ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! អតីតភរិយាលោក Bill Gates លាលែងពីតំណែងមួយនេះ ក្រោយលែងលះគ្នាបាន៣ឆ្នាំ

3 អាទិត្យ មុន

(អាមេរិក)៖​ លោកស្រី Melinda French Gates បានប្រកាសកាលពីថ្ងៃទី១៣ ខែឧសភាថា លោកស្រីនឹងចុះចេញពីតំណែងជាសហប្រធាននៃមូលនិធិ Bill &…

(អាមេរិក)៖​ លោកស្រី Melinda French Gates បានប្រកាសកាលពីថ្ងៃទី១៣ ខែឧសភាថា លោកស្រីនឹងចុះចេញពីតំណែងជាសហប្រធាននៃមូលនិធិ Bill & Melinda Gates ដែលលោកស្រីបានសហការជាមួយអតីតស្វាមីកាលពីជាង ២០ឆ្នាំមុន។

យោងតាមការបង្ហោះនៅលើ Instagram លោកស្រី Melinda នឹងចាកចេញនៅថ្ងៃទី០៧ ខែមិថុនា ខាងមុខនេះ។ ​លោកស្រី Melinda បានសរសេរថា «វាដល់ពេលហើយសម្រាប់ខ្ញុំដើម្បីបន្តទៅជំពូកបន្ទាប់នៅក្នុងកម្មវិធីសប្បុរសធម៌របស់ខ្ញុំ»។

អតីតស្វាមីភរិយាមហាសេដ្ឋី Bill និង Melinda Gates ដែលជាសហស្ថាបនិកនៃមូលនិធិសប្បុរសធម៌ឯកជនដ៏ធំបំផុតមួយរបស់ពិភពលោក បានដាក់ពាក្យលែងលះគ្នានៅឆ្នាំ ២០២១ បន្ទាប់ពីរៀបការអស់រយៈពេល២៧ឆ្នាំ ពួកគេបានសន្យាថានឹងបន្តការងារសប្បុរសធម៌ជាមួយគ្នា រហូតដល់ឆ្នាំ២០២៣។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០ មូលនិធិ Bill & Melinda Gates គឺជាអង្គការដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងសុខភាពសាធារណៈពិភពលោក ដោយបានចំណាយប្រាក់ជាង ៥០ពាន់លានដុល្លារ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងជំងឺនានា។ ពួកគេបានចាក់ដើមទុនទៅក្នុងគម្រោងដែលរួមមានការប្រែក្លាយបច្ចេកវិទ្យាកសិកម្ម ដើម្បីជួយកាត់បន្ថយភាពក្រីក្រ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងថែទាំសុខភាពដែលមានមូលដ្ឋានទូលំទូលាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដូចជា ជំងឺអេដស៍ ជំងឺរបេង និងគ្រុនចាញ់។

Melinda Gates បាន​និយាយ​ថា យោង​តាម​កិច្ច​ព្រមព្រៀង​ចែក​ផ្លូវ​គ្នា​ជាមួយ​នឹង​អតីត​ស្វាមី លោកស្រីនឹង​ចាកចេញ​ជាមួយ​នឹង​ប្រាក់​បន្ថែម ១២,៥ ពាន់​លាន​ដុល្លារ ។ លោកស្រីនឹងប្រើប្រាស់ប្រាក់នេះដើម្បីបន្តការងារ «ក្នុងនាមស្ត្រី និងគ្រួសារ»។ មូលនិធិ Bill & Melinda Gates មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយបន្ថែមទេ នេះបើយោងតាម ​​Guardian ៕ ប្រភព៖https://www.oneindia.com/international/melinda-french-gates-leaves-gates-foundation-co-chair-role-011-3824001.html

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ