ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី ! ចេះ​តែ​មាន ប្រពន្ធ​មិន​ព្រម​លេង​កា.ប់​យក​តែ​ម្តង

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មាន​ករណី​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើត​នៅ​វេលា​ម៉ោង​២៤​និង​០០​នាទី​យប់​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៩ ភូមិ​ច្រក​ឃ្លៃ​ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។ ជនសង្ស័យ​ជា​ប្ដី​ឈ្មោះ…

ខេត្តកំពត ៖ មាន​ករណី​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើត​នៅ​វេលា​ម៉ោង​២៤​និង​០០​នាទី​យប់​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៩ ភូមិ​ច្រក​ឃ្លៃ​ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។

ជនសង្ស័យ​ជា​ប្ដី​ឈ្មោះ ស៊ង នៅ​អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​ច្រក​ឃ្លៃ​ឃុំ ទូក​មាស​ខាងលិច បាន​យក​កាំបិត​ផ្គាក់​ឡើង​តាម​បង្អួច​ទៅ​កាប់​ប្រពន្ធ​ឈ្មោះ រស់ គុ​ន្ធី អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ច្រក​ឃ្លៃ បណ្តាល​អោយ​ប្រពន្ធ​រង​របួស​ដៃ​ចំនួន​២​កាំបិត គឺ​កាប់​ត្រូវ​ក្បាល និង​សៀតផ្កា​រង​របួស​ជា​ទម្ងន់ ។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​តាកែវ ចំណែក​វត្ថុ​តាង​បន្សល់​នៅ​កន្លែង​កើតហេតុ កាំបិត​ផ្គាក់​១​ដើម ម៉ូតូ​ម៉ាក​ស្មាស់​វី​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ​1BD- ០៧២០​មួយ​គ្រឿង មាន​ខោ​កា​ប៊​យ​ជើងវែង​២ អាវយឺត​១ ទ្រនាប់ជើង​១​គូ បន្សល់​នៅ​កន្លែង​កើតហេតុ ។

សូម​បញ្ជាក់​ថា ជនសង្ស័យ និង​ជន​រង​គ្រោះ​បាន​រៀប​ការ​ជាមួយ​គ្នា​បានកូន​ប្រុស​២​នាក់ ក៏​ធ្លាប់​មានការ​លែងលះ​គ្នា​ទៅ​បាត់​រយៈពេល​ជាង​១​ឆ្នាំ​ហើយ ប៉ុន្តែ​ជនសង្ស័យ​បាន​មក​សុំ​ត្រូវ​រូ​វ​គ្នា​ជាមួយ​ប្រពន្ធ​វិញ ប៉ុន្ដែ​ប្រពន្ធ​មិន​ព្រមយក​វិញ ស្រាប់តែ​ប្តី​ខាងលើ​បង្ក​ហេតុតែ​ម្ដង​ទៅ ។

សមត្ថកិច្ច​យើង​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ន្ទា​ន់​នៅ​ពេទ្យ​តាកែវ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ