​ឥត​គិតថ្លៃ​ និង​ផ្ដល់​ប្រាក់​សម្រាប់​ជួសជុលទៀត

5 ឆ្នាំ មុន

ស្រុក​អូ​គូ​តា​ម៉ា បាន​ចេញ​គោលការណ៍​ថ្មី​ចែក​ផ្ទះ រួម​ទាំង​ថ្លៃ​ជួសជុល ក្នុង​គោលបំណង​ទាក់ទាញ​ទឹកចិត្ត​កំលោះ​-​ក្រមុំ​ឲ្យ​ចូលរួម​អភិវឌ្ឍ​តំបន់ ក្រោយ​ពី​មាន​ពលរដ្ឋ​មួយ​ចំនួន​ចេញ​ទៅ​បម្រើ​ការ​នៅ​ទី​ឆ្ងាយ​បង្ក​ឲ្យ​តំបន់​មួយ​ចំនួន​នៅ​ជនបទ​ក្លាយជា​«​តំបន់​មានផ្ទះ​អត់​មនុស្ស​នៅ មាន​ផ្លូវ​អត់​មនុស្ស​ដើរ​» ។ ស្រុក​Okutama ជា​តំបន់​មួយ​នៅ​ក្បែរ​ក្រុង​តូ​ក្យូ កាលពី​អំឡុង​ទស​វត្ស​១៩៦០​ធ្លាប់​ជា​តំបន់​ពាណិជ្ជកម្ម​ព្រៃឈើ…

ស្រុក​អូ​គូ​តា​ម៉ា បាន​ចេញ​គោលការណ៍​ថ្មី​ចែក​ផ្ទះ រួម​ទាំង​ថ្លៃ​ជួសជុល ក្នុង​គោលបំណង​ទាក់ទាញ​ទឹកចិត្ត​កំលោះ​-​ក្រមុំ​ឲ្យ​ចូលរួម​អភិវឌ្ឍ​តំបន់ ក្រោយ​ពី​មាន​ពលរដ្ឋ​មួយ​ចំនួន​ចេញ​ទៅ​បម្រើ​ការ​នៅ​ទី​ឆ្ងាយ​បង្ក​ឲ្យ​តំបន់​មួយ​ចំនួន​នៅ​ជនបទ​ក្លាយជា​«​តំបន់​មានផ្ទះ​អត់​មនុស្ស​នៅ មាន​ផ្លូវ​អត់​មនុស្ស​ដើរ​» ។

ស្រុក​Okutama ជា​តំបន់​មួយ​នៅ​ក្បែរ​ក្រុង​តូ​ក្យូ កាលពី​អំឡុង​ទស​វត្ស​១៩៦០​ធ្លាប់​ជា​តំបន់​ពាណិជ្ជកម្ម​ព្រៃឈើ មាន​មនុស្ស​រស់នៅ​ជាង​១៣.០០០​នាក់ ប៉ុន្តែ​ក្រោយ​ពីមុខ​ជំនួញ​ឈើ​បាន​ថមថយ​នៅ​ក្នុង​ឆ្នាំ​១៩៩០ បណ្ដា​ពលរដ្ឋ​បាន​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​នៅ​តាម​ទីក្រុង​ធំ​ៗ និង​មាននៅ​សេសសល់​តែ​៥.២០០​នាក់ មានផ្ទះ​ជាង​៣.០០០​ខ្នង និង​ផ្ទះ​ត្រូវ​បោះបង់​ចោល​មាន​ប្រហែល​៤០០​ខ្នង ក្នុង​នោះ​មាន​ជាង​ពាក់កណ្ដាល​គ្រាន់តែ​ជួសជុល​អាច​ស្នាក់​នៅ​បាន ។

ស្ថានភាព​បែប​នេះ​បាន​កកើត​នៅ​ទី​ជនបទ​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស និង​តាំងពី​ឆ្នាំ​២០១៣​មានផ្ទះ​ត្រូវ​បោះបង់​ចោល​ជាង​៩​លាន​ខ្នង ហើយ​ស្ថានភាព​កាន់តែ​អាក្រក់​បន្ត និង​បាន​ព្យាករ​ថា​នៅ​ឆ្នាំ​២០៤០ ភូមិ និង​ស្រុក​ក្នុង​ប្រទេស​ជប៉ុន​ជាង​៩០០​កន្លែង​ត្រូវ​គ្មាន​មនុស្ស​រស់នៅ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​អាជ្ញាធរ​នៅ​ក្នុង​តំបន់​ក៏​បាន​ចេញ​គោលការណ៍​មួយ​ដើម្បី​ទាក់ទាញ​ពលរដ្ឋ​ឲ្យ​ចូល​រស់នៅ​ដោយ​ប្រគល់​ផ្ទះ​ឥត​គិតថ្លៃ និង​ផ្ដល់​ប្រាក់​សម្រាប់​ជួសជុល ។ លក្ខខណ្ឌ​របស់​អ្នក​ទទួល​កម្មសិទ្ធិ​ដ៏​ពិសេស​នេះ​ត្រូវជា​មនុស្ស​ទើប​រៀប​ការ មាន​អាយុ​ទាប​ជាង​៥០​ឆ្នាំ និង​មានកូន​អាយុ​តិច​ជាង​១៨​ឆ្នាំ​យ៉ាងតិច​ម្នាក់ ឬ​អ្នក​នៅ​លីវ​មាន​អាយុ​ទាប​ជាង​៤០​ឆ្នាំ ត្រូវ​សន្យា​ថា​នឹង​ស្នាក់​នៅ​ទី​នេះ​ជា​រៀង​រហូត និង​អាច​ថែរក្សា​ផ្ទះ​ដែល​បាន​ប្រគល់ ទោះបីជា​ពលរដ្ឋ​ជប៉ុន ឬ​បរទេស​ក៏​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ