ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ ! កម្មករ​-​កម្មការិនី​ប្រមាណ​៤៥០០​នាក់​ផ្ទុះ​ការ​តវ៉ា តែ​លទ្ធផល​…

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កម្មករ​-​កម្ម​ការ​នី​រោងចក្រ «​ជី​ន​យី​» ប្រមាណ​ជា​៤៥០០​នាក់​បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​បើក​ប្រាក់ខែ​អោយ​បាន​ទៀងទាត់ នៅ​ថ្ងៃ​ទី​១០ ជា​រៀង​រាល់​ខែ ។ ហេតុការណ៍​តវ៉ា​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​៩…

ខេត្តកំពង់ឆ្នាំង ៖ កម្មករ​-​កម្ម​ការ​នី​រោងចក្រ «​ជី​ន​យី​» ប្រមាណ​ជា​៤៥០០​នាក់​បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​បើក​ប្រាក់ខែ​អោយ​បាន​ទៀងទាត់ នៅ​ថ្ងៃ​ទី​១០ ជា​រៀង​រាល់​ខែ ។ ហេតុការណ៍​តវ៉ា​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​រោងចក្រ​«​ជិន​យី​» ដែល​ស្ថិត​នៅ​ក្នុងភូមិ​ស្ពាន​ពោធិ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ។

យ៉ាងនេះ​ក្តី​ការ​តវ៉ា​រយៈពេល​ជាង​២​ម៉ោង​ផង​កម្មករ​ក៏​បាន​រំសាយ​ទៅ​លំនៅ​ដ្ឋា​ន​វិញ បន្ទាប់​ពី​តំណាង​របស់​ខ្លួន​បាន​ចូល​ជួប​ដោះស្រាយ​ជាមួយ​ភាគី​ម្ចាស់​រោងចក្រ​មិន​ទទួល​បាន​ល​ទ្ឋ​ផល ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៩ កម្មករ​-​កម្ម​ការ​នី​ទាំងអស់​បាន​មក​រោងចក្រ​ជា​ធម្មតា ប៉ុន្តែ​ពួក​គេ​មិន​បាន​ចូល​ធ្វើការ​ទេ​គឺ​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​ការ​បើក​ប្រាក់ខែ​អោយ​បាន​ទៀងទាត់​គឺ​ត្រឹម​ថ្ងៃ​ទី​១០ នៃ​ខែ​នីមួយ​ៗ ។

ការ​តវ៉ា​វ​នេះ​ព្រោះតែ​ខាង​រោងចក្រ​បាន​ជួន​ដំណឹង​ដល់​កម្មករ​ថា ប្រាក់ខែ​នឹង​បើក​ដល់​ថ្ងៃ​ទី​១២ ខែមករា ។ នៅ​ក្នុង​កូដកម្ម​ខាងលើ ភាគី​ខាង​រោងចក្រ​នៅ​តែ​បន្ត​ស្នើ​ដល់​កម្មករ​សុំ​បើក​ប្រាក់ខែ​ដល់​ថ្ងៃ​ទី​១២ តែ​ភាគី​ជា​កម្មករ​នៅ​តែ​មិន​ព្រម​គឺ​ត្រូវ​តែ​បើក​នៅ​ថ្ងៃ​ទី​១០ ជា​ដាច់ខាត ។

ក្រោយមក​ភាគី​ខាង​រោងចក្រ​បាន​ស្នើ​សុំ​អោយ​តំណាង​កម្មករ​ចូល​ជួប​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ ប៉ុន្តែ​ការ​ច​ចារ​រយៈពេល​ជាង​១​ម៉ោង​កន្លះ តំណាង​កម្មករ​បាន​ចេញ​មក​វិញ​ប្រាប់​ថា មិន​ទាន់​ទទួល​បាន​ល​ទ្ឋ​ផល​ឡើយ​ដោយ​ខាង​រោងចក្រ​នៅ​តែ​សុំ​ពន្យា​ពេល​បើក​ប្រាក់ខែ​នៅ​ថ្ងៃ​ទី​១២ ខែមករា ។

ក្រោយ​ពី​កូដកម្ម​មិន​ទទួល​ល​ទ្ឋ​ផល​កម្មករ​ទាំងនោះ​បាន​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន និង​កន្លែង​ស្នាក់​នៅ​រៀង​ៗ​ខ្លួន​វិញ​ដោយ​មិន​ចូល​ធ្វើការ និង​មិន​បង្ក​ហិង្សា​បណ្តាល​អោយ​មានការ​ខូចខាត ឬ​អសន្តិសុខ​អ្វី​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ