ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញទៅ​ញ៉ាំ​​អាហារ​ឆ្ងាញ់ ​កន្លែង​​ដែល​មាន​បរិយា​កាស​រីករាយ​កាត់​បន្ថយ​​ភាព​តប់​ប្រមល់​

12 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ទៅ​លើ​​អារម្មណ៍​​របស់​មនុស្ស​រក​ឃើញ​ថា ​ការ​​អញ្ជើញ​​ទៅញាំុ​​អាហារ​ឆ្ងាញ់​នៅ​កន្លែង​មាន​បរិយា​​កាស​រីក​រាយ​ និង​អ៊ូអរ​អាច​ជួយ​កាត់​បន្ថយ េស្ត្រស (ភាព​តប់​ប្រមល់) បាន​​មួយ​កម្រិត​ផង​ដែរ ដ្បិត​អី​ក្រសែ​ភ្នែក និង​​អារម្មណ៍​​របស់​​អ្នក​នោះ​​បាន​ទទួល​យក​ពន្លឺ​ភ្លើង​ពណ៌ថ្មី, ទិដ្ឋភាព​ប្លែក, សំឡេង​ប្លែក ជា​ពិសេស​អាហារ​ប្លែក​តែម្តង ដែល​បរិយា​កាស​បែប​នេះ​ អាច​លាង​ជម្រះ​

ការ​ស្រាវជ្រាវ​ទៅ​លើ​​អារម្មណ៍​​របស់​មនុស្ស​រក​ឃើញ​ថា ​ការ​​អញ្ជើញ​​ទៅញាំុ​​អាហារ​ឆ្ងាញ់​នៅ​កន្លែង​មាន​បរិយា​​កាស​រីក​រាយ​ និង​អ៊ូអរ​អាច​ជួយ​កាត់​បន្ថយ េស្ត្រស (ភាព​តប់​ប្រមល់) បាន​​មួយ​កម្រិត​ផង​ដែរ ដ្បិត​អី​ក្រសែ​ភ្នែក និង​​អារម្មណ៍​​របស់​​អ្នក​នោះ​​បាន​ទទួល​យក​ពន្លឺ​ភ្លើង​ពណ៌ថ្មី, ទិដ្ឋភាព​ប្លែក, សំឡេង​ប្លែក ជា​ពិសេស​អាហារ​ប្លែក​តែម្តង ដែល​បរិយា​កាស​បែប​នេះ​ អាច​លាង​ជម្រះ​ចិត្ត​ដែល​តប់​ប្រមល់​របស់​យើង​​បាន​ភាគច្រើន ។

​លោក​អ្នក​សាក​គិត​ទៅ​មើល​ពេល​ដែល​​លោក​អ្នក​ស្មុគ​ស្មាញ​ក្នុង​ការ​ងារ, តាន​តឹង​ក្នុង​ដំណោះ​ស្រាយ​​អ្វី​មួយ ហើយ​លោក​អ្នក​បែរ​ជា​ទៅ​សម្ងំ​​ដេក​ក្នុង​បន្ទប់​តែ​ម្នាក់​ឯង ឬ​នៅ​កន្លែង​ស្ងាត់​ម្នាក់​ឯង សួរ​ថា តើ​វាអាច​ជួយ​អ្វីបាន​​ខ្លះ? ​ទី​បំផុត​វា​រឹង​រឹត​​តែធ្វើ​ឱ្យ​លោក​​អ្នក​ធ្លាក់​​ក្នុង​ភព​​ងងឹត​អព្យុត្ត​ប្រាជ្ញា ហើយ​ភាពតប់​ប្រមល់​ ស្មុគ​ស្មាញ​វា​កាន់តែ​ដុត​រោល​ និង​គ្រប​ដណ្តប់​​​លើ​​អារម្មណ៍​ឈឺ​ចាប់​របស់​លោក​អ្នក​កាន់​តែខ្លាំង​ថែម​ទៀត ។

ប្រសិន​បើ​​លោក​អ្នក​បង្វែរឱកាស​នេះ ចេញទៅ​ក្រៅ​ស្វែង​រក​កន្លែង​​កម្សាន្ត​ កន្លែង​ញាំុ​អីឆ្ងាញ់ ​ពោរពេញ​ទៅ​បរិយា​កាស​រីក​រាយ  អ៊ូអរយ៉ាង​ហោច​​ណាស់ក៏​​លោក​​អ្នក​​ដិត​ជាប់​អាហារ​ឆ្ងាញ់, បរិយា​កាស​ប្លែក, ទិដ្ឋភាព​ថ្មីៗ, ជួប​មនុស្ស​ថ្មី (ថា​មិន​ត្រូវជួប​មិត្ត​ថ្មី​ក៏ថាបាន) ជាប់​មក​ជាមួយ​អារម្មណ៍​​របស់​លោក​អ្នក​ទៀត​ផង ដែល​ទាំង​នេះ​ហើយ​វា​អាច​ជម្រុះ​​នូវ​អារម្មណ៍​​តប់​ប្រមល់​របស់​លោក​អ្នក​ចេញ៕