រាជធានីភ្នំពេញ៖ នាងកញ្ញាឌួង ឌីយ៉ាត ជាបវរកញ្ញាប្រចាំខែត្រក្រចេះ កាលនោះ សម្តេចព្រះនរោត្តម សីហនុ យាងទៅសម្ពោធ សមិទ្ធផលនានាក្នុងខែត្រនេះ ហើយនាងត្រូវបានជ្រើសឲ្យថ្វាយបាចផ្កាសម្តេចព្រះប្រមុខរដ្ឋ ។
ក្រុមតន្ត្រីវិទ្យុជាតិដែលមានលោកម៉ា ឡៅពី បានចាប់ចិត្តប្រតិពទ្ធ័លើសម្រស់បវរកញ្ញានៃខែត្រនេះ លោកក៏បានរំលេចនូវបទភ្លេង និងទំនុកច្រៀងមួយបទក្រោមចំណងជើងថា «រំដួលក្រចេះ» ប្រគុំជាចង្វាក់ slow ដែលបកស្រាយ ដោយលោកអុឹម សុងសឺម ក្នុងពិធីដ៏មហោឡារិកញ៉ាំងកម្មវិធីឲ្យកាន់តែសប្បាយរីករាយ ។
ក្រោយពីបញ្ចប់កម្មវិធីនេះ នាងកញ្ញាឌួង ឌីយ៉ាត បានចូលប្រឡងជាប់ផ្នែកអូតេសនៃអ្នកបម្រើតាមយន្តហោះ ហើយត្រូវផ្លាស់ប្តូរ ជីវភាព ពីប្រជាពលរដ្ឋសាមញ ហើយក្លាយទៅអ្នកម្នាងទ្រង់នរោត្តម ចក្រពង្ស ។
សូមចំណាំថា នាងកញ្ញាឌួង ឌីយ៉ាត នេះហើយជាតំណាងនៃម្ចាស់បទយ៉ាងពិតប្រាកដ គឺបទ«រំដួលក្រចេះ»និពន្ធបទភ្លេង និងទំនុកច្រៀងដោយលោកម៉ា ឡៅពី និងច្រៀងដោយអឹុម សុងសឺម ប្រគំដោយក្រុមតន្ត្រីវិទ្យុជាតិ ជាចង្វាក់ស៊្លូ ។ នេះក៏ជាបទលើកដំបូងរបស់លោក ម៉ា ឡៅពី ដែលលោកនិពន្ធបទភ្លេង និង ទំនុកច្រៀងដែរ ។
សូមរំលឹកបន្តិចស្នេហារវាងនាងកញ្ញាឌួង ឌីយ៉ាត និងទ្រង់នរោត្តម ចក្រព្ស មានភាពជូរចត់ ( ពីព្រោះទ្រង់នរោត្តមចក្រពង្សធ្លាប់បានរៀបអភិសេក ម្តងរួចទៅហើយ ដែលកូនមន្ត្រីដែលមានមុខមាត់ឋានៈខ្ពង់ខ្ពស់ នោះគឺកូនលោកចក្រី ញឹក ជូឡុង ) ។ ស្ត្រីដែលមានភព្វ័សំណាងបានងារជាអ្នកម្នាងមុននោះត្រូវជាប្អូនស្រីបង្កើតរបស់លោកស្រីជូឡុង សូម៉ារ៉ា នេះឯង ។
រឿងមួយដែលអ្នកម្នាងឌួង ឌីយ៉ាត ចាំមិនបាន គឺបទ« រំដួលខេត្រក្រចេះ »ប្រគំជាចង្វាក់ bolero ដែលមានមិត្តសម សាខន និពន្ធបទភ្លេង និងនិពន្ធទំនុកច្រៀង ហើយច្រៀងដោយខ្លួនលោក គឺបទនេះ ។
បើមិនមានឯកសារដើមគាត់នៅតែនិយាយដដែលៗ គឺគាត់ខ្លួនឯងភ្លេចទាំងស្រុងតែម្តង ។
« សូមទោសផង អ្នកម្នាង ឌួង ឌីយ៉ាត » កូនលោកឪពុក ប្រាក់ឌួង ៕ ស្រង់ពីហ្វេសប៊ុក sophannby sophan។ ប្រភពវីដេអូឃ្លីបពី ៖ Nhorn Sao
ចែករំលែកព័តមាននេះ