កម្ពុជា​គ្រោង​ទាក់ទាញ​ទេសចរ​ចិន​5​លាន​នាក់​នៅ​ឆ្នាំ​2025


រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​គ្រោង​ទាក់ទាញ​ទេសចរ​ចិន​ឲ្យ​បាន​៥​លាន​នាក់​នៅ​ឆ្នាំ​២០២៥​ខាង​មុខ ។ សម្តេច​តេ​ជោ​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នា​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា កន្លង​មក ។

សម្ដេច​តេ​ជោ​បាន​ថ្លែង​ថា នៅ​ឆ្នាំ​២០១៨​កន្លង​មកនេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​៦,២​លាន​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន​បាន​កើន​ពី​១,២​លាន​នាក់​កាលពី​ឆ្នាំ​២០១៧ ទៅ​១,៦​លាន​នាក់​នៅ​ឆ្នាំ​២០១៨​កន្លង​មកនេះ ។ សម្តេច​តេ​ជោ​បាន​បន្ត​ថា ក្នុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​អតីត​ប្រធានាធិបតី​ហូ ជី​នតា​វ​មក​កម្ពុជា សម្តេច​បាន​ស្នើ​សុំ​ឲ្យ​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​០,០១% ប៉ុន្តែ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ទៅ​កាន់​ប្រទេស​ចិន​នា​ចុង​ស​ប្តា​ហ៍​នេះ សម្តេច​នឹង​ពិភាក្សា​ពី​បញ្ហា​នេះ​ជាមួយ​មេដឹកនាំ​ចិន ដោយ​សុំ​ឲ្យ​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​០,០៥%​នៃ​ចំនួន​ប្រជាជន​ចិន​ប្រមាណ​១.៣០០​លាន​នាក់ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ថា បច្ចុប្បន្ន​វិស័យ​អាកាសចរណ៍​ចិន​បាន​ហោះ​ត្រង់​មក​កម្ពុជា​កាន់តែ​កើនឡើង​កាន់តែ​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​សម្តេច​បាន​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ចិន​ដែល​កំពុង​វិនិយោគ​គម្រោង​តារា​សាគរ​នៅ​ខេត្តកោះកុង សាងសង់​ព្រ​លាន​យន្តហោះ​អាច​ទទួល​អ្នកដំណើរ​ឲ្យ​បាន​៣​លាន​នាក់ និង​ទទួលទាន​អង្ករ​កម្ពុជា ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វ​ណ្ឌី បាន​មាន​ប្រសាសន៍​ថា យុទ្ធសាស្ត្រ​របស់​ប្រមុខ​រដ្ឋាភិបាល​បែប​នេះ សុបិន​នឹង​ក្លាយជា​ការ​ពិត ដោយសារ​ទំនាក់ទំនង​កា​ទូត ពាណិជ្ជកម្ម ពិសេស​ការ​ប្រកាន់​គោលនយោបាយ​ចិន​តែ​មួយ និង​ការ​ដាក់​ចេញ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ នៃ​មេដឹកនាំ​របស់​ប្រទេស​ទាំង​ពីរ កម្ពុជា​នឹង​សម្រេច​បាន​នូវ​គោលដៅ​នេះ ព្រោះ​បើ​គិត​ពី​ដើមឆ្នាំ​២០១៩​នេះ​ដល់​ឆ្នាំ​២០២៥ យើង​សល់​ពេល​៧​ឆ្នាំ​ទៀត ។ លោក​បន្ត​ថា ៖« ជាមួយនឹង​កំណើន​ទេសចរ​បែប​នេះ អ្វី​ដែល​យើង​គួរ​ធ្វើ គឺ​ត្រូវ​រៀបចំ​ខ្លួន​បែប​ណា​ដើម្បី​ទទួល​បាន​ភ្ញៀវ​ក្នុង​ចំនួន​ច្រើន​បែប​នេះ ព្រោះ​យើង​មិន​ចង់បាន​តែ​ចំនួន​មនុស្ស​ទេ តែ​យើង​ក៏​ត្រូវ​ពង្រឹង និង​ផ្តល់​សេវាកម្ម​ប្រកបដោយ​គុណភាព​ផង​ដែរ »៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ