ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ទីទុយ​ដើរ​លួច​ពេល​យប់​ដល់​ថ្នាក់​លោត​ចូល​ភក់​រត់​ពួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៩ បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​ពាក់ព័ន្ធ​អំពើ​លួច​មួយ​ករណី នៅ​ចំណុច​ផ្ទះ​លេខ​៥១៧​អឺ​០ ផ្លូវលំ ភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ័យ​២…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៩ បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​ពាក់ព័ន្ធ​អំពើ​លួច​មួយ​ករណី នៅ​ចំណុច​ផ្ទះ​លេខ​៥១៧​អឺ​០ ផ្លូវលំ ភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​៣​នាក់​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​អំពើ​លួច​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ពណ៌​ក្រហម គ្មាន​ផ្លា​ក​លេខ នៅ​ចំណុច​បន្ទប់​លេខ​១៥ ផ្លូវ​បេតុង ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៥​និង​០០​នាទី​ទៀប​ភ្លឺ និង​ចាប់​យក​ភ​ស្ថុ​តាង​ម៉ូតូ​មួយ​គ្រឿង​ជា​របស់​ជន​រង​គ្រោះ​បញ្ជូន​ទៅ​កាន់​ការិយា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​មាន​ទី​១-​ឈ្មោះ ងៀប សា​ដ​ទី​រ៉ា ហៅ ដម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខ​របរ​​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ ៥០ZE០ ផ្លូវ​លេខ ២៥១ ភូមិ​១៥ សង្កាត់​បឹង​សាឡា​ង ខណ្ឌ​ទួលគោក​, ទី​២-​ឈ្មោះ តាំង សៀវ​ហ្វុ​ង ហៅ នាង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខ​របរ​​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៥២ ផ្លូវ​លេខ​២៥១ ភូមិ​១៥ សង្កាត់​បឹង​សាឡា​ង ខណ្ឌ​ទួល​គោក​ ។

ទី​៣-​ឈ្មោះ ណែម សំណាង ហៅ អ៊ូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ភ​ស្ថុ​តាង​ចាប់​យក ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX , ម៉ូតូ​ម៉ាក Kawasaki ពាក់​ស្លាក​លេខ ខ​.​ម ០១.១.៩០៧៧ លេខ​តួ​ម៉ាស៊ីន ៦៥០EFA០៧៤៤៥ ។

ជនសង្ស័យ និង​ភ​ស្ថុ​តាង​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កសាង​សំណុំ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ