ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិខិតឆ្លងដែន​ប្រទេស​ណា​មាន​ឥទ្ធិពល​បំផុត

5 ឆ្នាំ មុន

ជប៉ុន​នៅ​តែ​រក្សា​តំណែង​ចំណាត់ថ្នាក់​ទី​១​លិខិតឆ្លងដែន​ដែល​មាន​ឥទ្ធិពល​បំផុត​ប្រចាំឆ្នាំ​២០១៩ គឺជា​ឆ្នាំ​ទី​២​ជាប់​គ្នា តាម​ការ​រៀប​ចំណាត់ថ្នាក់​របស់​«Henley Passport Index»​។ លិខិតឆ្លងដែន​ជប៉ុន​អាច​ចូល​ក្នុង​បាន​១៩០​ប្រទេស​ដោយ​មិន​ចាំបាច់​សុំ​ទិដ្ឋាការ ។ ខាងក្រោម​ជា​ចំណាត់ថ្នាក់​ទាំង​១០ និង​អាច​ចូល​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ដោយ​មិនបាច់​មាន​ទិដ្ឋាការ រួម​មាន…

ជប៉ុន​នៅ​តែ​រក្សា​តំណែង​ចំណាត់ថ្នាក់​ទី​១​លិខិតឆ្លងដែន​ដែល​មាន​ឥទ្ធិពល​បំផុត​ប្រចាំឆ្នាំ​២០១៩ គឺជា​ឆ្នាំ​ទី​២​ជាប់​គ្នា តាម​ការ​រៀប​ចំណាត់ថ្នាក់​របស់​«Henley Passport Index»​។ លិខិតឆ្លងដែន​ជប៉ុន​អាច​ចូល​ក្នុង​បាន​១៩០​ប្រទេស​ដោយ​មិន​ចាំបាច់​សុំ​ទិដ្ឋាការ ។ ខាងក្រោម​ជា​ចំណាត់ថ្នាក់​ទាំង​១០ និង​អាច​ចូល​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ដោយ​មិនបាច់​មាន​ទិដ្ឋាការ រួម​មាន ៖

១-​ប្រទេស​ជប៉ុន ចូល​បាន​១៩០​ប្រទេស ។ ២-​កូរ៉េ​ខាងត្បូង និង​សិង្ហ​បុរី ចូល​បាន​១៨៩​ប្រទេស ។ ៣-​ប្រទេស​បារាំង និង​អា​ល្លឺ​ម៉​ង់​ចូល​បាន​១៨៨​ប្រទេស ។ ៤-​ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ អីុ​តា​លី និង​ស៊ុ​យ​អែ​ត​ចូល​បាន​១៨៧​ប្រទេស ។ ៥-​លុ​ច​សំបួ និង​អេ​ស្ប៉ា​ញ​ចូល​បាន​១៨៦​ប្រទេស ។

៦-​អូ​ទ្រី​ស ហូ​ឡង់ ន័​រ​វែ​ស ព័រ​ទុ​យ​ហ្គា​ល់ ស្វ៊ី​ស អង់គ្លេស និង​អា​មេ​រិ​ក​ចូល​បាន​១៨៥​ប្រទេស ។ ៧-​បែ​ល​ហ្ស៊ិក កា​ណា​ដា ក្រិ​ក និង​អៀរ​ឡង់ ចូល​បាន​១៨៤​ប្រទេស ។ ៨-​ប្រទេស​ឆែក​ចូល​បាន​១៨៣​ប្រទេស ។ ៩-​ម៉ា​ល់ត៍ ចូល​បាន​១៨២​ប្រទេស ។ ទី​១០-​មាន​ប្រទេស​អូស្ត្រាលី អីុ​ស្លង់ និង​នូ​វែ​ល​សេ​ឡង់ ចូល​បាន​១៨១​ប្រទេស ។

ចំណែក​លិខិតឆ្លងដែន​ដែល​ពិបាក​បំផុត​ក្នុង​ការ​សុំ​ចូល​ប្រទេស មាន​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​អីុរ៉ា​ក់ ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​១០៤ ។ បន្ទាប់​មក​មាន​ប្រទេស​សូ​ម៉ា​លី និង​សុ​ី​រី​ស្ថិត​នៅ​លំដាប់​ទី​១០៣ ។ លិខិត​ឆ្លងដែន​ប្រទេស​ចិន​មាន​ពលរដ្ឋ​ទៅ​ទេសចរណ៍​នៅ​លើ​ពិភពលោក​បាន​រំកិល​ចំណាត់ថ្នាក់​ជិត​២០ ពី​លំដាប់ថ្នាក់​ទី​៨២ កាលពី​ឆ្នាំ​២០១៦ មក​លំដាប់ថ្នាក់​ទី​៦៩​ក្នុង​ឆ្នាំ​២០១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ