ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតមែន​…​ឃាតករ​ជា​ក្មេង​១០​ឆ្នាំ​រូប​នេះហើយ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សព​ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ក្នុង​ទឹកស្ទឹងនៅ​​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​ផ្ទះ ស្ថិត​ក្នុងភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស កាលពី​ព្រឹកថ្ងៃ​ទី​៩ ខែមករា ។…

ខេត្តកំពង់ឆ្នាំង ៖ សព​ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ក្នុង​ទឹកស្ទឹងនៅ​​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​ផ្ទះ ស្ថិត​ក្នុងភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស កាលពី​ព្រឹកថ្ងៃ​ទី​៩ ខែមករា ។ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ពី​ការ​ប្រទះ​ឃើញ​សព​នេះ សមត្ថកិច្ច​បាន​ទៅ​ពិនិត្យ​និង​ឃាត់​ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​និង​ស្ត្រី​ម្នាក់ យក​មក​សាកសួរ ។

លោក ខែ​ម វិបុល អធិការ​នគរបាល​ស្រុកទឹកផុសបាន​ឲ្យ​ដឹង​ថា កុមា​រា​រង​គ្រោះ​ឈ្មោះ រិ​ន សា​រ៉ុ​ង ឪពុក​ឈ្មោះ ស៊ឹ​ម សា​រឿ​ន អាយុ​២២ ឆ្នាំ ម្ដាយ​ឈ្មោះ នឿ​ន សុ​ភិន អាយុ​២១​ឆ្នាំ គ្រួសារ​នេះ​មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​ខាងលើ ។ ក្នុងហេតុការណ៍​ខាងលើ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​កុមា​រា​ឈ្មោះ ប៊ុ​ន សុភា​រិ​ទ្ធ អាយុ​១០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ ជាមួយ​គ្នា ។

ប្រភព​ដដែល​បន្ត​ថា មុន​កើតហេតុ ម៉ោង​ប្រមាណ​ជាង​៨​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា មាន​គេ​ឃើញ​កុមា​រា​ឈ្មោះ ប៊ុ​ន សុធា​រិ​ទ្ធ បាន​ដឹក​កុមា​រារង​គ្រោះ​ទៅ​ខាងជើង​ផ្ទះ​របស់​ខ្លួន ហើយ​ចាប់តាំងពី​ពេល​នោះ​មក​ក៏​បាន​បាត់​ក្មេង​ប្រុស​រង​គ្រោះ​រហូត​តែ​ម្តង ។

ក្រោយ​ពី​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​មាន​មាន​សាក្សី​ដែល​បានឃើញ​ក្មេង​ប្រុស​ខាងលើ​ដឹក​កុមា​រា​រង​គ្រោះ​ទៅ​ស្ទឹង​ដែល​មាន​ចម្ងាយ​ប្រមាណ​១​គីឡូ​ម៉ែត្រ​ខាងជើង​ផ្ទះ​របស់​ខ្លួន ហើយ​អ្នក​ដែល​បានឃើញ​ហេតុការណ៍ ក៏​បាន​ប្រាប់​ក្មេង​ទាំង​២​នាក់​កុំ​ឱ្យទៅ​លេង​ទឹក​ប្រយ័ត្ន​លង់​ទៀត​ផង ។ ចាប់តាំងពី​បាត់​កូនប្រុស ឪពុក​ម្តាយ​បាន​ខំ​ដើរ​រក​តាំងពី​ព្រឹក​រហូត​ដល់​ម៉ោង​១​និង​៣០​នាទី​រសៀល ទើប​ប្រទះ​ឃើញ​សព​កូន​នៅ​ក្នុង​ទឹកស្ទឹង​ខាងលើ ។

ក្រោយ​ពី​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​សពក្មេង​ប្រុស​រួច​មក សមត្ថកិច្ច​ទ​សន្និដ្ឋាន​ថា ក្មេង​រង​គ្រោះ​មាន​ស្នាម​ជាំ​ៃ​ផ្ទ​មុខ និង​ក ។ ទោះជា​យ៉ាងនេះ​ក្តី សមត្ថកិច្ច​នៅ​មិន​ទាន់​បង្ហាញមុខ​ជនសង្ស័យ​ជា​កុមា​រា​អាយុ​១០​ឆ្នាំ​នោះ ភ្លាម​ៗ​ទេ​។ ជាមួយ​គ្នា​នេះ ស្ត្រី​ម្នាក់​ដែល​ត្រូវជា​ជីដូន របស់​ក្មេង​សង្ស័យ​នោះ ក៏​សមត្ថកិច្ច​នៅ​មិន​ទាន់
ធ្វើការ​សន្និដ្ឋាន​បែប​ណា​នៅឡើយ​ដែរ ដោយ​កំពុង​ស្រាវជ្រាវ​នៅឡើយ ហើយ​ការ​ឃាត់ខ្លួន​ស្ត្រីម្នាក់​ទៀត​នេះ ក៏​ដោយសារ​តែ​ចម្លើយ​ក្មេង​ប្រុស​ខាងលើ​ប្រាប់​ថា ជីដូន​របស់​ខ្លួន​បាន​ឲ្យ​ដឹក​យក​ទៅ​ឲ្យ ។

សំណុំរឿង​ឃាតកម្ម​ទៅ​លើ​ក្មេង​ប្រុស​អាយុ ២​ឆ្នាំ ត្រូវ​បាន​រក​ឃើញ​ហើយ ដោយ​វាយ​ទម្លាក់​ចូល​ទឹកស្ទឹង កាលពី​ព្រឹក​ថ្ងៃ​ទី​៩ មក​រា កន្លង​ទៅ​នេះ ឃាតករ​ចាប់​បាន​ហើយ​គឺជា​ក្មេង​ប្រុស​អាយុ ១០​ឆ្នាំ​ដែល​បាន​ឃាត់​ខ្លួន​ក្រោយ​ពេល​កើតហេតុ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។ ហេតុការណ៍​មនុស្សឃាត ដោយ​ជន​ដៃដល់​គឺជា​កុមារ​អាយុ​​១០​ឆ្នាំ​នេះ បាន​កើតឡើង​នៅ​ភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ។

លោក ខែ​ម វិបុល អធិការ​នគរបាល​ស្រុក​ទឹកផុស បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​៖ ក្រោយ​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ របស់​សមត្ថកិច្ច​នគរបាល​ស្រុក និង​មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​រក​ឃើញ​ថា ជន​ដល់​ដៃ​ក្នុង​អំពើ​ឃាតកម្ម​នេះ គឺ​តែ​ម្នាក់​គត់ ហើយ​មិន​ពាក់ព័ន្ធ​ដល់​មនុស្ស ៣-៤​នាក់​ផ្សេង​ទៀត ដែល​សមត្ថកិច្ច​បាន​កោះហៅ​មក​សាកសួរ​នោះ​ទេ ហើយ​ជន​ដៃដល់ ក្នុង​អំពើ​ឃាតកម្ម​ខាងលើ គឺជា​កុមា​រា ឈ្មោះ ប៊ុ​ន សុធា​រិ​ទ្ធ អាយុ​១០​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ក្តុល​សែន ជ័យ​ស្រុក​ទឹក​ផុស ។

លោក​អធិការ​បាន​បាន​បញ្ជាក់​ថា​៖ មូលហេតុ​ដែល​នាំ​អោយ​កុមា​រា ជា​ជន​ដៃដល់​ខាងលើ​ហ៊ាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​នេះ គឺ​ដោយសារ​តែ​មាន​គំនុំ​ជាមួយនឹង ស្ត្រី​ឈ្មោះ នឿ​ន សុ​ភិន អាយុ​២១​ឆ្នាំ ជា​ម្ដាយ​របស់​កុមា​រា​រង​គ្រោះ ឈ្មោះ រិ​ន សា​រ៉ុ​ង អាយុ ២​ឆ្នាំ ដែល​បាន​គម្រាម​ទះកំផ្លៀង​ខ្លួន កាលពី​ប៉ុន្មាន​ខែ​មុន ។ លោក​អធិ​ការ​បាន​ស្រង់​ចម្លើយ​សារភាព របស់​កុមារ ឈ្មោះ ប៊ុ​ន សុធា​រិ​ទ្ឋ ជា​ជន​ដៃដល់​ថា នៅ​ថ្ងៃ​កើតហេតុ​ម៉ោង​ប្រមាណ​ជាង​៩​ព្រឹក​ពេល​ខ្លួន​ជិះ​កង់​ចេញ​ពីសា​លាមក​តាម​ផ្លូវ បាន ប្រទះ​ឃើញ​កុមារ​រង​គ្រោះ​គ្មាន​សម្លៀក​បំពាក់ ឈរ​លេង​តែឯង​នៅ​មុខ​ផ្ទះ ពេល​នោះ​ខ្លួន​ចាប់​កុមារ​រង​គ្រោះ ដាក់​លើ​កន្ត្រក​កង់ ហើយ​ដឹក​ទៅ​ខាងជើង​ផ្ទះ​កុមារ​រង​គ្រោះ​មាន​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ ។

ដល់ទី​នោះ​ជា​កន្លែង​ស្ងាត់ ខ្លួន​បាន​វាយ​កុមារ​រង​គ្រោះ​រួច​ចាប់​ជ្រ​មុ​ច​ចូល​ទឹកស្ទឹង បណ្តាល​អោយ​ឈ្លក់ទឹក​ស្លាប់​តែ​ម្តង ។ បន្ទាប់​មក​ខ្លួន ក៏​បាន​ជិះ​កង់​ត្រឡប់​មក​លំនៅ​ឋាន​វិញ រហូត​ដល់​ម៉ោងជាង​២​រសៀល ទើបត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន យក​មក​សាកសួរ ហើយ​ខ្លួន​បាន​សារភាព​តាម​ត្រង់​ថា ការ​ដែល​ហ៊ាន​សម្លាប់​កុមារ អាយុ​២​ឆ្នាំ​ខាងលើ ព្រោះ​ម្តាយ​វា​បាន​គម្រាម​ទះកំភ្លៀង​ខ្លួន​កាលពី​ប៉ុន្មាន​ខែ​មុន ។ យ៉ាងនេះ​ក្តី ពេល​នេះ​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន ជន​ដៃដល់​ជា​កុមារ មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕


អត្ថបទសរសេរ ដោយ