ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​…​កាច​ដូច​ខ្លា​ នេះ​មិន​ទាន់​បាន​ក្លាយ​​ជា​ប្រពន្ធ​ត្រឹមត្រូវ​​ផង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ត្រូវនាង​ក្រមុំ​ជា​គូ​ដណ្តឹង​ប្រើ​ហិង្សា ​បណ្តាល​ឲ្យ​រងរបួស​ដោយ​ស្នាម​ក្រចក ដោយសារ​ខឹង​មិនឃើញ​ទៅ​លេង​ ក្រោយ​ពេល​ភ្ជាប់ពាក្យ ហើយ​ក្នក់ចិត្ត​មន្ទិល​សង្ស័យ​ខ្លាច​បុរស​ជា​គូ​ដណ្ដឹង​បែកចិត្ត ក៏​តាម​ស្វែងរក​ដល់​ផ្ទះ​ជួល​និង​ផ្ទុះ​ហឹ​ង្សា បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៥ ខែមក​រា…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ត្រូវនាង​ក្រមុំ​ជា​គូ​ដណ្តឹង​ប្រើ​ហិង្សា ​បណ្តាល​ឲ្យ​រងរបួស​ដោយ​ស្នាម​ក្រចក ដោយសារ​ខឹង​មិនឃើញ​ទៅ​លេង​ ក្រោយ​ពេល​ភ្ជាប់ពាក្យ ហើយ​ក្នក់ចិត្ត​មន្ទិល​សង្ស័យ​ខ្លាច​បុរស​ជា​គូ​ដណ្ដឹង​បែកចិត្ត ក៏​តាម​ស្វែងរក​ដល់​ផ្ទះ​ជួល​និង​ផ្ទុះ​ហឹ​ង្សា បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៥ ខែមក​រា នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ភាគី​ខាង​ប្រុស​ឈ្មោះ ឆោម សុផល អាយុ២៤​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ខាងលើ ចំណែក​ភាគី​ខាង​ស្រី​ឈ្មោះ ឈាង ច​ន្ថា អាយុ​២៣​ឆ្នាំ ជា​កសិករ​នៅ​ភូមិ​ចម្ការ​ហ្លួង ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​ ។ តាម​សាច់ញាតិ​ខាង​ប្រុស​ឲ្យ​ដឹង​ថា អ្នក​ទាំង​២​នាក់​បាន​ភ្ជាប់ពាក្យ​នឹង​គ្នា​រួច​ហើយ កាលពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៨​កន្លង​មក តែ​ចាស់ទុំ​សងខាង​មិន​ទាន់​រើស​វេលា​ការ​នៅឡើយ​ទេ ក្នុង​ហេតុផល​ទុក​ឲ្យ​កូនប្រុស​កូនស្រី​សន្សំ​លុយ​ត្រៀម​បម្រុង​ឱ្យ​សម​ល្មម​អាច​ធ្វើ​ពិធី​មង្គលការ​បាន ទើប​រក​វេលា​ចូល​រោង​ការ​ជា​ក្រោយ ។

ប្រភព​ដដែល​និយាយ​ទៀត​ថា ក្នុង​រយៈពេល​៥​ខែ​៤​ថ្ងៃ គិត​មក​ដល់​ថ្ងៃ​កើតហេតុ ភាគី​ខាង​ប្រុស​ធ្លាប់​បាន​ទៅ​លេង​ដល់​ផ្ទះ​ខាង​ស្រី​៣​ដង​ដែរ តែ​ដោយសារ​ជាប់រវល់​នឹង​ការងារខិតខំ​សន្សំ​លុយ​សម្រាប់​រៀប​ការ ទើប​អាក់ខានទៅ​លេង​ផ្ទះ​នាង​ជា​គូ​ដណ្តឹង តែ​ចិត្ត​មិន​បានបែក​ឃ្លាត​ពី​នាង​ឡើយ ពោល​សំខាន់​គឺ​សន្សំ​លុយ
ដោយ​មិន​ចាប់អារម្មណ៍ ហើយ​ក៏​មិន​នឹក​ស្មាន​ដល់​ចិត្ត​កូនស្រី​មានគំនិត​បែប​ផ្សេង​យ៉ាងនេះ​សោះ ។

ស្រាប់តែ​នៅ​យប់​ថ្ងៃ​ទី​៥ ខែមករា លេចមុខ​នាង​ជា​គូ​ដណ្តឹង​រួម​ដំណើរ​ជាមួយ​សាច់ញាតិ មក​ដល់​បន្ទប់​ជួល​រករឿង​និង​ចោទ​ប្រកាន់​ថា ​បែកចិត្ត​ទើប​អត់​ទៅ​លេង និង​សង្ស័យ​ថា​ មាន​ស្រី​ថ្មី ដោយ​ទាមទារ​ដោះ​យក​ខ្សែ.​ក ខ្សែដៃ និង​ចិញ្ចៀន​ប្លា​ទី​ន​របស់​កូនប្រុស​ផ្ទាល់ ដែល​ទ្រព្យសម្បតិ្ត​ទាំងនេះ​ ពុំ​មាន​ពាក់ព័ន្ធ​នឹង​លុយ​កាក់​មួយ​រៀល​ជាមួយ​គ្នា សរុប​ជា​ទឹកប្រាក់​ជាង​៥០០​ដុល្លារ ដើម្បី​យក​ទៅ​ធ្វើ​ជា​ធ្នាក់​ទាក់​អន្ទង​ចិត្ត​កូន​ប្រុស​នឹក​ស្តាយ​របស់ទ្រព្យ​ត្រូវ​តែ​ទៅលេង​ទៀត ។

ឯខាង​ស្រី ក្រោយ​ពី​ដោះ​យក​គ្រឿងអលង្ការ​ពី​កូនប្រុស​ហើយ មាន​ចេតនា​មួយ​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ទៀត តែ​ពេល​ទៅ​ដល់​មន្ត្រី​នគរបាល​សាកសួរ​ មិន​ទាន់​ដឹង​រឿង​ហេតុផល​ផង ស្រាប់តែ​នាំ​គ្នា​គេចខ្លួន​បាត់​អស់ ។ ដោយឡែក ​ភាគី​ខាង​ប្រុស ដោយសារ​មើលឃើញ​ទ​ង្វើ​រ​របស់​ភាគី​កូនស្រី​ជ្រុល​ពេក​ ព្រោះ គ្រាន់​ត្រឹមតែ​ជា​គូ​ដណ្តឹង​សោះ ខឹង​គេ​អត់​ទៅ​លេង បែរជា​ចោទប្រកាន់​ផ្តេសផ្តាស​គ្មាន​សម​ហេតុផល ក៏​សម្រេចចិត្ត​នាំ​គ្នា​មក​ប៉ុស្តិ៍​នគរបាល​ដែរ តែ​ខាង​ស្រី​គេច​ទៅ​បាត់​អស់ ។

លុះ​សមត្ថកិច្ច​សាកសួរ​ដឹង​រឿងហេតុ ក៏​ផ្តល់​ជា​យោបល់​កុំ​ដល់​ថ្នាក់​ប្តឹងប្តល់​អី ទុក​ឲ្យ​ចាស់ទុំ ឪពុក​ម្តាយ​ទាំង​សងខាង​និយាយ​គ្នា​សិន ទើប​ភាគី​ខាង​សុខចិត្ត​មិន​ប្តឹង​វិញ ហើយ​ចាកចេញ​ទៅ​ព្យាបាល​របួស​ដែល​នារី​ជា​គូ​ដណ្ដឹង​បាន​ក្ដិចខ្ញាំ​របួស​ដោយ​ក្រចកដៃ ។

អ្នកខ្លះ​និយាយ​ថា នេះ​មិន​ទាន់​ក្លាយជា​ប្ដី-ប្រពន្ធ​ផង​ប៉ុណ្ណឹង​ទៅ​ហើយ តើ​នេះ​ជា​ការ​ស្រឡាញ់​ ឬ​បែប​ណា ទើប​នាង​ជា​គូ​ដណ្ដឹង​ប្រកាន់​យក​ឥរិយាបថ​បែប​នេះ ៕ ​

អត្ថបទសរសេរ ដោយ