រាជធានីភ្នំពេញ ៖ ផលិតផលទ្វារ ចំរឹងបង្អួច របងផ្ទះ បង្កាន់ដៃវ៉េរ៉ង់ដា បង្កាន់ដៃជណ្តើរ តុ កៅអី និងគ្រឿងសង្ហារឹមផ្សេងៗទៀតធ្វើពីដែកស្មិត ក្នុងឆមាសទី១ ឆ្នាំ២០១៣នេះ មានការកើនឡើងប្រមាណ៣០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១២ កន្លងមក ។
យោងតាមប្រសាសន៍របស់លោកអ៊ូ មុនី អ្នកគ្រប់គ្រងគម្រោងផ្នែកលក់នៃក្រុមហ៊ុន១០៣ញូប្រូដាកសិន បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៣នេះ ការលក់ផលិតផលទាំងអស់នេះ មានការកើនឡើងឱ្យកត់សម្គាល់ អាចនិយាយបានថា នៅក្នុងរង្វង់ប្រហែលជា
៣០% ។
កត្តា ដែលធ្វើឱ្យការលក់ដែកស្មិតរបស់ក្រុមហ៊ុនមានការកើនឡើងមានច្រើនទី១-គឺក្រុមហ៊ុនផ្តោតលើគុណភាពជាចម្បង អ្វីក៏ដោយឱ្យតែមានគុណភាព ទោះជាថ្លៃបន្តិចក្តីគេនឹងប្រើប្រាស់វាព្រោះថា អ្នកសាងសង់មានចំណាយច្រើនទៅការសាងសង់របស់គេ ដូច្នេះគេត្រូវការរបស់ដែលមានគុណភាព ហើយធានាគុណភាពបានយូរ ៕
ចែករំលែកព័តមាននេះ