ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​សីហ​នុ​នឹង​ក្លាយជា​ទីក្រុង​ស៊ី​វិ​ល័យ សម្បូរ​សប្បាយ​នៅ​ថ្ងៃ​អនាគត

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋមន្ត្រី​៣​ស្ថាប័ន ព្រម​ថ្នាក់ដឹកនាំ​ខេត្ត កំពុង​សហការ​គ្នា​ចូលរួម​ដោះស្រាយ​បញ្ហា​នានា​ដែល​កំពុង​កើត​មាននៅ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ខេត្ត​ដែល​ល្បី​ឆ្នេរ​ខ្សាច់​ស​ស្អាត​ជាងគេ​លើ​ពិភពលោក​មួយ​នេះ ក្លាយជា​ទីក្រុង​ទំនើប ទាន់សម័យ និង​សម្បូរ​សប្បាយ​នៅ​ថ្ងៃ​អនាគត បន្ទាប់​ពី​ខេត្ត​បាន​រង​ការ​ស្ដី​ប​ន្ដោ​ស​ពី​មហាជន…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋមន្ត្រី​៣​ស្ថាប័ន ព្រម​ថ្នាក់ដឹកនាំ​ខេត្ត កំពុង​សហការ​គ្នា​ចូលរួម​ដោះស្រាយ​បញ្ហា​នានា​ដែល​កំពុង​កើត​មាននៅ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ខេត្ត​ដែល​ល្បី​ឆ្នេរ​ខ្សាច់​ស​ស្អាត​ជាងគេ​លើ​ពិភពលោក​មួយ​នេះ ក្លាយជា​ទីក្រុង​ទំនើប ទាន់សម័យ និង​សម្បូរ​សប្បាយ​នៅ​ថ្ងៃ​អនាគត បន្ទាប់​ពី​ខេត្ត​បាន​រង​ការ​ស្ដី​ប​ន្ដោ​ស​ពី​មហាជន ពិសេស​ទៅ​លើ​បញ្ហា​បរិស្ថាន ក្រោយ​ពេល​មាន​វិនិយោគិន​បរទេស​មក​អភិវឌ្ឍន៍​យ៉ាង​គំហុក​ក្នុង​រយៈ​ខ្លី​មក ។

ក្នុង​ពេល​ចុះ​ពិនិត្យ​ទីតាំង​ស្ថានីយ​បូមទឹក​កខ្វក់​នៅ​ក្បែរ​សណ្ឋាគារ​សុខា កាល​ថ្ងៃ​ទី​៣ ខែមករា កន្លង​មក អភិបាលខេត្ត​ព្រះ​សីហ​នុ លោក យន្ត មីន បាន​ប្ដេជ្ញា​ថា នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព​ក្នុង​ការ​កៀងគរ​អ្នក​វិនិយោគ អ្នកមាន​សមត្ថភាព​ឲ្យ​ចាប់អារម្មណ៍​ទឹកដី​ខេត្ត​មួយ​នេះ និង​ជ្រើសរើស​ជា​គោលដៅ​វិនិយោគ​ដ៏​សំខាន់​ដើម្បី​ឲ្យ​ក្លាយជា​ទីក្រុង​ដ៏​ប្រណីត ស៊ី​វិ​ល័យ សម្បូរ​សប្បាយ និង​សុខសាន្ត​បំផុត​នៅ​ថ្ងៃ​អនាគត ។

លោក​អភិបាលខេត្ត​បន្ដ​ថា ខេត្ត​ព្រះ​សី​ហនុមាន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពិសេស​បន្ទាប់​ពី​វិនិយោគិន​បរទេស​ចូល​មក​អភិវឌ្ឍន៍​ធ្វើ​ឲ្យ​ខេត្ត​មាន​អគារ​ខុន​ដូ​ខ្ពស់​ៗ​កើន​ឡើងជា​បន្ដបន្ទាប់​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខេត្ត ប៉ុន្ដែ​ការ​អភិវឌ្ឍ​យ៉ាង​លឿន​បែប​នេះ បាន​ធ្វើ​ឲ្យ​ខេត្ត​រង​ផល​ប៉ះពាល់​ជា​អន្លើ​។ ទោះបី​យ៉ាងណា រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ជា​សេនាធិការ បាន​និង​កំពុង​សហការ​យ៉ាង​សកម្ម​ជាមួយ​អាជ្ញាធរ​ខេត្ត​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ហើយ​តែ​ពេល​នេះ លោក​មាន​ក្ដី​រំភើប​ជា​ខ្លាំង ដោយ​មាន​ថ្នាក់ដឹកនាំ​ក្រសួង​ដូច​ជា លោក​ឧបនាយករដ្ឋមន្ត្រី សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង​, លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​យកចិត្តទុកដាក់​ចូលរួម​ដោះស្រាយ ជា​ពិសេស​បំផុត​នោះ​គឺ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​ផ្តល់​កាដូ​ពិសេស​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ការ​ស្តារ​ទប់ស្កាត់​បញ្ហា​ទឹក​សំណល់​រាវ​ហូរ​ចូល​សមុទ្រ ។

លោក យន្ដ មីន បញ្ជាក់​ថា ៖« តាំងពី​ខ្ញុំ​ចូល​កាន់​តំណែង​ជា​អភិបាលខេត្ត​ព្រះ​សីហ​នុម​ក កង្វល់​ធំ​ជា​គេ​គឺ​បញ្ហា​ទឹក​សម្អុយ​ហូរ​ចូល​សមុទ្រ​នេះ » ។ លោក​បាន​បន្ថែម​ថា ជា​រឿយ​ៗ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ជំរុញ​ឲ្យ​ម្ចាស់​ទីតាំង​ឧស្សាហកម្ម​ទេសចរណ៍ អគា​ពាណិជ្ជកម្ម​ធំ​ៗ ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន​ទាំងឡាយ​ឲ្យ​ធ្វើ​អាង​ប្រព្រឹត្តិកម្ម ដើម្បី​ចម្រោះ​ជាតិពុល​សិន មុន​បង្ហូរ​ចូល​ទៅ​លូរ និង​បង្ហូរ​ទៅ​សមុទ្រ តែ​បញ្ហា​នេះ​ម្ចាស់​ទីតាំង​អាជីវកម្ម​ភាគច្រើន​នៅ​មិន​ទាន់​បាន​សហការ​នៅឡើយ ។

ទោះបី​យ៉ាងណា លោក​អភិ​បាន​ខេត្ត​រំពឹង​ថា បន្ទាប់​ពី​ក្រុមការងារ​ធ្វើ​ស្ថានីយ​បូមទឹក​ស្អុយ​ទាំងនេះ​ហើយ បញ្ហា​ទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ​នឹង​ត្រូវ​ដោះស្រាយ​បាន ។ ដោយឡែក​បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត​ដូច​ជា សំរាម ទឹក ភ្លើង ផ្លូវ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ កំពុង​ខិតខំ​ដោះស្រាយ​ជា​អាទិភាព​ដែរ ដើម្បី​ស្តារ​មុខមាត់​ខេត្ត​ក្រុងព្រះសីហនុ ឲ្យ​កាន់តែ​ល្អ​ប្រសើរ ស្រប​តាម​អនុសាសន៍​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។
គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ត្រៀម​ចំណាយ​ថវិកា​ជាង​៣​លាន​ដុល្លារ​សម្រាប់​ការ​ស្ថាបនា និង​ស្ដារ​ប្រព័ន្ធ​លូ​ទឹក​កង្វក់​នានា​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ទប់ស្កាត់​ការ​បង្ហូរទឹក​កង្វក់​ដោយ​ផ្ទាល់​ចូល​ទៅ​ក្នុង​សមុទ្រ និង​ដើម្បី​ធានា​ការពារ​បរិស្ថាន​ធ្វើ​ឲ្យ​ទឹកសមុទ្រ​រក្សា​បាន​នៅ​ភាព​ស្អាត និង​ជា​ការ​ឆ្លើយ​តប​នឹង​កង្វល់​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។

លោក​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​អះអាង​ថា ក្រសួង​មាន​ថវិកា​គ្រប់គ្រាន់​ហើយ​សម្រាប់​ការ​ស្ថាបនា​ប្រព័ន្ធ​លូ​ចម្រោះ​ទឹក​ស្អុយ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​កាត់​បន្ថយ​ការ​បង្ហូរទឹក​ស្អុយ ឬ​ជាតិពុល​ឲ្យ​ផ្ទាល់​ចូល​ទៅ​ក្នុង​សមុទ្រ ។ លោក​បន្ត​ថា ការ​ស្ថាបនា​ប្រព័ន្ធ​ចម្រោះ​ទឹក​កង្វក់​នៅ​ខេត្ត​ព្រះ​សីហ​នុ​នេះ គឺ​ដើម្បី​ដោះស្រាយ​ជា​បន្ទាន់​ចំពោះ​បញ្ហា​ការ​បំពុល​រិ​ស្ថាន​នៅ​ក្នុង​ខេត្ត​នេះ ។ ជាក់ស្តែង បច្ចុប្បន្ន​នៅ​ខេត្ត​ព្រះ​សីហ​នុ មានការ​បង្ហូរទឹក​ស្អុយ​ចេញពី​ប្រព័ន្ធ​លូ​នានា​ដោយ​ផ្ទាល់​ចូល​ទៅ​ក្នុង​ទឹកសមុទ្រ ដែល​ធ្វើ​ឲ្យ​ទឹកសមុទ្រ​មាន​ក្លិនស្អុយ​ប៉ះពាល់​ដល់​បរិស្ថាន និង​ប៉ះពាល់​ដល់​សុខភាព​ស្បែក​ប្រជាពលរដ្ឋ ដែល​មក​មុជទឹក​សមុទ្រ ក៏​ដូច​ជា​ប៉ះពាល់​ដល់​កិត្តិយស និង​កិត្តិនាម ដែល​ជា​ឆ្នេរសមុទ្រ​ស្អាត​របស់​កម្ពុជា ។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ថែម​ថា ក្រសួង​នឹង​ជំរុញ​ការ​សាងសង់​ស្ថានីយ​បូមទឹក និង​ចម្រុះ​ទឹក​កង្វក់​ចំនួន​៤​កន្លែង ឲ្យ​រួចរាល់​មុន​ចូល​ឆ្នាំ​ខ្មែរ ដើម្បី​ធានា​ឲ្យ​ប្រជាពលរដ្ឋ​បាន​ទៅ​លេង​កម្សាន្ដ​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​បាន​ច្រើន​ឡើង​វិញ ។

សូម​ជម្រាប​ថា បច្ចុប្បន្ន​នេះ ក្រុមការងារ​បាន​នឹង​កំពុង​សាងសង់​ស្ថានីយ​បូមទឹក​កខ្វក់​ចំនួន​៤​ទីតាំង ដើម្បី​បូមទឹក​សំណល់​រាវ​បញ្ចូល​ទៅ​អាង​ចម្រោះ មុន​នឹង​បង្ហូរ​ចូល​ទៅ​សមុទ្រ ដែល​មាន​ទីតាំង (១)​នៅ​ក្បែរ​អគារ​សណ្ឋាគារ​អេ​ម៉ា​រី​យ៉ូ ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ។ (២)​ស្ថិត​នៅ​ជាប់​បរិវេណ​សណ្ឋាគារ​សុខា ។ (៣) ស្ថិត​នៅ​ក្បែរ​អូរ​នៃ​អគា ឌី ស៊ី វ្យូ និង​(៤)​ស្ថិត​នៅ​ម្តុំ​ទីតាំង​ផ្លូវ​ចុះ​ទៅ​ផែ​អូ​ប័​រ​ទៅ​កោះ​រ៉ុ​ង​ដើម​ឆ្នេរ​អូរ​ឈើទាល ៕

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ថែម​ថា ក្រសួង​នឹង​ជំរុញ​ការ​សាងសង់​ស្ថានីយ​បូមទឹក និង​ចម្រុះ​ទឹក​កង្វក់​ចំនួន​៤​កន្លែង ឲ្យ​រួចរាល់​មុន​ចូល​ឆ្នាំ​ខ្មែរ ដើម្បី​ធានា​ឲ្យ​ប្រជាពលរដ្ឋ​បាន​ទៅ​លេង​កម្សាន្ដ​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​បាន​ច្រើន​ឡើង​វិញ ។

សូម​ជម្រាប​ថា បច្ចុប្បន្ន​នេះ ក្រុមការងារ​បាន​នឹង​កំពុង​សាងសង់​ស្ថានីយ​បូមទឹក​កខ្វក់​ចំនួន​៤​ទីតាំង ដើម្បី​បូមទឹក​សំណល់​រាវ​បញ្ចូល​ទៅ​អាង​ចម្រោះ មុន​នឹង​បង្ហូរ​ចូល​ទៅ​សមុទ្រ ដែល​មាន​ទីតាំង (១)​នៅ​ក្បែរ​អគារ​សណ្ឋាគារ​អេ​ម៉ា​រី​យ៉ូ ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ។ (២)​ស្ថិត​នៅ​ជាប់​បរិវេណ​សណ្ឋាគារ​សុខា ។ (៣) ស្ថិត​នៅ​ក្បែរ​អូរ​នៃ​អគា ឌី ស៊ី វ្យូ និង​(៤)​ស្ថិត​នៅ​ម្តុំ​ទីតាំង​ផ្លូវ​ចុះ​ទៅ​ផែ​អូ​ប័​រ​ទៅ​កោះ​រ៉ុ​ង​ដើម​ឆ្នេរ​អូរ​ឈើទាល ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ