ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហប្រតិបត្តិការ​រួម​គ្នា​រវាង​កម្ពុជា និង​ថៃ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​រវាង​យោធភូមិ​ភាគ​ទី​៥ កម្ពុជា និង​កងកម្លាំង​ការពារ​ព្រំដែន​ច័ន្ទ​បូ​រី​-​ត្រា​ត ប្រទេស​ថៃ នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ វេលា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩…

ខេត្តបាត់ដំបង ៖ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​រវាង​យោធភូមិ​ភាគ​ទី​៥ កម្ពុជា និង​កងកម្លាំង​ការពារ​ព្រំដែន​ច័ន្ទ​បូ​រី​-​ត្រា​ត ប្រទេស​ថៃ នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ វេលា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ ស្វាគមន៍​ដោយ​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ។

បាន​ទទួល​ជួប និង​សំណេះសំណាល​ជាមួយ​ភ្ញៀវ​ថៃ​ប្រតិភូ​កងកម្លាំង​ការពារ​ព្រំដែន​ច័ន្ទ​បូ​រី​-​ត្រា​ត នៃ​កងទ័ពជើងទឹក​ភូមិន្ទ​ថៃ ដឹកនាំ​ដោយ​លោក​ឧត្តមនាវីត្រី បាំ​រ៉ុ​ង​រ៉ា​ក់ សៈកា​រ៉ាត់​កា​ណុ​ន មេបញ្ជាការ​រង កងកម្លាំង​ការពារ​ព្រំដែន​ថៃ​ច័ន្ទ​បូ​រី​-​ត្រា​ត ចំនួន​៣៣​នាក់ ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

នៅ​លើ​ទឹកដី​យោធភូមិ​ភាគ​ទី​៥ អម​ជាមួយ​លោក​ឧត្តមសេនីយ៍ មេបញ្ជាការ​រង​យោធភូមិ​ភាគ ក្នុង​ឱកាស​នៃ​ការ​ជួប​សន្ទនា​នា​ពេល​នេះ​នៅ​មាន​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​រង នាយសេនាធិការ យោធភូមិ​ភាគ ព្រមទាំង​ឯកឧត្តម​មេបញ្ជាការ​រង នាយសេនាធិការរង​យោធភូមិ​ភាគ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥២,៥៣, មេបញ្ជាការ​តំបន់​ប្រតិបត្តិ​សឹក​រង បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កងការពារ​ព្រំដែន លេខ​៥០១-៥០២-៥០៣ និង​៥០៤ ។

លោក​ឧត្តមសេនីយ៍ឯក​ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​សម្ដែង​កិច្ច​ស្វាគមន៍ និង​បញ្ជាក់​ពី​លទ្ធផល​ចំណង​មេត្រីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​កន្លង​មក​បាន​ល្អ​ប្រសើរ​រវាង​យោធភូមិ​ភាគ​ទី​៥ និង​កងកម្លាំង​ការពារ​ព្រំដែន​ច័ន្ទ​បូ​រី​-​ត្រា​ត ក៏​ដូច​ជា ចំណង​មេត្រីភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ​ល្អ លើ​គ្រប់​វិស័យ​រវាង​កង​យោធពលខេមរភូមិន្ទ និង​កងទ័ព​ភូមិន្ទ​ថៃ ដែល​នេះ​បាន​សបញ្ជាក់​នូវ​ការ​ទំនាក់ទំនង​សហប្រតិបត្តិការ​ល្អ​គួរ​ជាទី​មោ​ទ​ន​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ តាម​រយៈ​នៃ​សុ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ។

បន្ត​មក​លោក​ឧត្តមនាវីត្រី បាំ​រ៉ុ​ង​រ៉ា​ក់ សៈកា​រ៉ាត់​កា​ណុ​ន មេបញ្ជាការ​រង​កងកម្លាំង​ការពារ​ព្រំដែន​ថៃ​ច័ន្ទ​បូ​រី​-​ត្រា​ត ព្រះរាជាណាចក្រ​ថៃ​បាន​លើក​ឡើង​ថា យើង​កំពុង​ទទួល​បាន​នូវ​ព្រំដែន មួយ​ប្រកបដោយ​សន្តិភាព ស្ថិរភាព មិត្តភាព​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​កន្លង​មក​ព្រោះតែ​យើង​បាន​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​តាម​អនុស្សា​រណៈ (MOU) បាន​ចុះហត្ថលេខា​រួម​ជាមួយ​គ្នា​ក្នុង​ការ​ថែរ​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​រកស៊ី​ជាមួយ​គ្នា​តាម​ខ្សែបន្ទាត់​ព្រំដែន​ឲ្យ​ទទួល​បាន​ក្តី​សុខ​ជា​រៀង​រហូត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ