ផ្អើលចោមរោមមើល​​ពេញ​ផ្លូវ ​បុរស​ម្នាក់​លោត​ឡើង​ទៅ​លើដំបូល​ផ្ទះ​

Sponsored

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​មិនដឹង​ថា​គាត់​មកពីណា​នោះ​ទេ​ ត្រូវបានគេ​សង្ស័យ​ថា​បែក​ថ្នាំ​ បាន​ឡើង​ទៅ​លើដំបូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ បង្កការភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច ​និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល​ពេញ​ផ្លូវ កាលពី​វេលា​ម៉ោង​៩​នឹង៣០​នាទី​យប់​ថ្ងៃ​ទី​១០ ​ខែមករា ​ឆ្នាំ​២០១៩ ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​នៅ​ចំណុច​មុខ​ក្រសួងការពារជាតិ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​បុរស​ម្នាក់​ឈ្មោះ​លុយ សុភាព អាយុ​៣៩​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ មិនដឹង​ថា​គាត់​ដើរ​មកពីណា​នោះ​ទេ​ តែត្រូវបានគេ​សង្ស័យថា​បែក​ថ្នាំ​ បានជា​លោត​ឡើង​ទៅ​លើដំបូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​មុខ​ក្រសួងការពារជាតិ​ស​ង្ងំ​ជិត​កន្លះ​ម៉ោង​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល​ ថែម​ទាំង​សមត្ថ
កិច្ច​ប៉ុស្តិ៍​ស្រះ​ចក​ចុះ​មក​អន្តរាគមន៍​ ដោយ​នាំ​គ្នា​លួងលោម​អោយ​ចុះ​មក​ក្រោម​វិញ​ ខ្លាច​មាន​គ្រោះថ្នាក់​បាក់​ដំបូល​ ក៏​នាំគ្នា​និយាយ​លួងលោម​ជិត​កន្លះ​ម៉ោង​ ទើប​​បុរស​ខាងលើ​​ព្រម​ចុះ​មក​តាម​សម្រួល ​ហើយ​សមត្ថ
កិច្ច​ក៏​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ ​បុរស​​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សាលា​ខណ្ឌដូនពេញ​ដើម្បី​យក​ទៅ​មន្ទីរ​សង្គមកិច្ច​ធ្វើការ​អប់រំ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ