រោគសញ្ញានៃជំងឺផ្តាសាយ ជាធម្មតា មានរយៈពេលប្រហែលមួយសប្តាហ៍ ។ ក្នុងអំឡុងពេលបីថ្ងៃដំបូងដែលអ្នកមានរោគសញ្ញានៃជំងឺផ្តាសាយ ជាពេលដែលងាយនឹងឆ្លង ។ នេះមានន័យថា អ្នកអាចចម្លងមេរោគទៅកាន់អ្នកដទៃ ដូច្នេះចូរនៅផ្ទះ ហើយទទួលបានការសម្រាកឲ្យបានច្រើន តាមដែលរាងកាយអ្នកត្រូវការជាចាំបាច់ ។
ប្រសិនបើរោគសញ្ញានៃជំងឺផ្តាសាយហាក់ដូចជាមិនប្រសើរទេបន្ទាប់ពីមួយសប្តាហ៍ អ្នកអាចនឹងឆ្លងមេរោគបាក់តេរី ដែលមានន័យថា អ្នកត្រូវការប្រើថ្នាំអង់ទីប៊ីយោទិចហើយទើបបាន ។
ជួនកាលអ្នកអាចមានរោគសញ្ញានៃជំងឺគ្រុនក្តៅដែលមានប្រតិកម្មអាលែស៊ី ឬគ្រុនផ្តាសាយ ។ ប្រសិនបើរោគសញ្ញានៃជំងឺផ្តាសាយចាប់ផ្តើមលឿន និងមានភាពប្រសើរឡើងបន្ទាប់ពីមួយសប្តាហ៍ នោះវាជាជំងឺផ្តាសាយមិនមែនប្រតិកម្មទេ ។
ប្រសិនបើរោគសញ្ញានៃជំងឺផ្តាសាយរបស់អ្នកហាក់ដូចជាមិនមានការប្រសើរឡើងបន្ទាប់ពីមួយសប្តាហ៍ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក ដើម្បីដឹងថាតើអ្នកធ្លាប់មានរោគប្រតិកម្មអាលែកហ្សុី ឬរលាកច្រមុះដែរ ឬទេ ។
គ្រូពេទ្យអាចនឹងណែនាំអ្នកនូវពួកថ្នាំបំបាត់ផ្តាសាយមួយចំនួន ដើម្បីជួយទប់ស្កាត់ និងព្យាបាលបញ្ហារបស់អ្នក ។ Rhinex ជាប្រភេទថ្នាំបំបាត់អាការផ្តាសាយ និងគ្រុនក្តៅបានយ៉ាងមានប្រសិទ្ធភាព ព្រមទាំងមិនធ្វើឲ្យងងុយគេងទៀតផង ។ Rhinix មានលក់តាមបណ្តាឱសថស្ថានស្របច្បាប់នានានៅក្នុងប្រទេសកម្ពុជា (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ