ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ណា​អី​ក៏​ថ្លើមធំ​ម៉្លេះ គ្មាន​ខ្លាច​បុណ្យ​បាប​ហ៊ាន​រំលោ.ភ​យក​ដី​វត្ត

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដោយសារ​តែ​តម្លៃ​ដីធ្លី​នៅ​ជួរ​ព្រំដែន កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ប៉ៃលិន​ហក់​ស្ទុះ​ឡើងថ្លៃ​យ៉ាង​គំហុក​ដែល​ធ្វើ​ឱ្យ​ឈ្មួញ​នានា​សម្រុក​មក​ពី​ភ្នំពេញ​ដែល​ក្នុង​នោះ​មាន​ឈ្មួញ​មាន​លុយ និង​ឧកញ៉ា​ជាដើម​ចូល​ទៅ​ទិញ​ទាំង​ដី​រាបស្មើ និង​ដី​ភ្នំ​យ៉ាង​គគ្រឹកគគ្រេង​រហូត​ធ្វើ​ឱ្យ​ព្រះ​ចៅអធិការ​វត្ត​មួយ​ចំនួន​ដែល​សាងសង់​វត្ត​អារាម​នៅ​លើ​ភ្នំ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ក្រែង​គេ​យក​ដី​កម្មសិទ្ធិ​របស់​វត្ត​លក់ ។…

ខេត្ត​ប៉ៃលិន ៖ ដោយសារ​តែ​តម្លៃ​ដីធ្លី​នៅ​ជួរ​ព្រំដែន កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ប៉ៃលិន​ហក់​ស្ទុះ​ឡើងថ្លៃ​យ៉ាង​គំហុក​ដែល​ធ្វើ​ឱ្យ​ឈ្មួញ​នានា​សម្រុក​មក​ពី​ភ្នំពេញ​ដែល​ក្នុង​នោះ​មាន​ឈ្មួញ​មាន​លុយ និង​ឧកញ៉ា​ជាដើម​ចូល​ទៅ​ទិញ​ទាំង​ដី​រាបស្មើ និង​ដី​ភ្នំ​យ៉ាង​គគ្រឹកគគ្រេង​រហូត​ធ្វើ​ឱ្យ​ព្រះ​ចៅអធិការ​វត្ត​មួយ​ចំនួន​ដែល​សាងសង់​វត្ត​អារាម​នៅ​លើ​ភ្នំ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ក្រែង​គេ​យក​ដី​កម្មសិទ្ធិ​របស់​វត្ត​លក់ ។

ព្រះ​ចៅអធិការ​វត្ត​ប្រាសាទសួគ៌ ហៅ​វត្ត​សារ​វណ្ណ កាលពី​វេលា​ម៉ោង​១០​និង​៥១​នាទី ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៩ បាន​បង្ហោះ​ក្នុង​គណនី​បណ្តាញ​សង្គម​ថា ៖«​សូម​អស់លោក ឯកឧត្តម លោក​ជំទាវ ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា មេត្តា​ជួយ​ការពារ​ដី​វត្ត​ភ្នំ​សារ​វណ្ណ​ផង ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ ជាប់​ព្រំដែន​ថៃ ត្រូវ​ពួក​ឈ្មួញ​ឃុបឃិត​គ្នា លក់​ចែក​លុយ​គ្នា​ចាយ ដោយ​មិន​ខ្លាច​ច្បាប់​ទាល់តែ​សោះ ហើយ​មិន​ខ្លាច​កើត​ប្រេត​នរក​ដែរ ។ សូម​ជួយ​ស៊ែរ​បន្ត​ផង ដើម្បី​បាន​បុណ្យ​កុសល​ផង ! សូម​អរគុណ ! » ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ព្រះ​តេជគុណ ប៊ុ​ន ថា ព្រះ​ចៅអធិការ​វត្ត​ប្រាសាទសួគ៌ ហៅ​វត្ត​សារ​វណ្ណ (​សារ​វ៉ា​ន់​) បានឱ្យ​ភ្នាក់ងារ កោះសន្តិភាព ដឹង​ថា ព្រះ​អង្គ​ពិតជា​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខណៈ​ឃើញ​ឈ្មួញ​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយដី​ព្រៃ​ភ្នំ​នៅ​ក្បែរ​ៗ​វត្ត​អារាម ហើយ​ថែម​ទាំង​ចូល​ហួស​បង្គោល​ដី​របង​វត្ត​ថែម​ទៀត ខណៈ​ដី​ភ្នំ​នៅ​ពេល​នេះ​មាន​ហាងឆេង​ខ្ពស់ ។

ប្រភព​បន្ត​ទៀត​ថា ទើប​ក្រោយមក​ដោយ​ខ្លាចក្រែង​គេ​រំលោភ​យក​ដី​កម្មសិទ្ធិ​របស់​វត្ត​លក់​ព្រះ​អង្គ​ក៏​ប្រជុំ​ជាមួយ​ខាង​គណៈកម្មការ​អាចារ្យវត្ត​រួច​នាំ​គ្នា​ទិញ​បង្គោល​ស៊ីម៉ង់​តិ៍​យក​ទៅ​ដាក់​ដាំ​នៅ​ជុំវិញ​ផ្នែក​ខាង​មុខ​វត្ត​ដើម្បី​ការពារ​មិន​ឱ្យ​ជនខិលខូច​ចូល​មក​ឈូស​ឆាយ​បន្ត​យក​ដី​វត្ត​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​នោះ​ឡើយ ។

ចំណែក​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជា​ច្រើន​នាក់​ក៏​មានការ​បារម្ភ​ខ្លាំង​ចំពោះ​សុវត្ថិភាព​ដី​វត្ត​ខាងលើ​ដែរ ព្រោះ​ជា​ដី​កម្មសិទ្ធិ​របស់​វត្ត​ដែល​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ​តែងតែ​នាំ​គ្នា​ចូល​ទៅ​ធ្វើបុណ្យ​ទាន​រៀងរាល់ថ្ងៃ​សីល និង​ថ្ងៃ​បុណ្យ​ទាន​ផង​ដែរ ។

ម្យ៉ាងវិញទៀត​វត្ត​ខាងលើ​នៅ​ក្បែរ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុង​ការ​ចូល​ទៅ​ធ្វើបុណ្យ​ទាន បើសិនជា​គេ​យក​ដី​វត្ត​នេះ​ហើយ​ដោះ​ដូរ​ឱ្យទៅ​នៅ​កន្លែង​ផ្សេង​ពិតជា​មានការ​លំបាក​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ