ភ្ញាក់​ព្រឺ​ត​! ឮ​សំឡេង​ស្រែក​ពី​ក្នុង​លូ​… លើកដៃ​ខ្វៃ​ៗ​ឱ្យ​ជួយ


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចូល​ទៅ​សំងំ​ជាប់​នៅ​ក្នុង​លូ​ជា​ច្រើន​ថ្ងៃ​មក​ហើយ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៩ ទល់មុខ​ផ្ទះ​ឧកញ៉ា​ម្នាក់ នៅ​ចំណុច​ផ្លូវ​ព្រះ​មុនី​រ៉េ​ត សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

តាម​ប្រភព​ពី​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​បាន​ជិះ​ម៉ូតូ​ឆ្លងកាត់​ទីនោះ ក៏​ស្រាប់តែ​លឺ​សំលេង​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ស្រែកហៅ​ពី​ក្នុង​លូ និង​លើ​ដៃ​ខ្វៃ​ៗ​ឱ្យ​ជួយ ស្រប​ពេល​នោះ​ដែរ​ពួក​គាត់​ក៏​បាន​ឈប់​ម៉ូតូ​រក​មើល​ក្នុង​លូ ស្រាប់តែ​ឃើញ​បុរស​ម្នាក់​នោះ​សំងំ​នៅ​ក្នុង​លូ​មិនដឹង​តាំងពី​ពេល​ណា​នោះ​ទេ បន្ទាប់​ពី​ឃើញ​ហេតុការណ៍​នេះ​ហើយ ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ក៏​បាន​នាំ​គ្នា​គាស់​គំរប​លូ ដើម្បី​បើក​ឱ្យ​បុរស​រូប​នោះ​ចេញ​មក​ក្រៅ ។

​ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​បាន​ចេញពី​ក្នុង​លូ​មក​ក្រៅ​ហើយ បុរស​រូប​នោះ​ហាក់បីដូច​និយាយ​វង្វេង​វង្វាន់​ថា រូបគេ​បាន​ចូល​ទៅ​ក្នុង​លូ​អស់​រយៈពេល​១០​ថ្ងៃ​មក​ហើយ រាល់ថ្ងៃ​ហូប​ទឹកលូ​ធ្វើ​ជា​អាហារ ។

ក្រោយ​ពេល​កើតហេតុ បុរស​រូប​នោះ ត្រូវ​បាន​ខាង​មន្ទីរ​សង្គមកិច្ច​បាន​មក​ទទួលយក​ទៅ​ស្នាក់​នៅ​មួយ​យប់​សិន ។ ចំណែក​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នាំ​គ្នា​ឆ្ងល់​ថា មិនដឹង​ជា បុរស​រូប​នេះ​ចូល​តាម​ប្រហោង​លូ​ពី​ណា​មក​ទេ ព្រោះ​ក្បាល​រ៉ឺ​ហ្គែ​លូ​តូច​មិន​អាច​ចូល​ចុះ​ទេ​៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ