ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងបាត់! ត្រឹម​សម្តីដល់ថ្នាក់ប្រព្រឹត្ត​បែបនេះដាក់​ស្ត្រីម្នាក់​

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មាន​ករណី​ទំនាស់​ពាក្យ​សម្តី​គ្នា​បាន​កើតឡើង…

ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មាន​ករណី​ទំនាស់​ពាក្យ​សម្តី​គ្នា​បាន​កើតឡើង ស្រាប់តែ​បុរស​ម្នាក់​បាន​យក​កាំបិត​ចិតបន្លែ​ទៅ​ភ្ជង់​ក និង​​គំរាម ធ្វើ​ឱ្យ​ស្ត្រី​រង​គ្រោះ​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង ក៏​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់​តែ​ម្តង ។

ប្រភព​ព័​ត៌​មានបាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ កែវ ម៉េ​ង​ហួរ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បាន​យក​កាំបិត​ចុង​ស្រួច​ទៅ​ភ្ជង់​ក និង​គំរាមកំហែង​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ និ​ន និ​ត ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មុខរបរអាជីវករ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ មូលហេតុ​គឺ​បណ្ដាល​មក​ពី​មាន​ទំនាស់​ពាក្យ​សម្ដី​រវាង​គ្នា​នឹង​គ្នា ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ