ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំថាឡើយផលិតផល សូម្បីតែទឹកជ្រោះដ៏ខ្ពស់ ក៏Made in Chinaដែរ

4 ខែ មុន

ចិន ៖ ទឹកជ្រោះ​ដ៏​ខ្ពស់​បំផុត​ប្រចាំ​ប្រទេស​ចិនរង​ការ​រិះគន់​ថា ជា​កន្លែង​ទេសចរណ៍​ដែល​បង្កើត​ឡើង​ដោយ​មនុស្ស បន្ទាប់​ពី​អ្នក​ឡើង​ភ្នំរក​ឃើញ​ថា ទឹកជ្រោះ​នេះ​ហូរ​ចេញពី​បំពង់​ទុយោ​បង្កប់​ក្នុង​ថ្ម​ ។ ការ​ប្រទះ​ឃើញ​បំពង់​ទុយោ​នៅ​ត្រង់​ចំណុចកំពូល​ខ្ពស់​បំផុត​នៃ​ទឹកជ្រោះ Yuntai កំពុង​ទទួល​រង​នូវ​រលក​នៃ​ការ​រិះគន់​ដូច​ខ្យល់ព្យុះសង្ឃរា​ពី​សំណាក់​អ្នក​និយម​លេង​បណ្តាញ​សង្គម​ក្នុង​ប្រទេស​ចិន​។…

ចិន ៖ ទឹកជ្រោះ​ដ៏​ខ្ពស់​បំផុត​ប្រចាំ​ប្រទេស​ចិនរង​ការ​រិះគន់​ថា ជា​កន្លែង​ទេសចរណ៍​ដែល​បង្កើត​ឡើង​ដោយ​មនុស្ស បន្ទាប់​ពី​អ្នក​ឡើង​ភ្នំរក​ឃើញ​ថា ទឹកជ្រោះ​នេះ​ហូរ​ចេញពី​បំពង់​ទុយោ​បង្កប់​ក្នុង​ថ្ម​ ។

ការ​ប្រទះ​ឃើញ​បំពង់​ទុយោ​នៅ​ត្រង់​ចំណុចកំពូល​ខ្ពស់​បំផុត​នៃ​ទឹកជ្រោះ Yuntai កំពុង​ទទួល​រង​នូវ​រលក​នៃ​ការ​រិះគន់​ដូច​ខ្យល់ព្យុះសង្ឃរា​ពី​សំណាក់​អ្នក​និយម​លេង​បណ្តាញ​សង្គម​ក្នុង​ប្រទេស​ចិន​។

ទឹកជ្រោះ Yuntai ស្ថិត​ក្នុង​ខេត្ត​ហឺ​ណា​ន ជា​ខេត្ត​មួយ​នៅ​ជ្រលង​ទន្លេ​លឿង ភាគ​កណ្តាល​ប្រទេស​ចិន ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ​ជា​ទឹកជ្រោះ​ដែល​មាន​កម្ពស់​ខ្ពស់​បំផុត​៣១៤​ម៉ែត្រ ដែល​ទាក់ទាញ​មនុស្ស​ជា​ច្រើន​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ​។

ដើមហេតុ​ដែល​នាំ​ឱ្យ​ផ្ទុះ​រឿង​ចម្រូងចម្រាស​នោះ​ គឺ​កាលពី​ពេល​ថ្មី​ៗ​នេះ អ្នក​ឡើង​ភ្នំ​ម្នាក់​បាន​ប្រទះ​ឃើញ​រឿង​ដ៏​ភ្ញាក់ផ្អើល​ថា ទឹក​ដែល​ធ្លាក់​នៅ​ក្នុង​ទឹកជ្រោះ Yuntai​នេះ គឺ​ធាតុ​ពិត មិនមែន​ជា​ទឹក​ដែល​មាន​ប្រភព​ពី​ធម្មជាតិ​នោះ​ទេ តែ​ទឹក​ដែល​ធ្លាក់​នៅ​ជ្រោះ​មួយ​នេះ មាន​ប្រភព​ចេញពី​បំពង់​ទុយោ​មួយ​នៃ​ផ្នែក​ខាងលើ​នៃ​ទឹកធ្លាក់​ ។

ក្រោយ​ប្រទះ​ឃើញ​បែប​នេះ អ្នក​ឡើង​ភ្នំ​ខាងលើ ក៏​បាន​ថត​វី​ដេ​អូយ​កមក​បង្ហោះ​លើ Weibo និង Douyin នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ដោយ​មាន​អ្នក​ចូល​មើល​រាប់​លាន​ដង​បង្កើត​ឱ្យ​មាន​មតិ​វែកញែក​រាប់​ម៉ឺន​ក្នុង​រយៈពេល​ដ៏​ខ្លី និង​ល្បី​រន្ទឺ​ដល់​បណ្តាសារ ព័ត៌មាន​ទាំង​ក្នុង​ប្រទេស​ចិន និង​ទូ​ទាំង​សក​លោក រួម​មាន South china morningpost, New York Post, The Guardian, BBC និង CNN ជាដើម​។

ខណៈ​ព័ត៌​មាន​ស្តី​ពី​ប្រភព​ដើម​នៃ​ទឹកជ្រោះ Yuntai បាន​សាយ​ភាព​ក្លាយជា​ប្រធានបទ​ក្តៅ​ពេញ​បណ្តាញ​អ៊ីនធើរណេត​​នោះ ថ្នាក់ដឹកនាំ​ខេត្ត​ហឹ​ណា​ន បាន​ញាប់ដៃ​ញាប់​ជើង​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ទៅ​ស៊ើបអង្កេត​ករណី​នេះ ហើយ​ការ​ពិត​ក៏​ត្រូវ​បាន​លាតត្រដាង​។

មន្ត្រី​ជំនាញ​នៃ​ពី​ឧទ្យាន​ទេសចរណ៍ Yuntai បាន​បកស្រាយ​ការ​ពិតប្រាកដ​ពន្យល់​ទៅ​មហាជន និង​ភ្ញៀវ​ទេសចរ​យ៉ាង​ដូច្នេះ​តាម​រយៈ សេចក្តីថ្លែងការណ៍​មួយ​ថា ៖ ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​ធ្វើ​ដំណើរ​មក​កាន់​ទី​នេះ​ជា​រៀង​រាល់​ឆ្នាំ ក្នុង​គោលបំណង​បាន​ទស្សនា​ដោយ​ផ្ទាល់​ភ្នែក នូវ​ទេសភាព​ដ៏​អស្ចារ្យ នៃ​ទឹកជ្រោះ​ធ្លាក់​ដ៏​ខ្ពស់​ និង​មាន​អាយុកាល​ជាង​មួយ​ពាន់​លាន​ឆ្នាំ​មួយ​នេះ​។

ជា​អកុសល ដោយសារ​តែ​ការ​ប្រែប្រួល អាកាសធាតុ ក្នុង​រដូវប្រាំង​នេះ ទឹកធម្មជាតិ​ដែល​ធ្លាក់​មាន​កម្រិត​តិចតួច​បំផុត សាក​ស្រមៃ​មើល បើ​អ្នក​ទស្សនា​បាន​មក​ដល់​ហើយ តែ​មិន​បាន នូវ​អ្វី​ដែល​ខ្លួន​គិត​ប៉ង តើ​ពួក​គេ​នឹង​ខកចិត្ត​ប៉ុណ្ណា? ដូចនេះ​ទើប​ពួក​យើង​សម្រេច​កែសម្រួល​បន្ថែម​ប្រភព​ទឹក ដើម្បី​ធានា​ថា សម្រស់​ទឹកជ្រោះ​នៅ​តែ​ស្ថិត​ក្នុង​ទម្រង់​ដ៏​ស្រស់​ស្អាត​បំផុត​ជាប់​ជា​និច្ច​។

សេចក្តីថ្លែងការណ៍​នោះ​បន្ថែម​យ៉ាង​ដូច្នេះ​ថា «ការ​កែ​លម្អ​តិចតួច» នៅ​រដូវប្រាំង ដើម្បី​អោយ​អ្នក​ទស្សនា​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​មាន​អារម្មណ៍​ថា​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​មាន​តម្លៃ​» សេចក្តីថ្លែង​ការណ៍​បកស្រាយ​នេះ​បាន​ទាក់ទាញ​មតិ​វិជ្ជមាន​ភាគច្រើន ដោយ​អ្នកលេង​បណ្តាញ​សង្គម យល់​ពី​ហេតុផល​នេះ ដោយ​បញ្ចេញមតិ​ថា «​ទឹកធ្លាក់​បុរាណ ក៏​មាន​រដូវប្រាំង និង​រដូវ​ទឹកជំនន់​ដែរ» ខណៈ​ម្នាក់​ទៀត​និយាយ​ថា​៖ «​សេចក្តីថ្លែងការណ៍​នេះ​សរសេរ​បាន​ល្អ ហើយ​ពួក​គេ​មិន​បាន​បដិសេធ​ការ​ពិត​ទេ» ​។ ប៉ុន្តែ​ក៏​នៅ​តែ​មាន​មតិ​មួយ​ចំនួន​ស្តីបន្ទោស​ថា ការ​ធ្វើ​បែប​នេះ​ហាក់បីដូចជា ការ​ប្រឆាំង​ទៅ​នឹង​ធម្មជាតិ​។

យ៉ាងណា​ក៏​ដោយ​ ការ​កែសម្រួល​ប្រភព​ទឹក​នៅ​ទឹកជ្រោះ Yuntai មិនមែន​ជា​ទឹកជ្រោះ​ទី​មួយ​ទេ​ក្នុង​ប្រទេស​ចិន គេ​នៅ​ចាំ​បាន​ថា កាលពី​ឆ្នាំ​២០០៦ ទឹកជ្រោះ Huangguoshu ក៏​បាន​ប្រើប្រាស់​វិធីសាស្ត្រ​​ស្រ​ដៀង​គ្នា​នេះ​ដើម្បី​បន្ថែម​បរិមាណ​ទឹកធ្លាក់​ផង​ដែរ​។ សូម​ជម្រាប​ថា ទឹកធ្លាក់ Yuntai មាន​ប្រវែង ៣១៤ ម៉ែត្រ ស្ថិត​នៅ​ខាងក្នុង Yuntai Mountain Geopark ដែល​ជា​ឧទ្យាន​ភូគព្ភសាស្ត្រ​សកល​របស់ UNESCO៕ ​

កែសម្រួលដោយ